ភាគ8
ខេត្តប៊ូសាន÷
មួយសប្ដាហ៍បានកន្លងផុតទៅទៀតហើយ មិនដឹងថាពេលសភាពទងមូលរបស់មណ្ឌលកុមារកំព្រារ ក៏ដូចជាគ្រប់គ្នាដែលរស់នៅទីនេះ ប្រែប្រួលឬអត់នោះទេ ជាពិសេសគឺអ្នកស្រីHejinមិនដឹងថាពេលនេះ គាត់ត្រូវធ្វើបែបណាជាមួយបងប្រុសចុងរបស់គាត់នោះទេ។
ខ្ចិលគិតច្រើនឥលូវយើងងាកមកមើលមនុស្សដែលកំពង់តែមមាញឹកញាប់ដៃញាប់ជើងជញ្ជូនទំនិញនៅកំពង់ផែមួយកន្លែងនៃទឹកដីខេត្តប៊ូសានវិញម្ដង ហើយមិនបាច់ឆ្ងល់ទេថាជាអ្នកណានោះ។លោកប៉ាសម្រាកសិនទៅទុកអោយពួកគេធ្វើបានហើយ » ខាយមិនដឹងមកដល់តាំងពីពេលណា បានស្រែកនិយាយជាមួយឪពុកវ័យចំណាស់
មិនអីទេបន្តិចទៀតក៏រួចហើយ យើងត្រូវបញ្ចប់វានិងបញ្ជូនស្រាទាំងនេះទៅអោយភ្ញៀវអោយទាន់ពេល ម្យ៉ាងពួកយើងមកទីនេះក៏ច្រើនថ្ងៃហើយដែរ ប៉ាមិនចង់អូសបន្លាយពេលវេលាយូរទៀតទេ ត្រឹមពេលពីរសប្តាហ៍បានហើយ » លោកពូអុីងនិយាយជាមួយកូនប្រុសបណ្ដើរ គាត់ដើរពិនិត្យនិងរាប់ចំនួនស្រាបណ្ដើរ
ត្រូវហើយកាងារអ្នកប្រុសអោយឯងធ្វើនោះចាត់ការដល់ណាហើយ!?» អ្នកជាប៉ាបន្ដសួរមកកាន់នាយកំលោះជាកូន ទាំងពីរនាក់ដើរបណ្ដើរគ្នាចូលទៅក្នុងឃ្លាំង មើលការងារបន្ត
គឺបានដំណឹងថ្មីខ្លះដែរ តែខ្ញុំនៅមិនទាន់ប្រាកដមួយរយភាគរយទេប៉ា ទើបខ្ញុំមិនទាន់ផ្ដល់ដំណឹងនេះទៅអោយចាហ្វាយ» ខាយ និយាយបណ្ដើរហើយក៏ទាញយកឯកសាខ្លះៗដែលខ្លួនបានស្វែងរកក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ហុចអោយឪពុក
នេះ!? ឯងចង់បានន័យថា!?.... » លោកពូអុីង យកឯកសារមកមើល គាត់បើភ្នែកធំៗសម្លឹងទៅកូននិងសួរបញ្ជាក់ ខ្លាចគាត់មើលខុស
បាទ! គឺដូចអ្វីដែលប៉ាបានឃើញ គឺរឿងកាលឆ្នាំនោះមិនមែនជាឧប្បត្តិហេតុទេ គ្រាន់តែពេលនេះ ពួកយើងមិនទាន់មានភស្តុតាងជាក់លាក់ ទើបខ្ញុំមិនទាន់ប្រាប់ចាហ្វាយពីរឿងនេះ នៅមានរឿងក្មេងប្រុសឈ្មោះផាក ជីមីនទៀត» ខាយរៀបរាប់យ៉ាងវែងអន្លាយអោយអ្នកជាប៉ាបានយល់ និងរឿងដែលកើតឡើងអាចនិងពាក់ព័ន្ធនិងក្មេងឈ្មោះជីមីនដូចគ្នា
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...