chapter 12 : ខ្ញុំនឹងសម្លាប់លោក

2.6K 155 3
                                    

បរិយាកាសក្នុងបន្ទប់ទឹកចាប់ផ្ដើមផ្លាស់ប្ដូរ វាប្រែជាក្ដៅម្ដងបន្តិចៗ មិនសាកសមនឹងឲ្យអ្នកផ្សេងចូលមកក្នុងសភាពការណ៍បែបនេះសោះឡើយ។

"លោកចាសស្ទីន"ថេយ៉ុងហៅសព្វនាមរបស់ជុងហ្គុកដោយសម្លេងស្រាលៗ គេសម្លឹងឃើញបបូរមាត់របស់ជុងហ្គុកប្រលាក់ក្រេមដែលបានថើបគ្នាអំបិញមិញ។

"អ្នកប្រុសវីលៀមគួរឲ្យស្រឡាញ់ណាស់"

"អនុញ្ញាតឲ្យខ្ញុំឃើញមុខរបស់លោក"

"ខ្ញុំអាចឃើញមុខអ្នកប្រុសបាន តែអ្នកប្រុសមិនអាចឃើញមុខរបស់ខ្ញុំនោះទេ"ជុងហ្គុកញញឹមឌឺ ថេយ៉ុងខឹងមួយរំពេច គេលើកដៃបម្រុងនឹងចាប់ទាញរបាំងមុខជុងហ្គុកចេញ តែពេលនោះក៏មានមនុស្សចូលមកទើបជុងហ្គុកទាញថេយ៉ុងឲ្យចូលទៅកន្លែងចានបង្គន់ហើយបិតទ្វាជិត។

"នាំខ្ញុំមកទីនេះធ្វើអី?"រាងកាយតូចស្ដើងត្រូវបានអូសមកបន្ទប់ទឹកតាមកម្លាំងដៃរបស់អ្នកម្ខាងទៀត។សូសានដោះរបាំងមុខចេញ រួចងាកមើលមកសូហារា។

"ប្អូន-ប្អូនប្រុស"សូហារាស្រក់ទឹកភ្នែកមករឹមៗ នឹកស្មានមិនដល់ថាគេបានជួបសូសាននៅក្នុងសភាពបែបនេះ។

"គេមានធ្វើបាបបងទេ?ចុះអ្នកម៉ាក់?"មើលទៅតាមទឹកមុខរបស់សូហារាដូចជាចង់លាក់បាំងនឹងខ្លួន ទើបសូសានរុញសូហារាផ្អឹបជាប់នឹងឡាបូលាងដៃហើយដោះអាវរបស់សូហារាចេញ។គេតក់ស្លុតមួយកន្លែងដែលឃើញសុទ្ធតែស្នាមរំពាត់ និងស្នាមដេរ ជាពិសេសគឺស្នាមជាំ។

រាងកាយរបស់បងប្រុសគេត្រូវបានធំធាត់ឡើងដោយការយកចិត្តទុកដាក់បំផុត ហេតុអីក៏ប្រុសចិត្តខ្មៅនោះហ៊ានប្រព្រឹត្តបែបនេះ?

"គេជួលមនុស្សជាច្រើនឲ្យរំលោភអ្នកម៉ាក់-អ្នកម៉ាក់ទទួលយកមិនបាន គាត់បានបាត់បង់សតិ ពេលនេះកំពុងស្នាក់នៅឯមន្ទីរពេទ្យវិកលចរឹក"ថ្វីបើពួកគេជាomegaដូចគ្នា តែសូសានគេមានកម្ពស់ខ្ពស់និងស្មារតីរឹងមាំ មានមហិច្ឆតាធំ ខុសពីសូហារាដែលជាបង បែរជាទន់ខ្សោយ វាក៏មកពីសូហារាទទួលបានការថ្នាក់ថ្នម ខុសពីសូសាន។

"យប់នេះគេមកជាមួយបងមែនទេ?ខ្ញុំនឹងសម្លាប់គេ"

"ឯងមិនអាចទេសូសាន"

Angel Of Heaven [ចប់]Where stories live. Discover now