Part 37

2K 171 2
                                    


វីយ៉ុង បានបញ្ជូនវិញ្ញាណមួយផ្នែកតូចរបស់ខ្លួនអោយមកកើតក្នុងរូបរាងជាថេហ្យុងមនុស្សប្រុសទន់ខ្សោយម្នាក់នេះ គឺដើម្បីធ្វើអោយជុងហ្គុកឈឺចាប់ ទៅតាមបណ្ដាសារដែលគេបានដាក់ ចំណែកឯវិញ្ញាណមួយផ្នែកធំរបស់គេត្រូវបានអ្នកអង្គម្ចាស់ជីមីនអីរ៉ា ចង់ជាប់ក្នុងកែវបុរាណមួយដែលគេទើបតែរួចចេញមកប៉ុន្មានខែនេះ ហើយគោលបំណងតែមួយគត់របស់គេគឺ <<សងសឹង>>

កន្លងមកគ្រប់ៗជាតិ តាំងពីតូចដល់ធំ ថេហ្យុងមិនដែលដឹងរឿងអីទាក់ទងនិងបណ្ដាសារឡើយ គេគ្រាន់តែដឹងថាខ្លួនប្រាណគេ ញាណរបស់គេទាក់ទងនិងនារីម្នាក់ដែលតែងតែមកយំទួញសោកប្រាប់គេក្នុងយល់សប្តិ ថាត្រូវមនុស្សប្រុសចិត្តខ្មៅម្នាក់សម្លាប់គ្រួសាររបស់ខ្លួន រហូតដល់ថ្ងៃមួយនារីម្នាក់នោះមកប្រាប់គេថា គេឈ្មោះវីយ៉ុង គេជាម្ចាស់នៃថេហ្យុង អ្នកដែលសម្លាប់គ្រួសារគេជាជុងហ្គុក ហើយក៏បញ្ជារថេហ្យុង អោយសម្លាប់នាយ(លើកដំបូងនៅភាគ24)តែថេហ្យុងមិនព្រមធ្វើហើយថែមទាំងជួយនាយទៀត រាល់លើកដែលវិញាណវីយ៉ុងមកសម្លាប់ជុងហ្គុកនោះ អ្នកដែលហៅអោយជួយជាវិញ្ញាណវីយ៉ុង ឯអ្នកដែលដេញនាយចេញជាថេហ្យុង

ក្រោយពីនិយាយគ្នាដឹងរឿងហើយ ថេហ្យុងក៏ដេញជុងហ្គុកអោយទៅងូតទឹក ឯខ្លួននៅរៀបចំខោអាវដាក់ទូរវិញ ស្មានមិនដល់ត្រឹម15នាទីដែលជុងហ្គុកចូលបន្ទប់ទឹក វិញ្ញាណវីយ៉ុងបានមករកថេហ្យុងហើយចាប់គេទៅបាត់...

ក្រាក

"ថេយ៍! ថេយ៍ហា ថេយ៍ទៅណាចេះ"15នាទីក្រោយចេញពីបន្ទប់ទឹកមកវិញនាយជ្រួញចិញ្ចើមឆ្ងល់បាត់ប្រពន្ធមិនដឹងនៅទីណា

"អូយ!" បេះដូងជុងហ្គុកចាប់ផ្ដើមលោតញាប់ភ្លាមៗបញ្ជាក់ថាប្រពន្ធនាយកំពុងមានគ្រោះថ្នាក់

"អូយ! ថេយ៍-" នាយស្រវេស្រវារកថ្នាំមកលេបរួចហើយតែនៅតែមិនបាត់ ថែមទាំងចុកខ្លាំងជាងមុនទៀត នាយក៏រកទូរស័ព្ទខលទៅជេយ៍

"ជេយ៍ ខិខិ រកថេយ៍-"

"ចៅហា្វយអ្នកប្រុសថេយ៍នៅយ៉មុខផ្ទះ " ជុងហ្គុកដាក់ទូរស័ព្ទចុះរត់ចេញទៅ

MY wife don't cry 💔💦(Complete)Where stories live. Discover now