chapter 08 : revenge

3K 172 7
                                    

ភ្លៀងកំពុងតែចាប់ផ្ដើមធ្លាក់ទៀតហើយ។ទឹកសន្សើមដែលធ្លាក់មករឹមៗ វាធ្វើឲ្យមនុស្សម្នារហ័សស្វែងរកកន្លែងជ្រក ឬបន្ថែមល្បឿនធ្វើដំណើរឲ្យឆាប់ដល់ផ្ទះ ជៀសវាងភ្លៀងអាចនឹងធ្លាក់ខ្លាំង។

"លោកអគ្គនាយកក៏ស្ដាប់ឮ គេជាមិត្តប្រុសរបស់ខ្ញុំ"ថេយ៉ុងជាអ្នកនិយាយថាចង់លាក់ការសម្ងាត់មិនឲ្យឪពុកម្ដាយដឹងពីទំនាក់ទំនងរវាងពួកគេទាំង2នាក់។តែនេះគេប្រហែលជាខឹងមួយពេលទើបធ្លោយមាត់និយាយ។

"យូរប៉ុណ្ណាហើយដែលពួកឯងទាក់ទងគ្នា?"

"1ឆ្នាំហើយ តែលោកកុំប្រាប់រឿងនេះដល់អ្នកម៉ាក់អី ថេយ៉ុងគេនៅមិនទាន់ចង់ឲ្យគ្រួសារដឹងឮនោះទេ"គាត់ងក់ក្បាលបន្តិច រួចតប

"លាក់ការបានជិតល្អណាស់ បើថ្ងៃនេះមិនបានឮចេញពីមាត់របស់គេទេ យើងច្បាស់ជាមិនដឹងនោះទេ"

"ខ្ញុំទៅសិនហើយ មេឃកំពុងភ្លៀងផង"ជុងហ្គុករហ័សឱនគោរពលាដល់លោកចន គេប្រញាប់ដើរទៅខាងក្រៅក្រុមហ៊ុន ដើម្បីនាំថេយ៉ុងចូលមកច្រកភ្លៀង។

"ថេយ៉ុង-អូនចូលមកខាងក្នុង ឬក៏ចង់ត្រឡប់ទៅផ្ទះមុន?"ជុងហ្គុកទាញអាវក្រៅមកពាក់ឲ្យថេយ៉ុង ក្រោយដឹងថាអាកាសធាតុចាប់ផ្ដើមចុះត្រជាក់។

"អូនចង់ញ៉ាំបាយថ្ងៃត្រង់ជាមួយបង"

"បាទ អញ្ចឹងអូនចូលទៅខាងក្នុងទៅ"ជុងហ្គុកក៏កាន់ដៃថេយ៉ុងឲ្យចូលទៅក្នុងក្រុមហ៊ុន ហើយពេលនោះគេក៏ជួបលោកចនម្ដងទៀត។

"អ្ហឹកហ្ហឹម-ប្រញាប់បញ្ចប់អាហារថ្ងៃត្រង់របស់អ្នកទាំង2 អាលនឹងធ្វើការបន្ត ខ្ញុំមានការទៅជួបភ្ញៀវ ថ្ងៃត្រង់នេះ រំខានដល់បុគ្គលចនជួយមើលការខុសត្រូវផង"លោកចនក្រហឹមដើមក គាត់ខ្ចិលរំខានដល់ពួកគេទាំង2 គាត់យកលេសថាទៅជួបភ្ញៀវដើម្បីអាចឲ្យជុងហ្គុកប្រើប្រាស់ការិយាល័យរបស់គាត់នៅជាមួយថេយ៉ុង។

"បាទលោកអគ្គនាយក។សូមឲ្យជោគជ័យនូវគម្រោងរបស់ក្រុមហ៊ុនយើង"ជុងហ្គុកឱនគំនាបទៅកាន់គាត់ ឯថេយ៉ុង ទោះជាខឹងប៉ុណ្ណាក៏សុជីវធម៌គេនៅមាន។រាងល្អិតគោរពលាលោកចនម្ដងទៀត រួចរងចាំទាល់តែគាត់ចាកចេញផុត ទើបនាំគ្នាឡើងទៅជាន់ខាងលើគេបង្អស់នៃក្រុមហ៊ុន ដែលជាការិយាល័យរបស់លោកអគ្គនាយក។

Angel Of Heaven [ចប់]Where stories live. Discover now