💗អ្នកមកក្រោយ💗ភាគទី21

4.2K 210 6
                                    


ស្អែកឡើងអ្នកស្រីគីមមកមើលថេហ្យុង ដោយសារឮដំណឹងថាគេដឹងខ្លួនហើយ ។គាត់ក៏ឧស្សាហ៍ឡើងចុះសេអ៊ូល-ដេហ្គូដូចគ្នាក្នុងអំពុងពេលថេហ្យុងសន្លប់នោះ មកបានឃើញគេដឹងខ្លួនញញឹមដាក់គាត់បែបនេះ គាត់សប្បាយចិត្តណាស់ ហើយពេលថេហ្យុងចេញពីពេទ្យគាត់ក៏នៅសម្រាកមើលថែគេប៉ុន្មានថ្ងៃដែលទើបទៅវិញ

មួយសប្តាហ៍កន្លងទៅ...

តាំងពីថេហ្យុងចេញពីពេទ្យជុងហ្គុកមិនសូវបានមកមើលថែគេដិតដល់ដូចនៅមន្ទីរពេទ្យនោះទេដោយសារមានការរវល់ច្រើន ។ កាលពីនៅមន្ទីរពេទ្យជុងហ្គុកក៏សុំអោយថេហ្យុងទៅនៅផ្ទះជាមួយនាយដែរតែគេមិនទៅ ប្រកែកដាច់ខាតតែម្ដង ជុងហ្គុកក៏ស្របតាម គិតថាប្រហែលជាថេហ្យុងខ្លាចចិត្តនាយទើបមិនចង់ទៅ ប៉ុន្តែក៏រាងភ័យដែរ នេះនៅសល់តែមួយសប្ដាហ៍ទៀតទេ បើថេហ្យុងនៅតែមិនព្រមនិយាយពាក្យស្រលាញ់មកកាន់នាយទៀត នាយប្រហែលជាអស់ឱកាសចូលក្បែរគេហើយ ព្រោះនាយជាមនុស្សគោរពសម្ដី ។

ថ្ងៃនេះដោយសារជាថ្ងៃសម្រាកជុងហ្គុកក៏មកសំងំនៅផ្ទះថេហ្យុងតាមទម្លាប់

"ស្អែកបងចូលធ្វើការវិញហើយហ៎"

"មែនហើយ ខ្ញុំជូនដំណឹងទៅមន្ទីរពេទ្យរួចហើយ"

"ចឹងស្អែកចាំខ្ញុំមកទទួលបងចុះ"

"អឹម"ថេហ្យុងងក់ក្បាល

"ថេហ្យុងហា.."

"បាទ"(ចុម😩)

"ខ្ញុំសួរបងរឿងមួយបានទេ"

"និយាយមក"

"ហេតុអីមួយរយ:មុនបងរត់គេចពីខ្ញុំ"

"ព្រោះខ្ញុំគិតថាលោកមានគូរដណ្ដឹងហើយ ខ្ញុំមិនចង់ពាក់ព័ន្ធរបស់មានម្ចាស់ទេ"

"ប៉ុន្តែម្ចាស់របស់ខ្ញុំគឺជាបង ព្រោះបងជាគូរដណ្ដឹងខ្ញុំជាមនុស្សដែលខ្ញុំស្រលាញ់"

"ខ្ញុំម៉េចនឹងដឹង បើលោកមិនដែលប្រាប់ខ្ញុំផង"

"ចឹងពេលនេះដឹងហើយ បង...ស្រលាញ់ខ្ញុំវិញទេ"

"ប្រហែលអត់ទេដឹង"

"ហួយ.. បងថេយ៍ហ៎" ជុងហ្គុកពេបមាត់ធ្វើមុខស្អុយៗ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now