💗អ្នកមកក្រោយ💗ភាគទី27

3.3K 189 10
                                    


"អ្នកនាងគូអារីសា ជាកូនស្រីតែមួយរបស់លោកគូ ឈុនអានម្ចាស់អាជីវកម្មរ៉ែធំជាងគេនៅប៊ូសាន និងជាភរិយាចៅប្រុសពៅត្រកូលមីន លោកមីនហានសុងរអិលជើងធ្លាក់ពីលើជណ្ដើរ បណ្ដាលអោយបោកក្បាលស្លាប់កាលពីយប់មិញនេះ... យី! ស្លាប់អីក៏ស្រួលម្លេះ" លោកចន អានកាសែតរួចលាន់មាត់ឡើង

"អ្នកណាគេប៉ា"ជុងហ្គុកចុះមកដល់បានលឺក៏សួរ

"ប្រពន្ធរបស់កូនពៅគ្រួសារមីនហ្នឹងណាធ្លាក់ពីលើជណ្ដើរស្លាប់យប់មិញ"

"អរ..."ជុងហ្គុកងក់ក្បាលទាញកាសែតមកមើល

"ឯងបានដឹងហើយ?"

"បាទ...បងយ៉ុនខលប្រាប់ព្រឹកមិញ"

"ចឹងឯងទៅចូលរួមដែរអត់"

"លោកប៉ាទៅឬ?"

"អឹម..ដោយសារលោកមីន ជាដៃគូជំនួញប៉ា"

"ខ្ញុំចាំសួរបងថេយ៍សិន" ជុងហ្គុកមិនចង់ទៅប៉ុន្មានដែរមនុស្សមិនស្គាលគ្នាស្និតស្នាលផង

"ថេហ្យុងប្រហែលមិនទៅទេ"

"ខ្ញុំក៏គិតចឹងដែរ "ជុងហ្គុកនិយាយហើយដើរចេញទៅបើកឡានទៅផ្ទះថេហ្យុង ទទួលគេទៅធ្វើការ

"បងបានឃើញព័ត៌មានហើយមែនទេ"ជិះឡានបណ្ដើរនិយាយបណ្ដើរ

"ព័ត៌មានអី "

"កូនប្រសាពៅគ្រួសារមីន"

"អរ.."ថេហ្យុងងក់ក្បាលគេដឹងហើយ

"បងទៅចូលរួមទេ"

"ខ្ញុំមិនស្គាល់គ្នាជាមួយនាងផង"

"ស្មានតែបងចង់ទៅក្នុងនាមជាសត្រូវចាស់"

"ខ្ញុំនិងនាងមិនដែលជួបគ្នាផង អោយក្លាយជាសត្រូវយ៉ាងម៉េច"

"ក្រែងនាងដណ្ដើមសង្សាបងហី"

"ខ្ញុំអហោសកម្មអោយនាងហើយ...ប៉ុន្តែគួរតែអរគុណនាងទើបត្រូវ"

"អរគុណដែលអ្នកក្នុងព័ត៌មានមិនមែនបងមែនទេ"

"អត់ទេ....ចង់អរគុណនាង ព្រោះបើនាងមិនយកហានសុងទៅ ខ្ញុំក៏ប្រហែលមិនបានជួបលោកទេ(ហើយក៏ប្រហែលជាចាំហានសុងដល់ចាស់ស្លាប់)"ចុងប្រយោគគិតក្នុងចិត្ត 

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now