💞សំណព្វចិត្តលោកម្ចាស់💞(34)

666 49 0
                                    

ភាគ34

ជាក្មេងប្រុសម្នាក់ ដែលមិនទាន់ទាំងកើតមកឃើញពន្លឺថ្ងៃផង ក៏មានមនុស្សប៉ុណ្ណប៉ងសម្លាប់ សាងជាសត្រូវទៅហើយ ជីវិតមិនដឹងខ្យល់អ្វីរស់នៅទាំងមិនស្គាល់ខ្លួនឯងជាអ្នកណាផង បែរជាត្រូវរស់ជាប់ឈ្មោះជាឃាតករសម្លាប់មនុស្សទៅវិញ តើវាសក្ដិសមទេ ដែលក្មេងប្រុសដ៏ស្លូតបូតម្នាក់នេះត្រូវទទួលរងនៅកំហុសទាំងដែលខ្លួនមិនបានធ្វើផងនោះ!? ហេតុអ្វីត្រូវដាក់កំហុសមកលើមនុស្សមិនដឹងអីទៅវិញ!? អ្នកធ្វើអោយជីវិតក្មេងម្នាក់ក្លាយជាក្មេងកំព្រា រស់មិនស្គាល់ខ្លួនឯងមិនស្គាល់សូម្បីតែពាក្យថាគ្រួសារ រស់នៅទាំងមិនដែលដឹងនិងស្គាល់មុខមាត់ឪពុកម្ដាយមានមុខមាត់បែបណាផង ហេតុអ្វីអ្នកមិនអាចលើកលែងអោយបាន!? ទាំងដឹងខ្លួនឯងច្បាស់ហើយថាគ្រប់យ៉ាងមិនមែនមកពីអ្នកណា គឺខ្លួនឯងជាអ្នកសាងកំហុសដោយខ្លួនឯង ហេតុអ្វីត្រូវទាញក្មេងមិនដឹងអីចូលមកដែរ!? តើបន្តទៅមុខទៀតវាសនាក្មេងកំសត់រូបនេះទៅជាយ៉ាងណា!?

សួស្ដីភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីយបនេះបាទ ពេលនៃកម្មវិធីដេញថ្លៃម៉តឡានប្រចាំឆ្នាំរបស់ក្រុមហុ៊នMG Group ក៏បានមកដល់ហើយបាទ ពេលនេះខ្ញុំសូមអញ្ចើញលោកមីនយុនហ្គី ឡើងមកធ្វើបទបង្ហាញនៅលក្ខណៈពិសេសនៃម៉ូតឡានសេរីទំនើបរបស់យើងដែល បានផលិតឡើងតែ10គ្រឿងប៉ុណ្ណោះសម្រាប់ភ្ញៀវលំដាប់នាយប់នេះបាទ។ សូមអញ្ចើញម្ចាស់ក្រុមហ៊ុនយក្ស លោកមីនយុនហ្គី ឡើងមកលើវេទិកាបាទ!!ផ្លេបៗ....ផ្លេបៗ...» សម្លេងទះដៃយ៉ាងកងរំពង ដើម្បីទទួលស្វាគមន៍ រាងក្រាស់ឡើងធ្វើបទបង្ហាញនៃលក្ខណៈពិសេសនេះប្រភេទឡានទាំង10គ្រឿងនាយប់នេះ ព្រោះគ្មានអ្នកណាដឹងច្បាស់ជាងនាយឡើយ ព្រោះគ្រប់ម៉ូតនិងប្រភេទឡានដែលផលិតចេញមកទាំងអស់ គឺជាការចនាម៉ូតក៏ដូចកាផលិត គឺជានាយទាំងអស់ ព្រោះយុនហ្គីនាយជាមនុស្សមានសមត្ថភាពណាស់ បើមិនអញ្ចឹងទេធ្វើមេចនិងអាចស្ដាមុខជំនួញគ្រួសារ អោយឈរឈ្មោះមកដល់ពេលនេះបាន!? ទោះជាមានអ្នកជួយជ្រុំជ្រែងក៏ដោយ តែបើនាងជាមនុស្សគ្មានសមត្ថភាពទេ គ្រប់យ៉ាងក៏មិនអាចបានដូចសព្វថ្ងៃនេះដែរ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now