ភាគ35
ពួកឯងឆាប់ចាត់ការទៅ!!» សម្លេងមនុស្សស្រីម្នាក់បានបញ្ជាកូនចៅអោយចាត់ការអ្នកដែលទើបតែដើរចូលទៅបន្ទប់ទឹកមុននេះ ដោយស្នាមញញឹមបង្កប់ដោយភាពសាហាវ
បាទអ្នកនាង!!» Mans 3នាក់ទទួលបញ្ជាហើយពួកគេក៏តាមរាងតូចចូលទៅក្នុងបន្ទប់ទឹក តែមិនបានដឹងទេថាក៏មានមនុស្សម្នាក់បានតាមពួកគេចូលទៅដូចគ្នា
ឯងកុំបន្ទោសយើង មីន ជីមីន!! ឯងគួតែបន្ទោសខ្លួនឯងតាំងពីដំបូង ដែលហ៊ានចេញមកដណ្ដើមមនុស្សជាមួយយើង! ឯងជាអ្នកបង្ខំយើងដោយខ្លួនឯង បើគ្មានឯងលោកមីននិងព្រមមើលយើងមិនខាន» នាងឈរសម្លឹងមើលដំណើររបស់ពួកគេរហូតដល់ចូលទៅក្នុងផិត ទើបបែរខ្លួនបំណងដើរចេញមកវិញ តែក៏ទុចដំណើរបន្តិច និយាយទាំងសប្បាយចិត្តព្រោះតែផែនការ របស់នាងបានសម្រេច ព្រោះក្រោយពីគ្មានវត្តមានរបស់រាងតូច នាងនិងមានពេលវេលាគ្រប់គ្រាន់ធ្វើអោយរាងក្រាស់ ស្រលាញ់នាងមិនថាប្រើពេលយូរប៉ុណ្ណាឡើយ។
តែនាងមិនបានដឹងទេថា ក្រោយមនុស្សរបស់នាងចូលទៅក៏មានមនុស្សម្នាក់ ចូលទៅតាមពីក្រោយពួកគេដូចគ្នាឆយ អុីនហា!? វីវរហើយ... ម្ចាស់តូច!!» ក្រោយពីនាងក្រមុំដើរចេញមកក្រៅតែដើរទៅផ្នែកម្ខាងទៀត ខេនក៏មកដល់ឃើញនាងដើរចេញមកពីបន្ទប់ទឹកដូចគ្នា ខេនគ្រាន់តែឃើញនាងក្រមុំ ក៏ឧទ្ទានតិចៗយ៉ាងភ្ញាក់ផ្អើល មិនចាំយូរនាយអង្គរក្សជំនិតក៏រហ័សនឹកឃើញម្ចាស់តូចភ្លាម មិនចាំយូនាយក៏រត់ចូលទៅខាងក្នុងរកមើលអ្នកជាចាហ្វាយតូចនិងជីនភ្លាមៗ ក្នុងចិត្តក៏បុណ្យកុំអោយម្ចាស់តូចមានរឿងអីដូចគ្នា
ម្ចាស់តូច!! លោកជីន!! ម្ចាស់តូច!! នេះ!?... ម្ចាស់តូចបាត់ខ្លួនហើយ!!» គេរត់ចូលមកដល់ខាងក្មុង ក៏រហ័សដើរបើករកមើលម្ចាស់តូចគ្រប់បន្ទប់ នៅមានស្រែកហៅទៀត តែគ្មានបានចម្លើយអ្វីទេ នាយរកមើលគ្រប់បន្ទប់ទៅហើយនៅតែមិនឃើញ មនុស្សក្នុងនេះម្នាក់ក៏គ្មាន នាយរៀបនិងដើរចេញទៅហើយ តែក៏ក្រលេកឃើញឡេវអាវមួយគ្រាប់ធ្លាក់នៅលើឥដ្ឋ នាយចំណាំច្បាស់ណាស់នេះជារបស់នៅលើខ្លួនម្ចាស់តូចរបស់គេ ព្រោះតែឈុតនាយជាអ្នកទៅយកពីហាងមកដោយផ្ទាល់និងបានពិនិត្យមើលដោយផ្ទាល់ទៀតផង ព្រោះតែអ្នកជាចាហ្វាយ មិនព្រមអោយជីមីនស្លៀកពាក់ឈុតដែលបានត្រៀមទុកនោះទេ អញ្ចឹងហើយទើបគ្រាន់តែឃើញនាយដឹងភ្លាម
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...