💗អ្នកមកក្រោយ💗ភាគទី42

2.8K 202 11
                                    


    ថេហ្យុងបាននិយាយថាជីមីនស្អប់មុខហានសុងណាស់គេមិនដែលអោយនាយចូលផ្ទះគេឡើយបែបនេះទើបគេទុកចិត្ត ប៉ុន្តែគេភ្លេចទៅហើយថាទីនោះគឺផ្ទះគ្រួសារមីន បែបនេះមនុស្សគ្រប់គ្នាអោយតែជាប់ពាក់ពន្ធ័ជាមួយគ្រួសារនេះសុទ្ធតែអាចទៅបាន ពិសេសថ្ងៃមិញនេះមានកម្មវិធីទៀត វាកាន់តែងាយស្រួលអោយកូនចៅហានសុងចូលក្បែរថេហ្យុង ។ ចំណែកឡានអ៊ំជីដែលជីមីនឃើញនោះតាមពិតជាឡានហានសុងទេគេប្រហែលច្រឡំដោយសារស្លាកត្រកូលដូចគ្នា បើថេហ្យុងវិញគេត្រូវថ្នាំសណ្ដំទើបបណ្ដោយខ្លួនអោយគេនាំចូលឡានស្រួលៗបែបនេះ

"គេងលក់ស្រួលម្លេះ"និយាយពេលលើកថេយ៍មកដាក់ក្នុងបន្ទប់គ្របភួយអោយគេស្រួលបួល

"អូនស្អាតណាស់មើលចុះ"នាយអោនមកជិតគយគន់មើលផ្ទៃមុខសរម៉ដ្ឋរលោងប៉ោងៗគួរអោយស្រលាញ់រោមភ្នែកងរខ្ទើតមើលតែស្រីក្រមុំទើបពុតហើយ នេះបើមុខគេមិនស្លេកស្លាំងទេ នាយថាថេហ្យុងស្អាតជាងគេបំផុតហើយ បែបនេះទើបនាយដកចិត្តពីគេមិនរួច

"បន្តិចពួកយើងបាននៅជាមួយគ្នាវិញហើយណា សឺត"និយាយហើយថើបថ្ពាល់ដែលមានម្ចាស់រួចនោះមួយខ្សឺតទើបបើកទ្វាចេញទៅក្រៅ និយាយត្រង់ហានសុងគ្មានបំណងបំពានរាងកាយថេហ្យុងឬថតរូបបញ្ឈឺរជុងហ្គុកដែរ ប៉ុន្តែមកពីនាយខឹង គឺខឹងដោយសារ...

"ហឹម..ជុងហ្គុក!~"ថេហ្យុងមមើរប្រះខ្លួនបែបស្ទើរគេងស្ទើរភ្ញាក់ ហើយរាល់ដងអ្នកដែលរំខានគេមានតែម្នាក់ហ្នឹងឯងទើបគេមមើរនិយាយបែបនោះទៅ

"ជុងហ្គុកហេស.នេះអូនស្រលាញ់វាដល់មមើរឃើញវាចឹងហេសថេហ្យុង"សម្លេងស្រែកទាំងខឹងសម្បាររបស់នាយដាស់អោយថេហ្យុងភ្ញាក់ព្រឺតដូចគេជះទឹកកណ្ដាលមុខ

"ហានសុង?លោកចូលមកទីនេះបានយ៉ាងម៉េចហើយទីនេះកន្លែងណា?"ថេហ្យុងភ្ញាក់ព្រឺតទាញភួយមកបាំងខ្លួន

"ចៅហ្វាយយន្តហោះរៀបចំរួចហើយ"នាយជាកូនចៅចូលមករាយការណ៍

"ចេញម៉ោងប៉ុន្មាន"

"ម៉ោង10ទាន"

"ល្អ រៀបចំទៅ"

"បាទ"និយាយហើយដើរចេញទៅក្រៅបិទទ្វាត្រឹមត្រូវ ហើយហានសុងក៏ដើរទៅជិតថេហ្យុង

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now