💞សំណព្វចិត្តលោកម្ចាស់💞(98)

324 41 14
                                    

ភាគ98

ពេលវេលាមិនចាំមនុស្សពិតមែន មួយថ្ងៃបានកន្លងផុតទៅទៀតហើយលឿនណាស់!... ពេលល្ងាចក៏បានមកដល់ ងាកមកមើលសកម្មភាពក្នុងបន្ទប់ទទួលភ្ញៀវនៅក្នុងភូមិគ្រឹះមីនឯណេះវិញ យើងឃើញថាមានក្មេងប្រុសមានរាងតូចច្រឡឹង កំពង់អង្គុយលើសាឡុងមើលទូរទស្សន៍ ដោយអង្គុយផ្អែកខ្នងនិងសាឡុងហើយក៏មានកន្សែងគ្របដណ្ដប់ត្រឹមចង្កេះមកដល់ចុងជើង ដៃតូចៗម្ខាងលើកមកអង្អែលពោះតិចៗដែលមានhollyគេងលើកសាឡុងក្បែរ ដៃម្ខាងទៀតចាប់យកផ្លែស្រ្តបឺរីមកចុកចូលមាត់ញុាំទាំងញញឹម ឯងភ្នែកក៏គិតតែពីសម្លឹងមើលទៅរឿងតុក្តតា សើចផងញុាំផង មើលក៏ដឹងថាអ្នកម៉ាក់វ័យក្មេងកំពង់តែសើចសប្បាយនិងមើលរឿងតុក្ដតាឆ្មាកណ្ដុរនេះខ្លាំងណាស់។ ចំណែកអ្នកបំរើស្រីប៉ុន្មាននាក់ ក៏នៅអង្គុយកំដរមើលទូរទស្សន៍ជាមួយដូចគ្នា តែមិនមែនដោយសប្បាយចិត្តទេ គឺមើលដោយអារម្មណ៍ភ័យៗបុកពោះច្រើនជាង

បងមី បងមើលទៅកូនឆ្មានោះពិតជាក្បាលខូចខ្លាំងណាស់ ហិកៗ.... » ជីមីន ងាកមកនិយាយជាមួយនិងអ្នកបុះរើស្រី ប្រាប់នាងអោយមើលទៅប៉ុស្តិ៍ទូរទស្សន៍ ទាំងដែលនាងមកនេះគឺមកហៅរាងតូចទៅញុាំអាហារពេលល្ងាចជាលើកទី3 តែជីមីនមិនព្រមទៅទាល់តែសោះ

ម្ចាស់តូចចា... បងថាម្ចាស់តូចគួរតែញុាំអាហារពេលល្ងាតសិនទៅណា នេះក៏យប់ហើយ បើលោកម្ចាស់មកឃើញម្ចាស់តូចបែបនេះ គាត់ម្ចាស់ជាខឹងមិនខានទេ» មី នាងព្យាយាមនិយាយផងលួងផងតែអ្នកម្ខាងទៀតធ្វើមិនដឹង ភ្នែកគិតតែសម្លឹងមើលទូរទស្សន៍សើចនិងរឿងឆ្មាកណ្ដុរទៅវិញ

បងៗនិងម៉ែដោះកុំធ្វើមុខអញ្ចឹងបានទេ ជីមីនគ្រាន់តែចង់ចាំពូប្ដីមកវិញញុាំជាមួយគ្នាទេតើ ម្យ៉ាងទៀតខ្ញុំក៏មិនទាន់ឃ្លាន » ជីមីនដៃអង្អែលពោះតិច បែរមកនិយាយជាមួយបងៗនិងម៉ែដោះដែលពេលនេះកំពង់តែ ភ័យរកធ្វើអ្វីមិនត្រូវឡើយ ព្រោះតែបន្តិចទៀតនេះលោកម្ចាស់របស់ពួកនាងមកវិញច្បាស់ណាស់ថាមានរឿងទៀតមិនខាន តែអោយគាត់ធ្វើមេច បើសមីខ្លួនមិនព្រមញុាំ គិតតែអង្គុយលើសាឡុង ញុាំស្រ្តបឺរីតាំងពីរសៀលមកម្លេះ។

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now