chapter 19 : លោកគួរតែស្លាប់ឲ្យបាត់

2.5K 143 7
                                    

កិត្តិយសគឺសំខាន់!មនុស្សអាចនឹងមើលរំលង តែជាក់ស្ដែង ពួកគេអាចរស់នៅស្ងប់សុខបាន ក៏ដោយសារតែកិត្តិយស។

ត្រឡប់មកដល់ផ្ទះ ថេយ៉ុងមិនសូម្បីតែហ៊ានសម្លឹងមើលមុខអ្នកផ្ទះខ្លួន គេមានអារម្មណ៍ថាអាម៉ាសខ្លាំងចំពោះអ្វីដែលបានកើតឡើង។ស្របពេលនោះដែរ អ្នកជាម្ដាយបានដើរទៅកាន់ដៃរបស់ថេយ៉ុងថ្នមៗ

"កូនអាចទៅរួចអត់?មានកន្លែងណាដែលកូនឈឺដែរទេ?"ថេយ៉ុងក្រវីក្បាលនឹងសំណួររបស់គាត់ គេព្យាយាមងាកស្វែងរកឪពុករបស់គេតែរកមិនឃើញសោះឡើយ។ណាមជុនយល់ពីន័យរបស់ថេយ៉ុង គេឆ្លើយដោយគ្មានសំណួរ

"លោកប៉ាកំពុងទៅសម្អាតរឿងទាំងនោះ"

"សុំទោស"រាងតូចពោលពាក្យសុំទោស ឃើញដូច្នោះទាំងអ្នកម៉ាក់និងណាមជុនសុទ្ធតែប្រតិកម្ម។

"កូនមិនបានខុសទេ កូនកុំសុំទោសអី!រឿងនេះគ្មាននរណាចង់ឲ្យកើតឡើងឡើយ ដូចនេះកុំបន្ទោសខ្លួនឯងអីណា៎"

"មែនហើយ!ថេយ៉ុងរបស់បងមិនគួរបែបនេះទេ ចាប់ពួកគេបាន បងនឹងពន្លាត់ស្បែកពួកគេឲ្យខ្ទេច"

"ពួកគេស្លាប់ហើយ"សម្ដីរបស់មនុស្សប្លែកមុខក្នុងគ្រួសារដើរចូលមក ប្រែក្លាយជាចំណាប់អារម្មណ៍របស់លោកស្រីគីម និងណាមជុន។គឺជាចន ជុងហ្គុក។

"អត់ទោស?"អ្នកស្រីគីម ចងចិញ្ជើមបន្តិច តែណាមជុនវិញរក្សាទឹកមុខស្មើរបស់នាយ។

"ជម្រាបសួរអ្នកមីង និងបងប្រុសណាមជុន!នៅថ្ងៃកើតហេតុ ក្រោយពីចេញពីកន្លែងអាហារ ពួកគេបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ រួចក៏ស្លាប់ទាំងអស់ តែក្រុមគ្រួសារសពព្យាយាមបិតបាំងមិនឲ្យមានព័ត៌មាននោះទេ"ជុងហ្គុកហុចនូវរូបភាពដែលគេបានក្លែងបន្លំគ្រប់យ៉ាងឲ្យដូចទៅនឹងគ្រោះថ្នាក់ចរាចរណ៍ពិតៗ។អ្នកផ្ទះរបស់សពគ្មាននរណាហ៊ានប្រឆាំងនឹងជុងហ្គុកឡើយ។

ថេយ៉ុងវិញគេរាងចម្លែកចិត្តដែលជុងហ្គុកសុខៗស្រាប់តែមកដល់ទីនេះ រឹតនឹងឆ្ងល់ ថាហេតុអីក៏ជុងហ្គុកអាចក្លែងការស្លាប់ក្លែងក្លាយបានយ៉ាងស្រួល។ចុះកាំមេរ៉ាក្នុងហាង?ច្បាស់ណាស់ថាបន្ទាប់ពីវីដេអូរបស់ថេយ៉ុងមក កូនចៅរបស់ជុងហ្គុកបានកាត់ផ្ដាច់ប្រព័ន្ធគ្រប់យ៉ាងនៅក្នុងហាងទាំងជំនាញ។ក្រោយមកភ្លើងភ្លឺឡើងវិញ សភាពក្នុងបន្ទប់អាហារប្រែជាទទេស្អាត នាយសម្អាតគ្រប់យ៉ាងបានយ៉ាងលឿន។

Angel Of Heaven [ចប់]Where stories live. Discover now