chapter 22 : សម្រស់

2.3K 139 5
                                    

ភាពស្មុគស្មាញនិងការគិតអវិជ្ជមានទាំងអំបាលម៉ានត្រូវបានរំសាយ។

"ហេតុអីបានជាមិនប្ដឹងប៉ូលីស?បើគេពិតជាធ្វើបែបហ្នឹងដោយគ្មានមូលហេតុមែននោះ ឯងអាចប្ដឹងប៉ូលីសបាន"ជេគសួរទៅកាន់សូសានដែលអង្គុយផឹកស្រានៅឯតៀមស្រាមួយកន្លែង។សូសានស្ងាត់បន្តិច ទើបជេគនិយាយបន្ត

"ខ្ញុំមើលទៅជុងហ្គុកម្នាក់នោះក៏មិនមែនជាមនុស្សគ្មានហេតុផលដែរ មិនអាចសុខៗគេចាប់ម្ដាយនិងបងប្រុសឯងនោះទេ(ផឹប)"និយាយហើយភ្លាម ជេគទទួលបានមួយដៃពីសូសានភ្លាម។រាងក្រាស់ភាំងបន្តិច សម្លឹងមើលរាងតូចដែលសម្លក់មកកាន់គេ

"វាអាចមានហេតុផលស្អីទៅ?ក្រៅពីចង់ធ្វើបាបគ្រួសាររបស់ខ្ញុំ!ក្រែងលោកក៏ដឹងថាគេធ្លាប់ជាកូនប្រពន្ធដើមរបស់ប៉ាខ្ញុំមែនទេ?ច្បាស់ណាស់ថាចង់បំផ្លាញគ្រួសាររបស់ខ្ញុំ ថែមទាំងចោតប្រកាន់ថាប៉ាខ្ញុំជាអ្នកបំផ្ទុះកប៉ាល់ទៀតផង"ស្ដាប់ទៅសូសានដូចជាមិនទាន់បានឃើញពីភស្តុតាងច្បាស់លាស់ដែលប៉ារបស់គេពិតជាជនដៃដល់នោះទេ។ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែកុហកខ្លួនឯងថាគ្រួសាររបស់គេគឺស្អាតស្អំ ទាំងប៉ា ទាំងម៉ាក់ រួមទាំងបងប្រុស។

សូសានបែរជាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ជេគអង្អែលថ្ពាល់សូសានថ្នមៗ រាងតូចសង្ងំមួយកន្លែងដោយគ្មានការរើបម្រះ។គេមិនដឹងថាហេតុអី សុខៗគេបែរជាយំដោយគ្រាន់តែនឹករលឹកដល់គ្រួសាររបស់គេ។គេគ្រាន់តែចង់សងសឹក គេគ្រាន់តែចង់បានម៉ាក់និងបងប្រុសរបស់ខ្លួនត្រឡប់មកវិញ។

"ហេតុអីមិនទទួលស្គាល់ការពិតថាលោកស៊ីណូប៊ូយ៉ាជាអ្នកធ្វើ?ឯងពិតជាចង់ការពារពួកគេ ទាំងដែលឯងធ្លាក់ខ្លួនក្លាយជាបែបនេះក៏ដោយសារតែពួកគេដែរមែនទេ?"អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងសូសានគឺជេគដឹងទាំងអស់។សូម្បីតែរឿងស្នាមនៅលើមុខក៏ជេគដឹង ព្រោះកាលពីសូសានស្រវឹងប្រាប់ថេយ៉ុង មុននឹងចេញពីហាងស្រា សូសានបែរជាច្រឡំចុចខលទៅជេគ ហើយនិយាយបានតែប៉ុន្មានម៉ាត់ក៏ឈប់និយាយ ស៊កទូរសព្ទចូលហោប៉ៅដោយមិនទាន់ចុចបិតនិងនាំថេយ៉ុងចាកចេញ។

Angel Of Heaven [ចប់]Where stories live. Discover now