chapter 16 : heat

2.4K 141 8
                                    

នៅពេលដែលអ្នកជួបនឹងការឈឺចាប់ដ៏មិនអាចទទួលយកបាន ពួកគេនឹងលួងលោមមកអ្នកដោយនិយាយថា"កាត់ចិត្តទៅ ហើយបំភ្លេចពីការឈឺចាប់និងចាប់ផ្ដើមនូវអ្វីដែលល្អ" ទាំងដែលជាក់ស្ដែងអ្នកជាម្ចាស់សមីខ្លួនទើបដឹងថាវាមិនអាចបំភ្លេចទៅរួច បើទោះជាស្លាប់ហើយក្ដី។

ជុងហ្គុកអមម្ដាយរបស់គេដើរចូលទៅស្វែងរកអ្នកជំងឺមកពីគ្រួសារមីឈី។នាពេលមកដល់បន្ទប់ ក៏បានឃើញអ្នកស្រីមីឈីអង្គុយនៅលើរទេះរុញស្ងៀមស្ងាត់និងត្រមង់ត្រមោច ខុសពីអ្នកជំងឺដទៃ។

អ្នកស្រីចនគ្រាន់តែមើលមកកាន់មិត្តចាស់របស់គាត់ គាត់នឹកស្មានមិនដល់ថានាងអាចមានសភាពដល់ថ្នាក់នេះ ជាពិសេសគឺរាងកាយស្គមស្គាំង មាននូវស្នាមដេរជាច្រើនកន្លែង។វាហាក់ត្រូវបានវះនិងដេរមិនបានដិតដល់សោះឡើយ។

"សាគូរ៉ា"គាត់បន្លឺឈ្មោះមិត្តថ្នមៗ តែម្ចាស់ឈ្មោះដូចជាមិនបានផ្ដល់ការចាប់អារម្មណ៍។ពិតណាស់ថាគាត់មានឈ្មោះថាសាគូរ៉ា ជាផ្កាដ៏ស្រស់ស្អាតនិងគួរឲ្យនែបនិត្យ តែពេលនេះផ្កាមួយទងនេះកំពុងតែខូចហើយ។

ជុងហ្គុកវិញ គេតឹងចិត្តនឹងសាគូរ៉ា ឃើញមុខរបស់គាត់ពេលនេះ គេមានតែការស្អប់ខ្ពើមប៉ុណ្ណោះ។គេពិតជាចង់ផ្ដល់នូវទោសដ៏ធ្ងន់ជាងនេះមកកាន់គាត់បន្ថែម បើមិនយល់ដល់ម្ដាយរបស់គេទេ ច្បាស់ណាស់ថាសាគូរ៉ានឹងត្រូវស្លាប់ដោយអាក្រក់មើលបំផុត។

"អ្នក-?"សាគូរ៉ាមើលមកអ្នកស្រីចន អ្នកស្រីចនញញឹមបន្តិចរួចដើរមករកគាត់។

"នៅស្គាល់ខ្ញុំទេ?"

ត្រឡប់ទៅកាលពី17ឆ្នាំមុន ពេលជុងហ្គុកមានអាយុត្រឹម7ឆ្នាំ គេនិងជេគក្យុងរស់នៅជាមួយនិងគ្រួសាររបស់គេយ៉ាងសុខសាន្ត ក្នុងត្រកូលជាត្រកូលមីឈី។លោកសុីណូប៊ូយ៉ាដើមឡើយគឺជាប្ដីដើមរបស់អ្នកស្រីចន។

បន្ទាប់ពីជុងហ្គុកឈានមកដល់អាយុ8ឆ្នាំហើយ ភាពរកាំរកូតក្នុងគ្រួសារបានកើតមានឡើង។សុីណូប៊ូយ៉ាចាប់ផ្ដើមញៀនល្បែងនិងចាញ់ក្រោមការលួងលោមរបស់ឈ្មួញទុច្ចរិត ធ្វើឲ្យគ្រួសារមីឈីចាប់ផ្ដើមវិនាស។លើសពីនេះទៅទៀត បែរជាលេចវត្តមានរបស់សាគូរ៉ាដែលជាមិត្តជិតស្និទ្ធរបស់ម៉ាក់គេ មកជួយជ្រោមជ្រែង និងស្រោចស្រង់ហិរញ្ញវត្ថុឡើងវិញ។

Angel Of Heaven [ចប់]Where stories live. Discover now