💗អ្នកមកក្រោយ💗ភាគទី11

3.9K 218 8
                                    


ទម្រាំជុងហ្គុកត្រឡប់មកផ្ទះនាយវិញម៉ោង6ល្ងាចឯណោះ មកដល់ផឹកទឹកអោយបាត់ហត់មិនទាន់ ក៏ឮសម្លេងបង្អាប់របស់អ្នកជាបងទៅហើយ

"ហៃយ៉ា...ស្មើរនេះទើបចូលផ្ទះណ៎លោកប្អូនគុក"

"មានទាន់យប់ឯណាម៉ោងទើប6និង"

"សង្ស័យនៅទាល់តែថេហ្យុងដេញហើយមើលទៅ"

"គេអត់បានដេញទេ គ្រាន់តែប្រាប់អោយមកផ្ទះតើ"

"អាហ្នឹងគេហៅថាដេញដោយសុជីវធម៍ណាអាប្អូន" សានយូសើចបង្អាប់នាយ

"ថាតែខ្ញុំ កាលបងតាមញ៉ែបងយ៉ុងអឺ ដំបូងឃើញថាតាមស្អិតជាខ្ញុំទៀតណ៎" ជុងហ្គុកពេបមាត់បង្អាប់វិញ

"បើមិនតាមទេ គេញ៉ែបាត់ឡូវនិង មែនទេអូនសម្លាញ់" នាយងាកទៅនិយាយជាមួយប្រពន្ធដែលនៅឆ្វេងដៃ ចំណែកជុងហ្គុកបានត្រឹមពេបមាត់ជ្រេញ

"ជុងហ្គុកថ្ងៃនេះបានទៅក្រុមហ៊ុនទេ" លោកចនចូលមកសួរ

"អត់ទេប៉ា ប៉ុន្តែខ្ញុំអោយក្វាងផ្ញើរការងារមកហើយ" នាយមិនបានទៅតែនាយបានធ្វើក្នុងទូរសព្ទ័រួចហើយ

"ខំធ្វើការងារបន្តិចទៅ កាប្រជុំនៅប៉ុន្មានខែខាងមុខនេះ និងមានការបោះឆ្នោតជ្រើសរើសអគ្គនាយកហើយ"

"បាទ"

"អើ...មែនហើយជុងហ្គុក ជនល្មើសដែលឯងចាប់អោយបងយប់មិញនោះ ពេលនេះដឹងខ្លួនហើយ"

"វាដឹងខ្លួនហើយមែនទេ ចឹងខ្ញុំទៅដាក់ថែម" ជុងហ្គុកគ្រាន់តែឮភ្លាមក៏កើនកំហឹងភ្លែត

"ប៉ុណ្ណឹងមិនទាន់គ្រប់ទៀតឬ" សានយូនិយាយទាំងហួសចិត្ត

"តើធ្ងន់ធ្ងរណាស់មែនទេ" យ៉ុងអឺសួរព្រោះបើតាមមើលទឹកមុខសានយូ ដូចជាធ្ងន់ណាស់

"ក្បាលត្រូវដេរ8ថ្នេរ ធ្មេញថ្គាមបាក់អស់ទាំងសងខាង បាក់ឆ្អឹងជំនីរខាងឆ្វេង2 ខាងស្ដាំមួយ ក្រពះនិងពោះវៀន ដំណើរការមិនប្រក្រតី អវយវៈដែរត្រូវធ្ងន់ជាងគេគឺដៃ ខាងស្ដាំមិនអាចប្រើការបានទៀតទេ" សានយូអង្គុយរៀបរាប់ឡើងព្រឺឆ្អឹងខ្នង នាយមិនស្មានសោះថាជុងហ្គុកសាហាវយ៉ាងនិង

💗អ្នកមកក្រោយ💗(ចប់) Onde as histórias ganham vida. Descobre agora