💗អ្នកមកក្រោយ💗ភាគទី20

3.8K 213 2
                                    


"គាត់មិនបានកើតអីធ្ងន់ធ្ងរទេ គាត់និយាយវិលទៅវិលមកបែបនេះដោយសារការសន្លប់យូរពេក វាធ្វើអោយខួរក្បាលរបស់គាត់ផ្ដល់ព័ត៌មានមិនច្បាស់លាស់ម្យ៉ាងដោយសារគាត់ដួលបោកក្បាលខ្លាំងផង "

"តើគាត់កើតបែបនេះយូរទេ"

"ពេលដឹងខ្លួនគាត់នឹងត្រឡប់មកដូចដើមវិញហើយ អាចនិងភ្លេចភ្លាំងតិចតួច លោកគ្រាន់តែជួយរំលឹកគាត់ទៅបានហើយ ប៉ុន្តែសូមកុំព្យាយាមសួរព័ត៌មានណាដែលនាំអោយអារម្មណ៍គាត់រន្ធត់ វានិងធ្វើអោយគាត់មានអាការ:ធ្ងន់ជាងមិញផងនេះក៏ថាបាន"

"បាទ"

"ពឹងលើលោកហើយណា" គាត់និយាយរួចទះស្មាជុងហ្គុកតិចៗ

"បាទ អរគុណលោកគ្រូពេទ្យ"ជុងហ្គុកអោនគោរពគាត់រួច គាត់ក៏ចាកចេញទៅ បន្ទាប់មកជុងហ្គុកក៏អង្គុយចុះ សម្លឹងមុខថេហ្យុងមិនឈប់ មួយសន្ទុះក៏ងើបទៅយកចានដែកដាក់ទឹកមកជូតខ្លួនអោយគេ

ល្ងាចបន្តិចថេហ្យុងបានដឹងខ្លួនមកវិញ ជុងហ្គុកមិនសូវហ៊ាននិយាយអីច្រើនទេខ្លាចប៉ះពាល់អារម្មណ៍របស់គេ នាយគ្រាន់តែសួរនាំពីអាការៈរបស់គេបន្តិចប៉ុណ្ណោះ

"មានឈឺក្បាលទៀតទេ ហឹម" ជុងហ្គុកនិយាយហើយលោទៅថើបថ្ពាល់គេមួយខ្សឺតថេហ្យុងក៏មិនប្រកែក

"អត់ទេ" ថេហ្យុងនិយាយទាំងពេបមាត់តិចៗ យកដៃអោបពោះទំនងជាឃ្លាន

"ហេតុអីធ្វើមុខបែបនេះ? បងឃ្លានហេស"

"ឃ្លាន 🥺"

"ចាំបន្តិច"និយាយហើយងើបទៅចាក់បបរដាក់ចាន មុននេះជីមីនមកលេង គេទិញបបរមកដែរព្រោះបានដំណឹងថាថេហ្យុងដឹងខ្លួនហើយ មកដល់ក៏ឃើញគេគេងលក់ ដោយសារសន្លប់នោះ បន្ទាប់មកជុងហ្គុកក៏និយាយពីអាការៈរបស់ថេហ្យុងប្រាប់ បានបន្តិចពួកគេក៏ទៅវិញ

"មានបបរគ្រឿងសមុទ្រ បងញ៉ាំដែរទេ"

"ញ៉ាំៗ ខ្ញុំចូលចិត្តញ៉ាំគ្រឿងសមុទ្រ" ទះដៃញញឹមខ្ចិប

"ចុះកាលមុនថាមិនចូលចិត្ត" ជុងហ្គុករុញតុដាក់បបរមកក្បែរគេ

"អុស! ខ្ញុំធ្លាប់និយាយចឹងមែន" ថេហ្យុងយកដៃខ្ទប់មាត់របៀបច្រឡំមាត់និយាយ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now