💗អ្នកមកក្រោយ💗ភាគទី45

3.3K 199 4
                                    


  ព្រឹកបន្ទាប់

   ដំណឹងនៃការប្រកាសចាប់ខ្លួនហានសុងត្រូវបានផ្សាយចេញទៅ សានយូបានបង្វែររឿងក្ដីនេះទៅជារឿងក្ដីស្រលាញ់ប្រចណ្ឌ័ហួងហែងរបស់ប្ដីប្រពន្ធវិញដោយសារជុងហ្គុកយល់ព្រមមិនដាក់ពាក្យបណ្ដឹងនោះទេ នាយមិនចង់អោយគេគ្រប់គ្នាទាញថេហ្យុងមកពាក់ពន្ធ័យកទៅវែកញ៉ែកខុសត្រូវនោះឡើយ ម្យ៉ាងក៏ដើម្បីចំណងរាប់អានរវាងគ្រួសារទាំងពីដែរ ចាត់ទុកថាធ្វើដើម្បីមិត្តភាពរវាងថេហ្យុងជីមីនទៅចុះ...
ព្រឹកនេះ លោកមីនបានមកទីនេះដើម្បីធ្វើការសុំទោសទៅកាន់ពួកគេដោយផ្ទាល់ ប៉ុន្តែដោយសារថេហ្យុងមិនទាន់ដឹងខ្លួន គាត់ក៏សុំចេញថ្លៃមន្ទីរពេទ្យជំនួសដើម្បីប៉ះប៉ូវថ្លៃខូចខាត នាយក៏ព្រមទទួលយកដោយសារយ៉ុនគីអង្វរពេកចាត់ទុកថាពួកគេចេញថ្លៃសងជំងឺចិត្តដែលពួកគេធ្លាប់ធ្វើរឿងមិនល្អមកលើប្រពន្ធនាយពីមុនមកចុះ...
"អូនសម្លាញ់! អូនសម្លាញ់អូនដឹងខ្លួនហើយ អូនយ៉ាងម៉េចហើយ មានឈឺមុខរបួសឬអត់ មានចុកពោះឈឺក្បាលអីអត់ បង...បងទៅហៅគ្រូពេទ្យសិន"
"ជុង ជុងៗឈប់សិន បងទៅណាអូនអត់អីទេ" ថេហ្យុងហៅឃាត់ពេលដែលនាយរៀបចេញទៅ ជុងហ្គុកក៏បែរមកវិញមានពេបមាត់យំផង
"អូនសម្លាញ់ ហឹកៗ បងសុំទោស បងសុំទោស មកពីបង មកពីបងមិនល្អបងធ្វើអោយអូនឈឺ បងសុំទោស"នាយចូលទៅអោបគេទាំងយំសស្រាក់ ថេហ្យុងប្រឹងទប់សើចសឹងអីហើយទឹកមុខជុងហ្គុកយំគួរអោយកំប្លែងណាស់
"អូៗ មិនអីទេៗណា មិនមែនកំហុសបងទេ កុំសុំទោសអី"
"អូនដឹងទេបងភ័យណាស់ បងធ្វើអីមិនកើតទេ បងប៊ីសតែនឹងបាត់បង់អូននឹងកូនពួកយើងហើយ ហឹកៗ"
"បានហើយអស់អីហើយអូននឹង..កូន?កូនពួកយើង?កូនពួកយើងនៅឯណា?"
"នៅក្នុងពោះអូននឹងហើយពេទ្យថាតែ3cmទៀតប៉ុណ្ណោះ ពួកយើងបាត់បងគេហើយបងពិតជាភ័យណាស់"
"ជុង..បងនិយាយពិតមែនហេស អូនពិតជាមានកូនមែនហេស ជុង ហិហិអូនសប្បាយចិត្តណាស់"ថេហ្យុងសប្បាយចិត្តដល់ស្រក់ទឹកភ្នែកគេសប្បាយចិត្តណាស់ គេចង់បានកូនយូរហើយដំបូងគិតថាខ្លួនឯងមិនអាចតែឥឡូវគេអាច គេអាចមានកូនជារបស់ខ្លួនឯងហើយ
"កូន កូននៅទីនេះ កូនមករកពួកយើងហើយជុង"
"មែនហើយកូនមករកពួកយើងគេស្រលាញ់អូនណាស់ដឹងទេ"ជុងហ្គុកនិយាយទាំងញញឹមជូតទឹកភ្នែកដែលហូរតាមកន្ទុយភ្នែកថេហ្យុងនោះ ឃើញគេសប្បាយចិត្តយ៉ាងនេះនាយក៏សប្បាយចិត្តជាមួយដែរ
"តទៅអូនត្រូវមើលថែខ្លួនអោយល្អណា"

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now