💗អ្នកមកក្រោយ💗ភាគទី46

3.2K 173 9
                                    

    ជាច្រើនថ្ងៃកន្លងទៅថេហ្យុងបានចេញពីមន្ទីរពេទ្យហើយ ជុងហ្គុកក៏មិនពិបាកបែងចែកពេលវេលាទៀតដែលព្រោះជាធម្មតានាយតែងតែយកគេតាមជានិច្ចហើយ ថេហ្យុងនៅតែធ្វើការងាររបស់គេដដែលគ្រាន់តែអ្វីៗគ្រប់យ៉ាងត្រូវធ្វើនៅofficeរបស់ជុងហ្គុកទាំងអស់នេះជាលក្ខខណ្ឌរបស់នាយបើសិនជាគេចង់ធ្វើការ ថេហ្យុងក៏ព្រមព្រោះតែគេមិនចង់អផ្សុកទំនេរដកដង្ហើមចោលអីបែបហ្នឹង
SKIP
   at night
   ពេលយប់ស្ងាត់មនុស្សគ្រប់គ្នាចូលនិទ្រាលក់អស់ហើយនៅឡើយតែនាយសង្ហាជុងហ្គុកដែរទើបតែលើកប្រពន្ធចេញពីបន្ទប់ទឹកបន្ទាប់ពីងូតទឹកហើយនោះ។ ជារៀងរាល់ពេលនាយតែងធ្វើបែបនេះទោះបីរវល់ការងារយ៉ាងណាក៏ដោយនាយត្រូវតែឆ្លៀតពេលធ្វើអោយគេ មិនថាងូតទឹកស្លៀកពាក់ឬធ្វើកាយវិការបែបណាក៏ដោយក៏សកម្មភាពថេហ្យុងតែងស្ថិតក្រោមក្រសែភ្នែករបស់នាយជានិច្ច នាយធ្វើបែបនេះដើម្បីអោយប្រាកដចិត្តថាថេហ្យុងរបស់នាយគឺមានសុវត្ថិភាពគ្រប់កាលទេស:ទាំងអស់
"អូនគេងមុនចុះ បងទៅងូតទឹកបន្តិច" បន្ទាប់ពីដាក់ប្រពន្ធគេងស្រួលបួលហើយទើបជម្លៀសខ្លួនទៅងូតទឹកខ្លួនឯងម្ដង
"អូនចាំបងណាលោកប្ដី" ថេហ្យុងនិយាយហើយទាញទូរសព្ទ័មកលេងបន្តិច ទាញសៀវភៅមកអានមួយទ្រួសអង្អែលពោះលេងកូនបន្តិចទម្រាំងជុងហ្គុកចេញមកវិញ ត្បិតតែរស់នៅស្រួលប៉ុន្តែគេមិនដែលគេងចោលនាយឡើយជាទូទៅនៅចាំgoodnight kissគ្នាសិនទើបគេងលក់រាងខ្លួន
"ថេយ៍..ចាំបងយូរណាស់មែនទេ"ជុងហ្គុកងូតទឹកហើយឡើងមកគេងថើបប្រពន្ធមួយខ្សឺតសិនទើបអោនទៅថើបកូនតាមក្រោយនាយតែងតែធ្វើបែបនេះរាល់យប់
"អត់ទេ"
"កូនសម្លាញ់ត្រូវស្រលាញ់ម៉ាក់កូនអោយច្រើនៗណា ជុប!"
"បងនិយាយបែបនេះរហូត បងមិនខ្លាចកូនកើតមកស្រលាញ់អូនជាងបងទេហ៎"
"អត់ទេអោយកូនស្រលាញ់អូនចុះព្រោះអូនពិបាកជាងបង"
"ជុង.."ថេហ្យុងពេបមាត់រកយំគេឆាប់រំជួលចិត្តណាស់តាំងពីពរពោះមក
"ជុបៗៗ good nightណាប្រពន្ធសម្លាញ់បងស្រលាញ់អូន"ជុងហ្គុកសើចហើយថើបមុខប្រពន្ធប៉ុន្មានខ្សឺតទៀតទើបបិទភ្នែកគេង
"អឹម.ស្រលាញ់បងដូចគ្នាលោកប្ដី"និយាយហើយក៏បែរទៅអោបនាយតែដោយសារពោះគេធំហើយទើបអោបមិនជុំ
"អា-ជុងគៀបកូនហើយ"ថេហ្យុងស្រែករបៀបភ្ញាក់ក៏អស់សំណើចដែរកូនគេធំលឿនណាស់
"ហឹសៗ.."ជុងហ្គុកគ្រាន់តែសើចដើមករនាយស៊កដៃចូលប្រឡោះខ្លួនថេយ៍ហើយអោបពីក្រោយដោយអង្អែលពោះគេយឺតៗដើម្បីអោយគេឆាប់គេងលក់
"សុបន្តិល្អណា សឺត"ពេលដឹងថាគេគេងលក់ហើយទើបអោនទៅខ្សិបដាក់គេបន្តិចទើបបិទភ្នែកគេងតាមក្រោយ ហើយក៏លង់លក់ទៅតាមគ្នាទៅ
Skip

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now