💞សំណព្វចិត្តលោកម្ចាស់💞(73)

558 45 3
                                    

ភាគ73

សភាពភូមិគ្រឹះមីន ដែលធ្លាប់តែស្ងាត់ច្រងុំពេលនេះ ប្រែជាអ៊ូអរ មានតែស្នាមញញឹម សម្លេងសើចក្អាកក្អាយ ជាពិសេសនោះគឺសម្លេងសើចមានក្ដីសុខរបស់មនុស្សម្នាក់ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីរាងតូចជីមីនរបស់យើងឡើយ ហើយអ្នកដែលកាន់តែមានក្ដីសុខទៀតនោះគឺ មីន យុនហ្គី ដែលនរណាៗក៏ដឹងហើយថានាយជាមនុស្សប្រភេទណា ជាពិសេសគឺមនុស្សក្នុងភូមិគ្រឹះនេះតែម្ដង។

ពេលវេលាសប្បាយៗនិងមានក្ដីសុខដែលគ្រប់គ្នាមិនដែល គិតថានិងបានកើតឡើងក្នុងភូមិគ្រឹះនេះ តែពេលនេះក៏កើតឡើង។ មិនយូរប៉ុន្មានកម្មវិធំជួបជុំក៏បានបញ្ចប់ ហើយគ្រប់គ្នាក៏បានត្រឡប់ទៅវិញអស់ សូម្បីតែប៉ារបស់រាងតូចនិងលោកតZhang ក៏ត្រូវត្រឡប់ទៅវិញដែរ ដំបូងគិតថានិងគេងនៅទីនេះតែក៏ត្រូវបានបញ្ចប់ ព្រោះតែគាត់ត្រូវណាត់ជួបគ្រូពេទ្យទលបគាត់មិនអាចសម្រាកនៅទីនេះបាន។ បន្ទាប់ពីគ្រប់គ្នាត្រឡប់ទៅវិញអស់ យុនហ្គីក៏បាននាំរាងតូចក៏ឡើងទៅបន្ទប់ដើម្បីងូតទឹក ..

បន្ទប់គេង

មីន អូនងូតទឹកមុនទៅ មើលទៅអូនក៏ល្វើយដែរហើយ ស្ហឺត...» បន្ទាប់ពីឡើងមកដល់បន្ទប់ នាយបានអោយរាងតូចងូតទឹកមុន នៅថើបថ្ងាស់រាងតូចមួយដង្ហើមទៀត

បាទ...» និយាយហើយរាងតូចក៏ទាញកន្សែងចូលងូតទឹកតាមកាបង្គាប់របស់រាងក្រាស់

ចំណែកខ្លួនគឺនៅបង្ហើយការងារបន្តិចសិន ពេលនេះមើលនាយប្រែជាមនុស្សថ្មីហើយ ក្រោយពីមានវត្តមានរបស់ក្មេងតូចជីមីនចូលមកក្នុងជីវិត នាយចេះញញឹមចេះនិយាយលេងច្រើនជាងមុន ជាពិសេសគឺពេលនេះ នាយអង្គុយញញឹមម្នាក់ឯងនៅចុងគ្រែគេង  សម្លឹងទៅទ្វាបន្ទប់ទឹកដែលមានរាងតូចនៅក្នុងនោះ ទាំងស្នាមញញឹម ក្ដីសុខដែលជារបស់រាងតូច ស្នាមញញឹមរបស់ជីមីនគឺជាក្ដីសុខរបស់នាយដូចគ្នា។

នាយបានបញ្ចប់កាងារហើយ តែរាងតូចនៅមិនទាន់ចេញមកទៀត ទើបកើតជាក្ដីបារម្ភនាយក៏ដើរទៅជិតទ្វាបន្ទប់ទឹកហើយក៏....

តុកៗ.... មីនអូនងូតទឹកហើយឬនៅ!? » ដោយតែជីមីនងូតទឹកដូចជាយូរជាមុន យុនហ្គីនាយក៏បានដើរទៅគោះទ្វាបន្ប់ទឹក ស្រែកសួរអ្នកនៅខាងក្នុងដោយក្ដីបារម្ភ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now