chapter 03 : ប្រណាំងម៉ូតូ

3.5K 202 2
                                    

ស្នេហាពិតជាធ្វើឲ្យមនុស្សប្រែប្រួលពិតមែន ជាពិសេសគឺនៅពេលដែលបានក្បែរជាមួយនឹងស្នេហារបស់ពួកគេ។

មកដល់បន្ទប់ ជុងហ្គុកទម្លាក់ខ្លួនអង្គុយទៅលើតុធ្វើការរបស់គេ។គេទើបនឹងរៀនចប់កាលពីប៉ុន្មានខែមុន ខាងផ្នែកគ្រប់គ្រង សេដ្ឋកិច្ច និងផ្នែកកុំព្យូទ័រ ដើម្បីបន្តដំណែងគ្រប់គ្រងពីក្រុមហ៊ុនផលិតឡានរបស់ឪពុកគេ ឯបងប្រុសរបស់គេវិញ ក៏កំពុងតែគ្រប់គ្រងនូវម៉ាកប្រេនទឹកអប់ដ៏ល្បីជាប់ឈ្មោះក្នុងចំណោមកំពូលតារាងទាំង10នៅលើពិភពលោក ដែលជាក្រុមហ៊ុនរបស់អ្នកស្រីចន។

ទីតៗ

"សួស្ដី ទីនេះជាជុងហ្គុក ចន"ទូរស័ព្ទរោទ៍ឡើងភ្លាមៗ ជុងហ្គុកចុចទទួលដោយឃើញថាលេខធ្លាប់ប្រហែលៗ។

"សូមគោរពអ្នកប្រុស!ខ្ញុំបានស្វែងរកអ្នកដែលបានលួចបំផ្ទុះកប៉ាល់របស់ពួកយើងកាលពី2ឆ្នាំមុនហើយ"វាជាកប៉ាល់ដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់សមុទ្ររបស់គ្រួសារចន(តែជារបស់លោកតាជុងហ្គុក) គួរឲ្យសោកស្ដាយ ភ្ញៀវជាង2000នាក់ត្រូវបានស្លាប់ដោយសារការផ្ទុះកប៉ាល់ ធ្វើឲ្យលិចទៅក្នុងសមុទ្រ ដែលនេះជាសោកនាដកម្មដ៏ធំនៅក្នុងសតវត្សមួយនេះ ឯលោកតារបស់គេក៏បានស្លាប់ដោយសារតែពេលនោះគាត់ក៏នៅលើកប៉ាល់ផងដែរ។

"ហ្ហឹម ចាប់គេឲ្យជាប់ រងចាំខ្ញុំទៅដល់"ជុងហ្គុកទាញអាវក្រៅមកពាក់ គេប្រែទឹកមុខមកជាហ្មត់ចត់ រួចខលទៅឪពុកនិងបងប្រុសរបស់គេឲ្យជុំគ្នានៅឯកន្លែងឃុំឃាតករ។

អស់មួយសន្ទុះ រាងក្រាស់ទាំង3បានមកដល់ វត្តមានរបស់ពួកគេ បានជះនូវភាពកោតខ្លាចទៅដល់អ្នកជាកូនចៅយ៉ាងខ្លាំង។កម្រខ្លាំងណាស់ដែលឪពុកកូន3នាក់នេះ ធ្វើការរួមគ្នា ច្បាស់ណាស់ថានឹងមិនមានរឿងល្អឡើយ។

"អ្ហា...ជាពួកគេទេឬ?"បងប្រុសធំ ជេគក្យុង ចន យកបារីមកជក់ រួចលើកកូនដៃអេះសៀតផ្ការបស់នាយទៅតាមមនុស្សតប់ប្រមល់ ចរឹករបស់គេខុសពីជុងហ្គុក គេមិនមែនហ្មត់ចត់ខ្លាំង តែគឺច្បាស់លាស់និងមានចរឹកដូចក្មេងពាល។

"ក្រែងនេះជាសុីណូប៊ូយ៉ាឬមិនមែន?"សុីណូប៊ូយ៉ាជាមេគ្រួសាររបស់គ្រួសារមីឈី ហើយក៏ល្បីល្បាញខ្លាំងនៅក្នុងជំនួញងងឹត លោកចនដូចជាមិនបានពាក់ព័ន្ធនឹងសុីណូប៊ូយ៉ាឡើយ ហេតុអីក៏គេប្រព្រឹត្តបែបនេះមកកាន់គាត់?

Angel Of Heaven [ចប់]Where stories live. Discover now