chapter 10 : ខ្ញុំស្រឡាញ់បងណាស់

2.7K 166 8
                                    

វាបានបញ្ចប់ហើយ។

អំឡុងពេលទាបភ្លឺឡើងមកស្រឹមៗ រាងកាយតូចស្ដើងនៃomegaមានសុទ្ធនូវស្នាមខាំ អង្គុយត្រមង់ត្រមោចម្នាក់ឯងជក់បារីនៅឯមាត់បង្អួច។សូសានយកកូនដៃមកញីសៀតផ្ការបស់គេ តាមភាពតប់ប្រមល់ដែលគេមាន។

"ជុងហ្គុក ចន..."គេបន្លឺឈ្មោះរបស់ជុងហ្គុកថ្នមៗ ផែនដីមួយនេះតូចនឹកស្មានមិនដល់។

"អ្ហឹម-"សូសានក្រោកឡើងរៀបចំខ្លួនដើម្បីដើរទៅយកលុយនៅលើតុ ភ្លាមៗដៃមាំក្រាស់របស់រាងខ្ពស់សង្ហារនៃកម្លោះចាស់ បែរជាចាប់ដៃគេជាប់។គេសម្លឹងទៅកាន់លោកពូរបស់ជេគទាំងមានមន្ទិលក្នុងចិត្ត

"អូនធ្វើឲ្យបងពេញចិត្តអូនណាស់omegaតូច!អូនគួរតែធ្វើជាកំណាន់របស់បង"គេជាអាដាម ពូបង្កើតរបស់ជេគនិងជាអ្នកល្បីខ្លាំងនៅក្នុងផ្សារងងឹត។

"ខ្ញុំត្រូវការប្រាក់ច្រើនណាស់ លោកអាចបំពេញគ្រប់ទេ?"

"ទោះប្រាក់ដែលអាចទិញទីក្រុងនេះទាំងមូល ក៏បងមានឲ្យអូនដែរ"កិច្ចសន្យារបស់ពួកគេចាប់ផ្ដើមហើយ ចាប់ពីពេលនេះទៅ សូសានគឺជាមនុស្សរបស់អាដាម។រាងតូចញញឹម គេទទួលការថើបពីអាដាមយ៉ាងរោលរាលសារជាថ្មី។

សូសានសប្បាយចិត្តដែលទីបំផុតគេអាចទទួលបានអំណាច តាមអ្វីដែលជាការគ្រោងទុករបស់គេ។

**

ប៉ុន្មានថ្ងៃបន្ទាប់

ឌឹប
ផាច់

មនុស្សស្រីមួយក្រុមចាប់សូសានផ្អឹបជាប់នឹងជញ្ជាំងនៃបន្ទប់ទឹក ពួកនាងទះទៅកាន់រាងស្ដើងយ៉ាងចាស់ដៃ។វាជាម៉ោងចេញទៅផ្ទះ ច្បាស់ណាស់ថាពួកនាងកាន់តែបានដៃដែលធ្វើបាបទៅលើសូសាន។

"មិនចេះប្រមាណខ្លួនទេឬដែលហ៊ានយកខ្លួនដ៏អាក្រក់របស់ឯងទៅជិតជេគ?"ទោះបីជាថ្ងៃមុនមានរឿងអ្វីកើតឡើងចំពោះគេ តែជេគនៅតែធម្មតានិងស្និតស្នាលជាមួយសូសានទៅតាមការរាប់អានរបស់នាយ។

"បានខ្ពស់បន្តិចក៏ចង់តោងហង្សទៅហើយ កុំភ្លេចថាកាលពីមុនឯងត្រឹមជាសម្រាមឲ្យពួកយើងជាន់ប៉ុណ្ណោះ សូម្បីតែពេលនេះក៏នៅតែជាសម្រាម។សម្រាមដូចឯង មិនសមនឹងកន្លែងថ្លៃថ្នូរឡើយ"នារីម្នាក់ដែលបានទាត់ផ្លែប៉ោមថ្ងៃមុន នាងនិយាយឡើងទាំងចាប់បោចសក់របស់សូសាន។

Angel Of Heaven [ចប់]Where stories live. Discover now