ភាគ65
ឆាប់ធ្វើការរបស់ឯងទៅ យើងគ្មានពេលទំនេរលេងសើចជាមួយឯងទេ ឆាប់ឡើង!!...» យុនហ្គី មិនឆ្លើយតប នាយគ្រាន់តែសម្លឹងមុខនាងជំនិតបន្តិចហើយក៏បញ្ជាអោយគេប្រញាប់ធ្វើកិច្ចការរបស់ខ្លួន ព្រោះតែនាយគ្មានពេលលេងសើចជាមួយគេទេ ម្យ៉ាងខ្លួនបានទុករាងតូចអោយនៅម្នាក់ឯង គឺនាយមិនស្រណុកចិត្តទេ ធ្វើមេចប្រញាប់អោយរួចឆាប់បានត្រឡប់ទៅវិញ
ពេលវេលាពីមួយម៉ោងទៅមួយម៉ោង ពិតជាលឿនខ្លាំងណាស់ ពេលនេះគឺជិតថ្ងៃត្រង់ទៅហើយ ងាកមកមើលសកម្មភាពនៅក្នុងភូមិគ្រឹះមីនឯងណេះវិញ មិនដឹងថាថ្មើរនេះរាងតូចជីមីនយ៉ាងមេចទៅហើយទេ បើថ្ងៃនេះគ្មានរាងក្រាស់នៅជាមួយផងនោះ រាល់ថ្ងៃយុនហ្គីតែងតែចំណាយពេល នៅជាមួយជីមីនមិនដែលឃ្លាតមួយជំហ៊ានណាឡើយ ទោះការងាររវល់ខ្លាំងប៉ុណ្ណា ក៏នាយស៊ូយកកាងារមកធ្វើនៅក្នុងផ្ទះដើម្បីកំដរភរិយា នាយមើលថែរាងតូចគ្រប់សព្វបែបយ៉ាង មិនព្រមអោយអ្នកបំរើមកមើលថែជាដាច់ខាត ទើបតែថ្ងៃទេដែលយុនហ្គី បណ្ដោយអោយរាងតូចនៅភូមិគ្រឹះម្នាក់ឯង ដោយទុកអោយអ្នកបំរើនិងម៉ែដោះមើលថែ ព្រោះតែបញ្ហាកើតឡើងលើកនេះគឺធ្ងន់ធ្ងរ ធ្វើអោយនាយមិនអាចទុកចោលអោយកូនចៅធ្វើឬដោះស្រាយដូចរាល់ដងឡើយ
ម្ចាស់តូចចា៎... នេះបងមីណា ម្ចាស់តូចធ្លាប់ប្រាប់មីថានឹងនាំពួកបងទៅដើរលេងញុាំអីឆ្ងាញ់ៗ ហើយពេលនោះពួកយើងនិងថតរូបទុកមើលអោយបានច្រើននោះអី!... ម្ចាស់តូចឆាប់ដឹងខ្លួនមកណា...» បងមី និយាយបណ្ដើរដៃទាំងគូររបស់នាងគឺធ្វើលំហាត់ប្រាណអោយម្ចាស់តូចរបស់នាង ដោយកាយវិការថ្នាក់ថ្នមបំផុត ចំណែកម៉ានក៏ដូចគ្នា
មែនហើយៗ នៅមានខ្ញុំទៀត ម្ចាស់តូចក្រែងថាចង់ទៅដើរផ្សារជាមួយពួកបងមិនអញ្ចឹងហេស៎!? បើចង់អោយពួកបងនាំម្ចាស់តូចទៅជាមួយម្ចាស់តូចត្រូវតែភ្ញាក់បើកភ្នែកមកសម្លឹងមើលពួកបង ហើយនិងលោកម្ចាស់ម្ដងទៀត មកធ្វើជាក្មេងមិនចេះធំរបស់លោកម្ចាស់ ហើយនិងធ្វើម្ចាស់តូចដ៏គួរអោយស្រលាញ់របស់មនុស្សគ្រប់គ្នានៅក្នុងភូមិគ្រឹះនេះ ពួកបងនិងម៉ែដោះ និងព្រមនាំម្ចាស់តូចទៅដើរលេងផ្សារជាមួយគ្នាណា!...» ម៉ាន ដែលកំពង់ច្របាច់ជើងអោយជីមីននោះក៏បន្ទ និយាយផងញញឹមសម្លឹងមើលរាងកាយតូចដែលគេងផ្អែកខ្នងនិងក្បាលគ្រែនោះ តែការញញឹមនោះវាមិនបានសប្បាយចិត្តអ្វីនោះទេ តែជាស្នាមញញឹមបង្កប់ក្ដីឈឺចាប់ ព្រោះពួកនាងគឺស្រលាញ់រាងតូចខ្លាំងណាស់
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...