💗អ្នកមកក្រោយ💗ភាគទី37

2.9K 203 31
                                    


ការប្រជុំបានបញ្ចប់នៅម៉ោង9ព្រឹក នាយសង្ហាជុងហ្គុកដើរចូលofficeវិញជាមួយកាហ្វេក្ដៅមួយកែវ ជះក្លិនឈ្ងុយដល់អ្នកដែលកំពុងអង្គុយគិតបញ្ជីរក្នុងនោះអោយងើបមកភ្លាមៗ (ដោយសារជុងហ្គុកមិនព្រមអោយទៅហាងវិញទើបគេយកបញ្ជីរមកគិតទីនេះ)

"ឈ្ងួយដល់ហើយស្អីគេនឹង"

"កាហ្វេ អូនចេះញ៉ាំដែរហេស"

"អត់ទេ តែអូនចង់សាក"

"ស្រួលបួល ប្រយ័ត្នរលាក" ហុចអោយរួចដើរទៅអង្គុយនៅតុការងាររបស់នាយ

"ចុះបងបានអី"

"បងផឹកអស់ច្រើនកែវហើយមិនអីទេ"

"ហឹម..ឆ្ងាញ់ណាស់"ថេហ្យុងផឹកហើយលិតមាត់លិតករ ទំនងដល់ហើយ

"មិនដែលដឹងសោះថាអូនចេះផឹកកាហ្វេ"

"អូនអត់ចេះទេ លើកមុនអូនផឹករួចហើយស្រាប់តែក្អួតចេញមក"

"ហាក ថេយ៍! នេះអូន-"ជុងហ្គុកគ្រាន់តែឮហើយបើកភ្នែកធំៗ ស្ទុះមកចាប់កែវកាហ្វេចេញ ប៉ុន្តែកាហ្វេនោះថេហ្យុងផឹកអស់ហើយ

"ហេតុអីផឹក ហេតុអីអត់ប្រាប់បង"

"គ្រាន់តែកាហ្វេមួយកែវ បងស្រែកដាក់អូនដែរ ជុង.បងហួសហេតុពេកហើយ"

"បងហួសហេតុ? បងកំពុងបារម្ភពីអូន បងខ្លាចអូនឈឺ"

"ចុះពេលនេះអូនមានកើតអីនៅ ជុងបងកុំធ្វើដូចអូនកូនក្មេងទៅមើល អូនធំហើយថែមទាំងអាយុបងបងទៀត"

"អូនអាយុបងបងតែអូនធ្វើខ្លួនដូចក្មេងអាយុ5ឆ្នាំចឹងមានដឹងខ្លួនទេ"

"អូនមិនបានធ្វើ"

"អូនកំពុងតែធ្វើ"ពួកគេសម្លឹងមុខគ្នាទាំងខឹងរាងខ្លួន

ក្រាក.

"Aww? ថេហ្យុង ជុងហ្គុក?កើតហាកូន"លោកចនបើទ្វាចូលមកគិតថានឹងប្រាប់រឿងល្អ មកដល់ឃើញថេហ្យុងឈរពេបមាត់អោនមុខកេះក្រចក ឯជុងហ្គុកអង្គុយមើលឯកសារមុខក្រញ៉ូវ មិនព្រមងើកមុខមើលគាត់ទៀតទោះគាត់បើកទ្វាចូលមកហៅក៏ដោយ

"ខ្ញុំ..."

"ប៉ាមានការអី"ជុងហ្គុកងើបមកសួរ ថេហ្យុងឃើញចឹងក៏អោនមុខចុះវិញពេបមាត់បន្ថែម

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now