chapter 11 : កម្មវិធីដេញថ្លៃ

2.6K 157 4
                                    

ថេយ៉ុងជាមនុស្សដែលគេស្រឡាញ់បំផុត។

ក្រាក

ដឹងថាមានមនុស្សដើរចូលមក សូសានរហ័សថយក្រោយធ្វើដូចជាគ្មានអ្វីកើតឡើង ហើយក៏បានឃើញថាជាជុងហ្គុក រួមជាមួយនឹងប៉ូលីស2នាក់មកពីក្រោយខ្នង។

"សូមរំខានអ្នកជំងឺដើម្បីសាកសួរពីហេតុការណ៍ដែលបានកើតឡើងមកលើអ្នក សូមកុំខ្មាស់អៀននិងបារម្ភ ពួកខ្ញុំនឹងស្វែងរកយុត្តិធម៌ជូនអ្នក"ប៉ូលីសទាំង2នាក់ព្យាយាមចូលទៅក្បែរសូសាន រាងតូចមិនមាត់ គេងក់ក្បាលរួចដើរមកសម្រាកនៅលើគ្រែដើម្បីជាការបំភ្លឺ។

ជុងហ្គុកក្រលែកមើលទៅកាន់មនុស្សជាទីស្រឡាញ់ នាយលើកត្រកងថេយ៉ុងដើម្បីចាកចេញ។មុននឹងចាកចេញ ជុងហ្គុកបានក្រលាសទៅប៉ះភ្នែកគ្នាជាមួយសូសាន ពួកគេដៀងភ្នែកសម្លក់គ្នាទៅវិញទៅមក។

ក្រោយគ្រប់យ៉ាងបានរួចរាល់ ប៉ូលីសបានចាកចេញដើម្បីរៀបចំឯកសារនិងដកពាក្យបណ្ដឹងពីគ្រួសាររបស់អ្នកស្លាប់ចេញ ព្រោះសូសានទើបជាជនរងគ្រោះពិតប្រាកដ ម៉្យាងការចាប់បង្ខំទៅលើomegaគឺខុសច្បាប់ និងប្រើប្រាស់ទារុណកម្មទៀត ពួកគេនឹងត្រូវប្រហារជីវិតទៅតាមច្បាប់ ដូចនេះពួកគេទទួលទោសដោយការស្លាប់រួចហើយ គ្រាន់តែសងសំណងទៅសូសានគឺបញ្ចប់រឿង។

"អូនសម្លាញ់"អាដាមដើរចូលមកដល់ដោយមានជេគនៅពីក្រោយ រាងក្រាស់ដើរមកក្បែររាងស្ដើង គេអង្គុយចុះនិងស្ទាបលើរបួសរបស់សូសានថ្នមៗ។

"អូននៅឈឺត្រង់របួសដែរទេ?"សូសានក្រវីក្បាលតិចៗ អាដាមក៏ធូរចិត្តទើបនាយថើបថ្ងាស់របស់សូសានថ្នមៗ រួចនិយាយ

"អរគុណដល់មិត្តរួមថ្នាក់របស់អូនហើយដែលបានជួយសង្រ្គោះអូន"ស្ដាប់សម្ដីអាដាមហើយ សូសានបានត្រឹមដៀងភ្នែកមើលទៅកាន់ជេគដែលស្ងប់ស្ងាត់មកជាយូរ អមនឹងទឹកមុខស្មើរបស់នាយ។គេខ្លួនឯងពិតជាអរគុណជេគខ្លាំងសម្រាប់រឿងមួយនេះ បើគ្មានជេគទៅដល់ គេច្បាស់ជាស្លាប់ដោយសារការបំពានរបស់មនុស្សទាំងនោះ។

**

មួយខែបន្ទាប់

"លោកម្ចាស់-"omegaតូចដើរមកទាំងសភាពស្លេកស្លាំង គេនិយាយខ្សោយសឹងនឹងគ្មានសម្លេងទៅកាន់ម្ចាស់របស់គេ។

Angel Of Heaven [ចប់]Where stories live. Discover now