chapter 21 : ក្រោមពន្លឺព្រះចន្ទ

2.2K 125 8
                                    

ក្រោមពន្លឺព្រះចន្ទដ៏ស្រស់ស្អាត គ្រប់គ្នាកំពុងរីករាយនឹងអារម្មណ៍ដែលបានក្បែរនឹងគ្រួសារ ខុសពីជុងហ្គុកដែលកំពុងសង្ងំយំក្បែរមនុស្សជាទីស្រឡាញ់។

គេដង្ហក់តិចៗ ក្នុងអារម្មណ៍បរិយាយមិនបានអំពីភាពឈឺចាប់របស់គេនាពេលនេះ។គេលែងរឹងមាំ លែងមានអារម្មណ៍ថាខ្មាស់អៀនក្នុងការបញ្ចេញអារម្មណ៍ឈឺចាប់មកកាន់ថេយ៉ុង។គេចាប់ផ្ដើមខ្លាច ខ្លាចថាថេយ៉ុងនឹងទទួលយកវាមិនបាន គេដឹងថាថេយ៉ុងស្រឡាញ់សម្រស់ខ្លាំងប៉ុណ្ណា។

"គ្រាន់តែ-ដឹងថា បងនៅតែស្រឡាញ់អូនជារៀងរហូត"ជុងហ្គុកថើបថ្នមៗលើបាតដៃរបស់ថេយ៉ុង គេនិយាយទាំងអួលដើមក សម្លេងក៏ស្អកស្ដាប់សឹងមិនបាន។នាយគ្រាន់តែចង់ឲ្យថេយ៉ុងស្ងប់ចិត្ត កុំឲ្យគិតអវិជ្ជមានថានាយអាចនឹងឈប់ស្រឡាញ់គេប៉ុណ្ណោះ។

ជាច្រើនថ្ងៃបានកន្លងផុត

ទីបំផុតការទន្ទឹងរងចាំក៏បានមកដល់។ថេយ៉ុងអាចដឹងខ្លួនឡើង បើកភ្នែកសម្លឹងមកកាន់គ្រួសារដែលនៅជុំវិញខ្លួនរបស់គេ។

"ម៉ាក់-"គេហើបមាត់និយាយតិចៗ អ្នកជាម្ដាយឮហើយ គាត់រហ័សរត់មកប៉ះដៃថេយ៉ុងថ្នមៗ និងយកដៃថេយ៉ុងលើកមកស្ទាបមុខរបស់គាត់ទាំងអួលដើមក

"ជាម៉ាក់ណា-ថេយ៉ុង!កូនមានមិនស្រួលត្រង់ណាទេ?"ថេយ៉ុងក្រវីក្បាលតិចៗនឹងសំណួររបស់គាត់ គេព្យាយាមក្រោក ហើយក៏បានសម្រេចក្រោមជំនួយរបស់លោកគីម។

"ថេយ៉ុងហា..បើកូនឈឺត្រង់ណា កូនអាចប្រាប់ប៉ាបានណា៎"លោកគីមអង្អែលកញ្ចឹងករបស់ថេយ៉ុងថ្នមៗ គាត់មិនហ៊ានប៉ះក្បាលថេយ៉ុង ខ្លាចថាវាអាចនឹងត្រូវមុខរបួស។សភាពថេយ៉ុងនាពេលនេះគឺរុំព័ទ្ធទៅដោយបង់រុំរបួស ទាំងក្បាល ទាំងដើមទ្រូង ស្មា និងពោះ ឯមុខវិញក៏មាននូវបង់បិតលើមុខរបួសផងដែរ។

"ផឹកទៅ"អ្នកស្រីគីមទទួលកែវទឹកពីដៃណាមជុន គាត់លើកមកបញ្ចុកថេយ៉ុងដើម្បីអាចឲ្យគេផ្សើមបំពង់កបាន។

"កូនចង់ឃើញសភាពខ្លួនឯងពេលនេះ"គេមានបំណងចង់កម្រើក តែម្នាក់ៗនាំគ្នាឃាត់ថេយ៉ុងនិងឲ្យគេសម្រាកឲ្យបានស្រួលបួល។

Angel Of Heaven [ចប់]Where stories live. Discover now