💗អ្នកមកក្រោយ💗ភាគទី25

3.7K 198 13
                                    

"ចាំបាច់ត្រូវពាក់អាហ្នឹងដែរហ៎"ថេហ្យុងសួរពេលជុងហ្គុកទាញដៃរបស់គេយកទៅពាក់ខ្សែរដៃនិងនាឡិកាអោយ

"វាសមនិងឈុតនេះណាស់"ជុងហ្គុកនិយាយសសើរ

"អរគុណ"ថេហ្យុងមើលហើយញញឹម

"អឺម...ខ្ញុំថាដូចជាខ្វះអ្វីម្យ៉ាង"ជុងហ្គុករកនឹងមើល នឹកឃើញហើយក៏ដើរទៅយកមកពាក់អោយ

"ជុងហ្គុក!"ថេហ្យុងហៅឃាត់ព្រោះនាយកំពុងចង់ពាក់វែនតាអោយគេ

"ពណ៌វាស៊ីគ្នាណាស់បងមើលចុះ"ជុងហ្គុកទាញថេហ្យុងទៅឈរមុខកញ្ចក់អោយគេមើល

"យ៉ាងម៉េច ពេញចិត្តទេ"

"មិនបាច់ពាក់វែនតាទេហី ជុងហ្គុក"ថេហ្យុងឃើញថាវាស្អាតហើយតែគេមិនមែនតារាទេតែងខ្លួនបែបនេះដូចជាលើសពេក

"ពាក់ទៅចាំទៅដល់នោះចាំដោះ"ជុងហ្គុកទប់ដៃថេហ្យុងកុំអោយដោះ រួចបង្ហើបដៃអោយថេហ្យុងកាន់

"រួចរាល់ហើយនៅ អនាគតប្រពន្ធសម្លាញ់"ជុងហ្គុកនិយាយហើយថេហ្យុងក៏សើច វៃនាយមួយដៃស្រាលរួចទើបស៊កដៃចូលចន្លោះដៃនាយ

"តោះ ថ្ងៃនេះសុំដណ្ដើរប្រុសក្មេងមួយថ្ងៃហើយ"

"បងនិយាយខុសហើយ មិនមែនមួយថ្ងៃទេ គឺមួយជីវិត"ជុងហ្គុកនិយាយហើយ ថេហ្យុងបានត្រឹមតែសើចអៀន

"នោះចុះមកហើយលោកប៉ា"សានយូក្រឡេកឃើញក៏ហៅលោកចនអោយងាកមើល

"នេះ ពីអ្នកនេះទៅប្ដូរអាយុគ្នាមែនទេប៉ា" សានយូ កេះប៉ាគេសួរបែបមិនគួរអោយជឿ

"ប៉ា ថាមែនហើយ"លោកចន ងក់ក្បាលយល់ស្រប

"2នាក់ឯងសមគ្នាខ្លាំងណាស់" យ៉ុងអឺនិយាយសសើរ បន្ទាប់ពីពួកគេចុះមកដល់ក្រោម

"ថេហ្យុងស្អាតណាស់ នេះបើមិនប្រាប់មុន បងថាឯងអាយុ20ឆ្នាំហើយ"សានយូ

"បងសសើរពេកហើយ" ថេហ្យុងញញឹមអៀន

"បងនិយាយមែនណា"

"អែមៗ លោកប៉ាខ្ញុំថាយើងចេញដំណើរទៅ" ជុងហ្គុកទាញថេហ្យុងមកជិត ហើយនិយាយទៅលោកចន

"ល្អ.តោះ"បន្ទាប់មកពួកគេក៏ចេញដំណើរទៅដោយជុងហ្គុកស៊កដៃចូលចង្កេះថេហ្យុង បណ្ដើរចេញទៅទាំងបន្លំថើបថ្ពាល់គេ2/3ខ្សឺតទៀត

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now