💗អ្នកមកក្រោយ💗ភាគទី4

4.7K 250 6
                                    


"ពួកឯងអីក៏យូម្លេះ" ជីមីនចូលមកសួរព្រោះអ្នកផ្សេងទៀតទៅបន្ទប់ស្នាក់អស់ហើយនៅសល់តែពីនាក់ថេហ្គុកនិងទេ

"គឺ...បងថេយ៍របួស" ជុងហ្គុកដាក់ថេហ្យុងអោយឈរធម្មតា ជីមីនក៏ងាកមើលថេហ្យុងដោយទឹកមុខបារម្ភ

"យើងមិនអីទេ"

"អឹម...ណេស Key កាត "ជីមីនហុចកាតមួយអោយថេហ្យុង

"ចុះជុងហ្គុក"

"គេងជាមួយគ្នានិងហើយ"

"ហាស?" 

"ហាសស្អី? បន្ទាប់នោះមានគ្រែពីរ" ជីមីនក្រវីក្បាលហួសចិត្ត មុននិងដើរចេញទៅនៅសល់តែជុងហ្គុកនិងថេហ្យុងដែលនៅមើលមុខគ្នា ហើយក៏ងាកមុខចេញវិញព្រោះតែអៀន

"អរគុណ"ពេលអៀវថេហ្យុងមកដល់មុខបន្ទប់ទើបចាក់សោរចូលទៅដោយបានបុគ្គិលចាំលើកឥវ៉ាន់អោយ  ដាក់គេលើពូកហើយទើបហុចលុយធីបអោយបុគ្គិលហើយពួកគេក៏ចាកចេញទៅ

"ក្នុងវ៉ាលីបងមាន ថ្នាំទេ"(សំដៅលើថ្នាំរិតជើង)

"នៅក្នុងរូតទីមួយ"

"នេះឃើញហើយ"

"បងធ្វើខ្លួនឯងបានអត់"

"បានមិនអីទេ អរគុណលោកច្រើនហើយ" ជុងហ្គុកក៏មិនមាត់នាយទាញកន្សែរទៅបន្ទប់ទឹកបាត់

@15នាទីក្រោយមក

ក្រាក

"អូ!..."ដោយសារឮសម្លេងបើកទ្វាថេហ្យុងក៏ងាកទៅមើលហើយក៏គាំងជាមួយរូបរាងជុងហ្គុក ម្នាយហ្អើយសាច់ឡើងសខ្ចី...បើនិយាយពីសាច់ដុំវិញ...

"ព្រះអើយ 8កង់"ថេហ្យុងនិយាយតែប៉ុណ្ណឹងក៏សន្លប់ទឹងតែម្ដង

"ហឹម?" ជុងហ្គុកបែរមកមើលដោយចង់ចិញ្ចើមឆ្ងល់ហើយក៏ដើរចូលមកមើលអោយជិត

"គេងលក់ទៀតហើយ?" និយាយតែប៉ុណ្ណឹងក៏ដើរទៅបកទៅយកខោអាវមកស្លៀក មិញនេះមិនបានយកចូលទៅព្រោះទម្លាប់នៅផ្ទះក៏បែបនេះដែរ នាយមិនចូលចិត្តយកខោអាវចូលបន្ទប់ទឹកជាមួយទេ

ល្ងាចបន្តិចថេហ្យុងបានដឹងខ្លួនមកវិញ ទើបទៅងូតទឹករៀបចំខ្លួនចុះទៅក្រោយ ចង់ទៅស្រួបយកខ្យលអាកាសបន្តិច មុននិងស្អែកចេញដំណើរទៅកន្លែងដែលបានណាត់ទុក

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now