💗អ្នកមកក្រោយ💗ភាគទី50

3.2K 175 20
                                    

      មុនពេលជីមីនមកបន្តិចលោកចនបានមកទីនេះជាមួយសានយូ នាយនាំកូនមកចាក់វ៉ាក់សាំងក៏ឈៀងចូលមកលេងប្អូនបន្តិចទៅ មកដល់ជុងហ្គុកក៏ពឹងផ្ញើរថេហ្យុងព្រោះនាយត្រូវទៅក្រៅទិញទឹកដោះគោនិងសម្ភារ:ខ្លះៗដែរ ។ លោកចននៅទីនេះបានបន្តិចក៏ត្រឡប់ទៅវិញព្រោះមានការបន្ទាន់នៅក្រុមហ៊ុន ចំណែកសានយូក៏ដូចគ្នានាយចោលប្រពន្ធនៅផ្ទះម្នាក់ឯងយូរពេកមិនបានទេទើបប្រញាប់ទៅវិញលឿនៗបែបនេះ បានមួយសន្ទុះជីមីនក៏មកជួនគ្នានឹងជុងហ្គុកដែរ
"ហាសហា យើងថាហើយវាគឺបែបនេះ"ជីមីនសើចបង្អាប់ថេហ្យុង
"ពួកអូននាំគ្នានិយាយអីនឹង"ជុងហ្គុកដើរមកហុចទឹកដោះគោមួយកែវអោយប្រពន្ធ
"អូ!អត់មានអីទេ"
"មីន!បងមានការនៅក្រុមហ៊ុនអូនទៅវិញឥឡូវឬនៅសិន"
"អូនទៅដែរ តោះ ថេយ៍ហា ចាំថ្ងៃក្រោយយើងមកទៀតណា"
"អឹម"ងក់ក្បាលហើយជីមីបក៏ចេញទៅយ៉ុនគីក៏មិនបាននិយាយអីមើលទៅនាយដូចប្រញាប់ខ្លាំង
"ណេះ ជុង អរគុណ!"ហុចកែវទឹកដោះគោអោយនាយ
"បាទ"ទទួលហើយយកទៅទុក
"ជុង អូនសួរបងមួយបានអត់"
"បានតើអូនចង់សួរអី?"
"បងនឹងបងយ៉ុនគីយ៉ាងម៉េចហើយ"
"ក៏...ដូចដែលអូនឃើញចឹង ពួកយើងមិនសូវបានជួបគ្នាដូចមុនទេ"
"មកពីអូនមែនទេ"
"អត់ទេ មកពីមួយរយ:នេះពួកយើងសុទ្ធតែរវល់ដូចគ្នា អូនក៏ដឹងថាពេលរបស់បងគឺសម្រាប់តែអូនម្នាក់នឹងបងមានពេលឯណាទៅជួបគាត់"
"ចឹងមិនមកពីអូន"
"ហាក."ជុងហ្គុកមិញស្មានថេហ្យុងគិតវែងឆ្ងាយនាយខំបកស្រាយវែងឆ្ងាយដែរ
"ហឹសៗបងគិតថាអូននិយាយពីរឿងពីមុនហេស  អូនថាបងយ៉ុនគីគាត់ចេះបែងចែកហើយ ម្យ៉ាងពួកយើងក៏មិនដែលបន្ទោសគាត់ផង"
"មួយរយៈនេះគាត់ក៏មិនសូវនិយាយជាមួយបងផង"
"ក្រែងថារវល់ហី"
"នឹងក៏មួយដែរ ប៉ុន្តែបងខ្លាចគាត់នៅតែគិតរឿងចាស់ទៀត"
"គាត់គិតយ៉ាងម៉េចគឺជារឿងគាត់តើជុង យើងមិនអាចទៅឃាត់ឃាំងគាត់បានទេ សំខាន់អោយតែយើងគិតល្អធ្វើល្អទៅបានហើយ"
"ហឹម...(សម្លេងដកដង្ហើមធំ)បងប្រហែលគិតច្រើនពេកហើយ"
"មួយរយៈនេះបងគិតច្រើនមែន"
"បងគ្រាន់តែបារម្ភពីអូន"
"អូនប្រាប់ហើយតើថាអូនអាចធ្វើបាន បងមិនបាច់គិតអីទេគ្រាន់ជឿអូនមួយមុខទៅបានហើយ"
"រឿងនឹងបងដឹង បងជឿអូនប៉ុន្តែ-"
"តុតុ សុំអនុញ្ញាតចា៎"អ្នកគ្រូពេទ្យនៅខាងក្រៅគោះទ្វាហើយបើកចូលមក
"សុំអនុញ្ញាតពិនិត្យឈាម នឹងវាស់ជាតិស្កបន្តិចចា៎"
"បាទ"ជុងហ្គុកទទួលឆ្លើយហើយដើរទៅអង្គុយលើសាឡុងឆ្ងាយបន្តិចពីគ្រែគេងថេហ្យុង
"ថេយ៍ ឯងមានអាការៈយ៉ាងម៉េចដែរថ្ងៃនេះ"អ្នកគ្រូពេទ្យពិនិត្យហើយចាប់ផ្ដើមប្រែទឹកមុខប្រញាប់យកឧបករណ៍វាស់ចង្វាក់បេះដូងមកចាប់ដៃថេហ្យុងភាម
"យើងអត់អីទេប៉ុន្តែ-"
"មានអីឬអ្នកគ្រូពេទ្យ"ជុងហ្គុករហ័សដើរមកជិតសួរគ្រូពេទ្យថេហ្យុងក៏និយាយបន្ត
"យើងមានអារម្មណ៍ថាកូនដូចមិនសូររើសោះ" ថេហ្យុងគេមានអារម្មណ៍ថាប្លែកដែលរាល់ដងកូនគេរើសបម្រះខ្លួនខ្លាំងណាស់តែថ្ងៃនេះដូចជាស្ងាត់
"បែបនេះខុសប្រក្រតីឬអ្នកគ្រូពេទ្យ"
"ចាស៎..មោះថេយ៍ទៅបន្ទប់អេកូជាមួយយើង"និយាយហើយជុងហ្គុកក៏លើកបីគេចុះដាក់លើរទេះរុញរុញគេទៅបន្ទប់អេកូពណ៍ក្បែរនោះ
      ក្រោយពីពិនិត្យអេកូរួចគ្មាននរណានិយាយអីសោះទាំងថេហ្យុងទាំងអ្នកគ្រូពេទ្យទឹកមុខពួកគេម្នាក់ៗចាប់ផ្ដើមធ្លាក់ចុះយ៉ាងគំហុកជាហេតុធ្វើអោយជុងហ្គុកនឹកឆ្ងល់ជាខ្លាំង
"អ្នកគ្រូពេទ្យមានរឿងអី កូនខ្ញុំកើតអី"
"គឺ..."
"ឯងទៅរៀបចំឯកសារមក យើងយល់ព្រមវះកាត់"
"ថេយ៍ មានរឿងអីហេតុអីវះថ្ងៃនេះមិនទាន់ដល់ពេលកំណត់ឯណា" ជុងហ្គុកងាកមកសួរថេហ្យុងទាំងភ័យ ចំណែកអ្នកគ្រូពេទ្យរហ័សងើបទៅរៀបចំឯកសាបញ្ជូនថេហ្យុងចូលបន្ទប់សង្គ្រោះបន្ទាន់ឥឡូវនេះ
"ជុង ស្ដាប់អូនណាអូនត្រូវចូលបន្ទប់វះកាត់ឥឡូវនេះបងចាំជួយសញ្ញេអោយអូនផង"
"ហេតុអីវះកាត់ឥឡូវ ថេយ៍មានរឿងអីអូនប្រាប់បងផង"
"បងមើល ចង្វាក់បេះដូងកូនមិនប្រក្រតីទេ មួយភ្លែតសោះធ្លាក់ចុះអស់50ដងទៅហើយ យើងត្រូវជួយសង្គ្រោះគេឥឡូវនេះ"
"បើបែបនេះមានហានិភ័យឬអត់"
"បង...បងត្រូវសញ្ញេលើឈ្មោះកូនអោយអូន"
"អត់ទេ...ហេតុអីបងត្រូវសញ្ញេលើឈ្មោះគេ"
"កូនពួកយើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ណាជុង យើងត្រូវជួយគេ"
"ចុះអូនហ៎ អូនមិនត្រូវការជំនួយទេហ៎ ថេយ៍យើងអាចមានកូនបានទៀតយើងអត់គេក៏បានដែរ"
"អត់ទេជុង វាស្ថិតក្នុងករណីបន្ទាន់ប៉ុណ្ណោះ អូនចង់និយាយថា បើសិនស្ថិតក្នុងករណីជួយបានតែម្នាក់បងរើសកូនទៅ"
"អត់ទេ បងប្រាប់ហើយបងមិនរើសគេទេ"
"អត់ទេជុង បងត្រូវរើសគេ"
"ក្រាក!សូមលោកប៉ាសញ្ញេ"អ្នកគ្រូពេទ្យយកឯកសាររុញមកចំពោះមុខនាយ
"គេជាជីវិតអូនណាជុង សុំអង្វររើសគេទៅ"
"អូនក៏ជាជីវិតបងដូចគ្នា" ជុងហ្គុកមិនស្ដាប់ទេទាញក្រដាសមកសសេរបំពេញបែបបទភ្លាមៗ
"ជុង បើបងរើសអូន អូននឹងស្អប់បងមួយជីវិត"ដៃរៀបសញ្ញេលើឈ្មោះថេហ្យុងទៅហើយក៏ត្រូវអាក់វិញដោយសារមួយប្រយោគចុងក្រោយនេះ
"ថេយ៍..."ជុងហ្គុកងើបមុខឡើងហៅឈ្មោះគេទាំងនាយចំហាយទឹកភ្នែកភាយៗចេញមកក្រៅ ស្មាននាយមិនស្រលាញ់កូនហី នាយស្រលាញ់គេណាស់តែនាយស្រលាញ់ថេហ្យុជាងម្យ៉ាងពួកគេអាចនៅមានវិធីយកកូនទៀតបានតើ បើកូនមួយនេះគ្មាននិស្ស័យចង់នៅជាមួយពួកគេទេបណ្ដោគេទៅ ប៉ុន្តែសួរថាចិត្តអ្នកជាម្ដាយអ្នកណាទ្រាំបានខំពពោះ9ខែទាំងពិបាកទាំងទ្រាំគ្រប់បែបយ៉ាងចុងក្រោយបែរជាសម្លាប់កូនដើម្បីយកជីវិតរស់ខ្លួនឯងអ្នកព្រម ទោះវៃអោយស្លាប់ទៀតក៏ថេហ្យុងមិនព្រមដែរ
"ចាត់ថាធ្វើដើម្បីអូនលើកចុងក្រោយក៏បានដែរជុង អូនអង្វរបងបើស្រលាញ់អូនសូមរើសយកកូនទៅ" ថេហ្យុងនិយាយនាយបានតែនៅស្ងៀមទ្រឹងមួយកន្លែងនាយនៅតែមិនយល់ហេតុអីអោយនាយរើស ក្រែងពីដំបូងប្រាប់ថាតស៊ូជាមួយគ្នាហី ហេតុអីឥឡូវបែរជាប្ដូរប្រែអោយនាយរើសយកគេតែម្នាក់ឯង
"លោកឆាប់សញ្ញេទៅជិតអស់ពេលហើយ"
"ជុង បើបងស្រលាញ់អូនរើសយកកូនណា"
"លោកបើនៅតែមិនសញ្ញេទៀត អាយុជីវិតប្រពន្ធកូនលោកនឹងស្ថិតក្នុងដំណាក់កាលរើសយកមួយហើយ"អ្នកគ្រូពេទ្យនឹងថេហ្យុងចាប់ផ្ដើមនិយាយបង្ខំនាយអោយសញ្ញេម្នាក់មួយមាត់ធ្វើអោយអារម្មណ៍របស់នាយកាន់តែច្របូកច្របល់ នាយស្រលាញ់កូនប៉ុន្តែនាយស្រលាញ់ថេហ្យុងជាងប៉ុន្តែនាយរើសយកគឹមិនបានព្រោះគេមិនអោយនាយរើសយកគេទេ តើក្នុងខណ:នេះអោយនាយធ្វើបែបណា អោយនាយរើសយកមួយណាបើម្ខាងជាបេះដូងម្ខាងជាកែវភ្នែកដែលនាយមិនអាចខ្វះបាន
"លោកឆាប់សញ្ញេភ្លាមទៅ"ឮពាក្យតឿនម្ដងទៀតទើបជុងហ្គុកចាប់ផ្ដើមកាន់ប៊ិចសញ្ញេក្រដាស់ទាំងញ័រដៃទទ្រើកទឹកភ្នែកស្រក់ក៏ហូរស្រក់ម៉ាត់ៗទាំងមិនបានយំចេញសំឡេងលែងខ្មាសអ្នកណា វាគឺឈឺចាប់ណាស់បើសិនជាឪពុកម្នាក់រើសចោលកូនខ្លួនឯងដើម្បីជួយជីវិតប្រពន្ធជាទីស្រលាញ់ស្មើរជីវិត ប៉ុន្តែវាក៏រឹតតែឈឺចាប់ជាងនេះទៅទៀតបើនាយរើសយកជួយកូនចោលប្រពន្ធដែលប្រៀបដូចជាយកកាំបិតមកចាក់ទម្លុះបំបែកបេះដូងខ្លួនឯងជាចម្រៀកៗ មកដល់ត្រង់នេះសំណួរជាច្រើនលោតចូលក្នុងខួរក្បាលនាយ តើកាលពី25ឆ្នាំមុនប៉ានាយត្រូវកាត់ចិត្តបែបណាដើម្បីសញ្ញេលើក្រដាស់ជួយជីវិតនាយនោះ? តើគាត់មានអារម្មណ៍ឈឺចាប់ដូចនាយពេលនេះឬអត់? តើគាត់ត្រូវឈឺចាប់ដេកយំច្រើនជាងនាយប៉ុន្មានដងរាល់ពេលដែលឃើញមុខនាយ មនុស្សដែលគាត់ជួយដោយយកជីវិតប្រពន្ធនឹងគាត់ទៅប្ដូរ?និយាយត្រង់បើពេលនេះនាយតាំងចិត្តសញ្ញេលើក្រដាស់រើសយកកូនហើយបន្ទាប់មកថេហ្យុងប្រពន្ធនាយមានបញ្ហាអ្វីមួយកើតឡើងនោះនាយនឹងមិនអត់អោនអោយខ្លួនឯងជាដាច់ខាត
ព្រុស!
"អ្នកគ្រូពេទ្យត្រូវតែជួយជីវិតប្រពន្ធខ្ញុំអោយបានណា"សញ្ញេរួចទម្លាក់ក្រដាស់ចុះស្ទុះទៅលុតជុងហ្គុកផ្ទាល់ការ៉ូសុំអង្គរគ្រូពេទ្យអោយជួយជីវិតថេហ្យុងទាំងដែលទង្វើរនេះនាយមិនដែលធ្វើសោះក្នុងមួយជីវិត ថេហ្យុងក៏បាមត្រឹមខ្ទប់មាត់យំ គេមើលឃើញពីការឈឺចាប់របស់នាយតែគេក៏រឹតតែឈឺចាប់ជាងនាយទៅទៀតបើកូនគេមានរឿងអីកើតឡើងនោះ
"ចាស៎.ខ្ញុំនឹងខំប្រឹងអោយអស់ពីសមត្ថភាព"
"ថេយ៍...អូនសន្យានឹងបងហើយណាថាអូននឹងធ្វើវាអូននឹងធ្វើវាអោយបងមែនទេថេយ៍"
"បាទ អូនសន្យាអូននឹងធ្វើវា អូននឹងនាំកូនចេញមកដោយសុវត្ថិភាពកុំយំអីបងត្រូវតែជឿអូនណា" យកដៃជូតទឹកភ្នែកនាយព្រមទាំងញញឹមតិចៗ គេសន្យាគេមិនទៅណាទេ គេស្រលាញ់កូនស្រលាញ់នាយយ៉ាងនេះយ៉ាងណាគេត្រូវតែចេញមកដោយសុវត្ថិភាព
"បងជឿអូនបងមិនយំទេបងនឹងឈរចាំអូននៅខាងក្រៅ ចាំរហូតទាល់តែអូនចេញមកជួបបង បងនឹងចាំអូនទីនោះបងសន្យាបងមិនយំទៀតទេ"និយាយហើយយកដៃជូតទឹកភ្នែករបស់ថេហ្យុងមុននឹងបែរខ្លួនចាកចេញពីទីនេះទៅ យ៉ាងណាគេជឿជាក់ថេហ្យុង ជឿជាក់លើស្នេហារបស់គេ ជឿជាក់លើគ្រប់យ៉ាងទាំងអស់ថេហ្យុងនឹងសុវត្ថិភាពគេបានសន្យារួចហើយ ។ ចំណែកអ្នកគ្រូពេទ្យឈរចាំនៅទីនោះក៏ស្ទើរតែទប់ទឹកភ្នែកមិនជាប់ដូចគ្នា ក្រោយពីមើលឃើញស្នេហាដែលជុងហ្គុកមានអោយថេហ្យុងរួចហើយនាងបានត្រឹមញញឹមផ្ដល់សន្យាអោយនាយថានឹងជួយពីនាក់ប៉ាកូននេះអោយមានសុវត្ថិភាពដូចគ្នា ...





To be continues ❤️💜
By JaeLy.

       

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now