💞សំណព្វចិត្តលោកម្ចាស់💞(63)

581 55 8
                                    

ភាគ63

បន្ទាប់ពីយ៉ុងហៃខាង បានស្លាប់ដោយមិនដឹងពីមូលហេតុ មិនដឹងថាឃាតកជាអ្នកណា ព្រោះតែនៅថ្ងៃកើតហេតុមីនយុនហ្គី ដែលល្បីថាមានរឿងចំរោងចំរាស់ជាមួយគ្មានោះ ក៏បានច្រានចោលរាល់ពត៍មានទាំងអស់ដែលបានលេចឮ ដោយមូលហេតុគឺនាយបានដេកសន្លប់នៅក្នុងមន្ទីពេទ្យដោយសាតែមុនកើតរឿងពីរថ្ងៃ ពត៌មានក៏បានចុះផ្សាយដូចគ្នាថា អ្នកជំនួញដ៏ល្បីប្រចាំប្រទេស ត្រូវបានមនុស្សមួយក្រុម(ឃាតករ) លប់បាញ់សម្លាប់ដែលបានធ្វើអោយប្រពន្ធនិងនាយត្រូវទទួលរងរបួសជាទំងន់ ជាពិសេសគឺប្រពន្ធក្មេងមីនជីមីន កំពង់គេងសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់មិនទាន់ដឹងពីស្ថានភាពនៅឡើយ។ ចំណែករឿងក្ដីនិងកាចោទប្រកាន់ទាំងអស់ក៏ត្រូវបានបញ្ចប់ ព្រោះគ្មានភស្តុតាងច្បាស់លាស់ណាមួយដែលករណីស្លាប់របស់យ៉ុង ហៃខាង ពាក់ព័ន្ធនិងមីនយុនហ្គីនោះឡើយ។
តែចំពោះរឿងក្ដីដែលយ៉ុង ហៃខាងបានក្លែងបន្លំឯកសាចង់លេបត្របាក់ក្រុមហ៊ុនរបស់ត្រកូលមីន យុនហ្គីនាយគឺ មិនបានដកពាក្យបណ្ដឹងឡើយ គ្រាប់យ៉ាងគឺធ្វើទៅតាមច្បាប់ទាំងអស់ អ្នកពាក់ព័ន្ធនិងបានរួមគំនិត ត្រូវតុលាការធ្វើការដាក់ទោស តាមទំងន់ទោសរៀងៗខ្លួន ចំណែកសព្វរបស់យ៉ុង ហៃខាង ក៏ត្រូវប្អូនស្រីរបស់គេ យ៉ុងហេជីន ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយគាត់ក៏ធ្វើការសុំទោសទៅដល់រឿងរ៉ាវដែលកើតឡើងចំពោះរាងក្រាស់ ជពិសេសេនោះគឺជីមីនតែម្ដង គាត់ពិតជាសោកស្ដាយខ្លាំងណាស់នៅរាល់ទង្វើររបស់បងប្រុសគាត់ បានធ្វើមកលើក្មេងប្រុសស្លូតត្រង់ដូចជាជីមីន ព្រោះតែទង្វើរដ៏ឆោតល្ងង់របស់បងប្រុសគាត់ បានធ្វើអោយក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ18ឆ្នាំត្រូវមកគេងនៅមន្ទីពេទ្យយ៉ាងអស់សភាពបែបនេះ នៅមិនដឹងថាមានសង្ឃឹមដឹងខ្លួនមកវិញឬអត់ទៀតផង គាត់ពិតជាសោកស្ដាយខ្លាំងណាស់សម្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើង។ ចំណែករាងក្រាស់ក៏មិនបានខឹងសំបារអ្វីទៅលើគាត់ឡើយ មានតែដឹងគុណដល់គាត់ដែលបានជួយរាងតូចជីមីនតាំងពីដើមមកដល់ពេលនេះ សម្រាប់យ៉ុង ហៃខាង សមហើយដែលត្រូវស្លាប់ដោយបែបនេះ មនុស្សសាងតែអំពើរអាក្រក់  បើមិនស្លាប់ក្នុងដៃនាយក៏គេគង់តែស្លាប់ក្នុងដៃអ្នកផ្សេងដែរ ព្រោះតែគេជាមនុស្សលោភលន់ហ៊ានសម្លាប់សូម្បីតែប្រពន្ធខ្លួនឯង។

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now