💞សំណព្វចិត្តលោកម្ចាស់💞 (3)

1.1K 70 0
                                    

«មុខ....មុខខ្ញុំយ៉ាងមេច!?» ជីមីនហាក់គាំង ដៃតូចលើកមកស្ទៀបមុខខ្លួនឯងសួរទៅនាងទាំងភ័យ មានន័យថាម៉េច!? តើមុខរបស់គេមានអ្វីមែនទេ!?

«គឺមុខរបស់ឯងសុទ្ធតែដីនឹងណា ហុឹស...» នាងប្រាប់ទៅជីមិនទាំងអស់សំណើចបន្តិចដែរ ព្រោះមើលទឹកមុខចុះ ច្បាស់ណាស់ថាម្ចាស់សមីខ្លួនមិនបានដឹងឡើយ ថាមុខនេះប្រឡាក់ស្រមេកស្រម៉កពីពេលណាមកនោះទេ

«ចឹងៗ....ខ្ញុំ....ខ្ញុំ... » ជីមីនហានិយាយអ្វីមិនចេញ ស្របដៃតូចៗស្រឡូនលើកមកស្ទៀបមុខទាំងភ័យ ភ្នែកបើកធំៗឡេងឡង់ៗ

«ណេះជូតមុខចេញសិនទៅ ឯងមែនទេPark Jimin!?»

«បងជីន!!» jina និយាយឡើងខ្លាំងៗទាំងញញឹម បន្ទាប់ពីឃើញវត្តមានរបស់ម្ចាស់ហាង SeokJin Cafe មិនដឹងជានាយមកវិញតាំងពីពេលណានោះទេ នេះនាងនៅក្នុងហាងរហូតតើ ហេតុអីមិនដឹងជីនមកវិញ? តែក៏សប្បាយចិត្តដូចគ្នាព្រោះថាពេលនេះក្នុងហាងគឺមានភ្ញៀវច្រើនខុសពីធម្មតា

«លោក...» ជីមីនងាកខ្លួនសម្លឹងទៅតាមដៃដែលហុចកូនកន្សែងមកអោយ ទាំងភ្នែកកំពង់តែសម្លឹងមើលទៅភ្ញៀវដែលនៅក្នុងហាងមិនដាក់ភ្នែក ចំណែកជីមីនវិញ ងើយមើលមុខអ្នកដែលឈរគៀកខ្លួន គេសង្ហារណាស់រាងល្អិតមើលគេឡើងភ្លឹកទៅហើយ នៅសុខៗក៏លេចមុខមកពីណាក៏មិនដឹង មកហុចកូនកន្សែងអោយខ្លួនជូតមុខចេញទៀត មើលចុះមុខក៏សរលោង ច្រមុះមានខ្ទង់ស្រួចរលែម ដងខ្លួនតូចមួយក្ដាប់ដូចមនុស្សស្រីអញ្ចឹង

«យើងSeokJin មិនបាច់ខ្លាចទេ ជូតមុខចេញសិនទៅ» រាងខ្ពស់តូចល្អិតចង្កេះមួយក្ដាប់ អោនសម្លឹងមើលមុខតូចរបស់អាល្អិត ហើយក៏និយាយប៉ុន្មានម៉ាត់និងបន្តហុចកន្សែងអោយគេ ចំណែកអ្នកដែលស្ដាប់សម្លឹងមើលនាយកម្លោះ ឡើងចំហរមាត់ថ្លុងតែម្ដងម្យ៉ាងក៏ភ្លឹកមិនស្ទើរទេពីសម្រស់របស់នាយ តែក៏ត្រូវភ្ញាក់មកវិញ ព្រោះតែអ្នកជាម្ចាសើហាង យកកន្សែងមកដាក់ក្នុងដៃអាល្អិត ហើយក៏ដើរចេញទៅបាត់ ទុកអោយក្មេងខ្លះនៅងេមង៉ាមនៅនឹង

«អុះ!.. គាត់ស្អាតណាស់... » ជីមីនភ្ញាក់ស្មារតី ក៏យកកូនកន្សែងមកជូតមុខចេញអោយស្អាត និងពោលសរសើរដល់កម្លោះអូចម្ចាស់ហាងមិនច៊ដាចើពីមាត់

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now