💞សំណព្វចិត្តលោកម្ចាស់💞(70)

568 57 2
                                    

ភាគ70

រាងតូចច្រឡឹងបានដើរចាកចេញពីភូមិគ្រឹះ ទៅខាងក្រោយភូមិគ្រឹះ ដោយមានអ្នកបំរើស្រីពីរនាក់ដើរតាមពីក្រោយ បន្ទាប់ពីម៉ែដោះស៊ូព្យាយាមបញ្ចុះបញ្ចូលអោយញុាំអាហាររួចរាល់ ជីមីនបានទៅអង្គុយលេងនៅសួរផ្កាក្រោយភូមិគ្រឹះ ដែលជាសួនផ្ការាងតូចដាំកាលពី4ខែមុនជាមួយអ្នកបំរើក្នុងភូមិគ្រឹះ កាលណោះទោះជាមានការហាមឃាត់ពីរាងក្រាស់យ៉ាងណាក៏ក្មេងតូចម្នាក់នេះជចេះដាំទាល់តែបាន

បងមីបងម៉ាណ មិនបាច់តាមខ្ញុំទេ បងទាំងពីរអាចទៅធ្វើការងារបងបានណា» ជីមីន ដើរមកដល់ក្រោយភូមិគ្រឹះតែមិនទាន់ដល់សួនផ្កានោះទេ រាងតូចស្រឡូនក៏និយាយប្រាប់បងៗទាំងពីរ អោយត្រឡប់មកធ្វើការរបស់ពួកគាត់វិញ ព្រោះខ្លួនអាចនៅម្មាក់ឯងនាន ម្យ៉ាងទៀតនេះជាភូមិគ្រឹះត្រកូលមីន គ្មានអ្នកណាហ៊ានចូលមកនោះទេ

មិនបានទេម្ចាស់តូច នេះជាបញ្ជារបស់លោកម្ចាស់ចា៎....» មីនងម៉ាណនិយាយព្រមគ្នា ពួកនាងមិនអាចទុករាងតូចអោយនៅម្នាក់ឯងឡើយ នេះជាបញ្ជារបស់លោកម្ចាស់ពួកនាង មិនអាចមិនគោរពតាមបានឡើយ ម្យ៉ាងវិញទៀត រាងតូចទើបតែជា ដឹងខ្លួនមកវិញមិនទាន់បានមួយសប្តាហ៍ពេញលេញផង តើបណ្ដោយអោយនៅម្មាក់ឯងបានយ៉ាងមេច!? រ៌ងនេះលោកម្ចាស់ពួកនាងមិនអនុញ្ញាតដាច់ខាត ដែលអោយរាងតូចទៅណាមកណា ឬនៅម្នាក់ឯងនោះទេ  លើកលែងតែនៅក្នុងបន្ទប់ខាងលើ ឬក៏ក្នុងភូមិគ្រឹះប៉ុណ្ណោះ

តែខ្ញុំមិនបានទៅខាងក្រៅឯណាបង!? គឺមីននៅក្នុងភូមិគ្រឹះទេតើ!?» ជីមីនលើកចិញ្ចើមសួរទៅកាន់អ្នកបំរើទាំងខ្នឹសចិត្ត នឹកក៏ខឹងដល់រាងក្រាស់ដូចគ្នា ចេះមកដាក់បញ្ជាអីបែបនេះ មិនដឹងទេឬថាក្មេងមិនទំលាប់នោះទេ ដែលត្រូវទៅណាមមណាមានមនុស្សដើរតាមពីក្រោយបែបនេះ!!...

ក្នុងបរិវេណភូមិគ្រឹះ តែមិនមែនក្នុងភូមិគ្រឹះណាម្ចាស់តូច...» ម៉ាណឆ្លើយតបទាំងស្ទាក់ស្ទើរ សើចមិនសូវសមដាក់ជីមីនវិញទាំងអារម្មណ៍ខ្លាចៗ ព្រោះមើលទៅមុខក៏ដឹងថាកំពង់ខឹង តែអោយនាងធ្វើមេចបើនេះជាបញ្ជារបស់លោកម្ចាស់ពួកនាង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now