💗អ្នកមកក្រោយ💗ភាគទី16

3.5K 194 6
                                    


ជាច្រើនថ្ងៃផុតកន្លងទៅ បើសរុបទាំងថ្ងៃនេះវាគឺ2សប្ដាហ៍ទៅហើយដែលថេហ្យុងមិនព្រមនិយាយល្អនិងជុងហ្គុកនោះ ទោះនាយខំទៅស្កាត់ជួបយ៉ាងម៉េចក៏ថេហ្យុងមិនព្រមជួបគិតតែរត់គេចពីនាយរហូត ហើយវាក៏ជា2សប្ដាហ៍ដូចគ្នាដែលជុងហ្គុកញ៉ាំបាយបានតែមួយពេលគឺពេលព្រឹក ដោយសារតែពេលថ្ងៃត្រង់នាយតែងទៅអង្គុយចាំថេហ្យុងញ៉ាំបាយថ្ងៃត្រង់ជុំគ្នារហូតដល់ខកម៉ោងធ្វើការទើបយកបាយទៅអោយគេ ថ្ងៃខ្លះក៏ដឹងថាគេរវល់ជាប់អ្នកជំងឺ ថ្ងៃខ្លះក៏ដឹងថាគេទំនេរប៉ុន្តែមិនចង់ជួបនាយ សូម្បីបាយដែលនាយយកទៅអោយនោះក៏គេមិនទទួលទៀតដែរ ប្រាប់ថាមិនដែលស្គាល់ មិនចង់ទទួល បន្ទាប់មកជុងហ្គុកក៏ដើរត្រឡប់មកofficeវិញទាំងស្រងូតស្រងាត់រាល់ថ្ងៃ ពេលយប់ឡើងក៏ត្រូវអ្នកផ្ទះញ៉ាំបាយចោលអស់ទៀត អូ!មានពេលខ្លះពួកគេក៏ហៅនាយញ៉ាំដែរតែនាយមិនញ៉ាំ ប្រាប់ថាញ៉ាំជាមួយថេហ្យុងរួចហើយ

ថ្ងៃនេះក៏ដូចថ្ងៃផ្សេងទៀតដែរពេលម៉ោងសម្រាកថ្ងៃត្រង់ជុងហ្គុកក៏ទៅហាងរបស់នាយ ក្នុងចិត្តសង្ឃឹមថាថេហ្យុងនិងមក នាយគ្រាន់តែចង់ញ៉ាំបាយជាមួយគេមួយពេលក៏អស់ចិត្ត

"មារី..តើ-"

"ដុកទ័រគីម មកហើយចាស៎" គ្រាន់តែឮភ្លាមស្នាមញញឹមក៏លេចឡើងភ្លែត សប្បាយចិត្តណាស់ទីបំផុតនាយអាចញ៉ាំបាយជាមួយថេហ្យុងហើយ

"តើ គាត់នៅឯណា"

"នោះ" នាងចង្អុលទៅតុមួយដែលមានកម្លោះតូចគីមថេហ្យុង នៅទីនោះនិង មនុស្សប្រុសមាឌធំដំបងម្នាក់ទៀតកំពុងនិយាយលេងសើចជាមួយគ្នារង់ចាំអាហារ គ្រាន់តែក្រឡេកឃើញភ្លាមស្នាមញញឹមនិងអារម្មណ៍រំភើបមិញនេះក៏រលាយអស់ នាយទម្លាក់ទឹកមុខចុះហើយងាកមកសួរនាងវិញ

"តើ ពួក..គេមកយូរហើយមែនទេ"

"ប្រហែលជាកន្លះម៉ោងមុននេះ" នាងនិយាយហើយជុងហ្គុកក៏ក្រឡេកមើលម៉ោងឃើញថាម៉ោង12ទៅហើយ

"មិនចាំបាច់គិតលុយចំណែករបស់ដុកទ័រគីមទេ" និយាយតែប៉ុណ្ណឹងក៏ដើរចេញពីហាងទៅ ជួនជាពេលនោះថេហ្យុងក៏ងាកភ្នែកមកឃើញដែរ ប៉ុន្តែគិតថាប្រហែលនាយមកមើលការខុសត្រូវហាងហើយទើបមិនបានខ្វល់គិតគូវែងឆ្ងាយ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now