💗អ្នកមកក្រោយ💗ភាគទី33

3.5K 219 39
                                    


  ព្រឹកឡើងយន្តហោះផ្ទាល់ខ្លួនរបស់ហានសុងក៏ចុះចតនៅប្រលានយន្តហោះអ៊ីនឆ័ន ប៉ុន្តែនាយមកហើយយ៉ាងម៉េច ថ្ងៃនេះជាថ្ងៃទី2នៃការរៀបការរបស់ថេហ្យុងទៅហើយ ទោះនាយទៅរកគេ សុំត្រឡប់ជុំគ្នាវិញក៏មិនអាចដែរ គ្រប់យ៉ាងបានកន្លងហួស2ថ្ងៃទៅហើយ ប៉ុន្តែមនុស្សដូចនាយមិនងាយចុះចាញ់អ្នកណាទេ ពិសេសមនុស្សដែលធ្លាប់ត្រូវនាយបំបាក់បានពីមុនមក ចឹងហើយពេលនេះនាយមកវិញគឺដើម្បីដណ្ដើមថេហ្យុងទៅវិញម្ដងទៀត ប៉ុន្តែមុនពេលទៅរកថេហ្យុងនិយាយគ្នា នាយត្រូវដោះស្រាយរឿងមួយសិន

"ចៅហ្វាយរកឃើញទីតាំងពួកវាហើយ"

"ល្អ កុំភ្លេចតាមដានអាក្មេងចង្រៃនផង" និយាយហើយឡើងឡានដែលរៀបចំរួចចេញទៅគោលដៅដែរកំណត់ទុក

"ពួកយើងនឹងត្រឡប់មកជុំគ្នាវិញ បងសន្យា"និយាយទាំងក្ដាប់រូបថតថេហ្យុងជាប់ ពេលនេះនាយមិនមែនហានសុងស្ថិតក្រោមគំនាបអ្នកណាទៀតនោះទេ នាយជាហានសុងដែលគ្រាប់គ្នាគួរតែខ្លាចរអារ ហើយនាយខំអភិវឌ្ឍន៍ខ្លួនបែបនេះក៏ដើម្បី បាននៅក្បែរថេហ្យុងប៉ុណ្ណោះ នាយមិនជឿទេថាទំនាក់ទំនង10ឆ្នាំបែរជាចាញ់អ្នកមកក្រោយត្រឹម5ខែ

SKIP

នៅឯខាងប៉ុសប៉ូលីសឯណេះវិញ ដោយសារតែមានការប្រជុំបន្ទាន់មួយកើតឡើង សានយូក៏ប្រញាប់ដើរចូលបន្ទប់ប្រជុំជាមួយឯកសារមួយច្បាប់ទឹកមុខមាំ ទំនងជាខឹងសម្បារ

"រឿងក្ដី អ្នកនាងគូអារីសា អ្នកណាកាន់បន្ទុក" សានយូចូលមកឈរចំកណ្ដាល លើក្រដាស់សំណុំរឿងក្ដីរបស់គូអារីសាឡើង ពេលនេះនាយជាស្នងការប៉ូលីសប្រចាំក្រុងសេអ៊ូលហើយ

"ខ្ញុំបាទទាន" ប៉ូសីសម្នាក់ងើបឈរឡើង

"សេហ្វគីម ធ្វើការយ៉ាងម៉េចហាស មនុស្សមិនទាន់ស្លាប់បែរជាប្រកាស់ថាស្លាប់ លោកដឹងទេព្រឹកមិញនេះលោកគូមករករឿងខ្ញុំដល់ប៉ុសប៉ូលីសណា"

"មិនទាន់ស្លាប់យ៉ាងម៉េចលោកស្នងការ ខ្ញុំបានទៅពិនិត្យផ្ទាល់ដៃ អ្នកនាងគូអត់មានដក់ដង្ហើមទេ"

"លោកស្គាល់ថ្នាំនេះទេ វាអាចទប់ដង្ហើមយើងមិនអោយដកបាន72ម៉ោង"(ដង្ហើមអត់ដកប៉ុន្តែបេះដូងនៅលោតធម្មតា វាជាថ្នាំពិសេសអ្នកមើលរឿងចិនប្រហែលជាធ្លាប់ស្គាល់)

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now