Part 12

3.2K 202 2
                                    


បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយលោកចនបានត្រឡប់ទៅវិញ ឯថេយ៍កំពុងមើលទូរទស្សន៍ ជុងមើលទូរស័ព្ទឆែកទិន្ន័យ ដែលជេយ៍ផ្ញើរមក

"លោកជឿលើ រឿងបណ្ដាសារទេ" នៅសុខៗគេក៏និយាយឡើង ធ្វើអោយជុងងើបមើលមុខគេភ្លាមៗ

"ហេតុអី អូននិយាយរឿងនេះ"

"នោះ ក្នុងទូរទស្សន៍ តួប្រុសត្រូវតួស្រីដាក់ បណ្ដាសា អោយក្លាយជាវិញ្ញាណតែតោល"គេចង្អុលទៅទូរទស្សន៍

"ហើយបន្ទាប់មកតួស្រីក៏មកដោះវិញ"

"ម៉េចក៏លោកដឹង រឿងគេលេងមិនទាន់ដល់ផង"

"ហឹសៗ អ្នកណាចងអ្នកនោះអ្នកស្រាយណាថេយ៍" ដូចរឿងអូននិងបង ទាស់ត្រង់ថាមិនដឹងដោះយ៉ាងម៉េច

"លោកជឿលើរឿងនិងដែរហេស"

"បើបងប្រាប់ថាបងកំពុងជាប់បណ្ដាសាអូនជឿទេ"

"ពិតមែន?" នៅក្នុងជីវិតពិតមានដែរមែនហេស គេដូចមិនជឿ

"អឹម មកនេះមកបងប្រាប់"គេបកដៃហៅនាយតូចមកជិត

"និយាយមក"

"បងជាប់បណ្ដាសារគេម្នាក់ អាយុប្រហែលអូននៅសុខៗ គេរត់ចូលឡានបង បន្ទាប់មកគេក៏ដាក់ បណ្ដាសាអោយបងជាប់ស្នេហ៍ គេរហូតដល់ឥឡូវ"

"ហ៊ីៗ ល្អសើចណាស់" គេធ្វើមុខបង្ខំអោយសើចហើយសម្លក់នាយ

"អូនអត់រំភើបទេ" គេធ្វើមុខខកចិត្ត នេះគេខំនិយាយអោយអៀនណា

"អត់ជាតិណាស់" គេនិយាយតាមត្រង់តែក៏ប៉ះ អារម្មណ៍នាយបន្តិចដែរ

"ទៅណា អូនមិនទាន់គេងទេ ទើបចេញពីពេទ្យមក ត្រូវគេងអោយច្រើន" នាយចាប់ថេយ៍ជាប់ពេលឃើញគេប្រុងងើបចេញពីពូក

"គឺ....ទៅយកទឹកញ៉ាំ"

"នៅទីនេះហើយ បងទៅយកមកអោយ" គេងើបចេញទៅ ត្រឡប់មកវិញជាមួយទឹកមួយកែវទឹក ដោះមួយកែវ

"លោកផឹកទឹកដោះគោហេស" គេឃើញមានទឹកដោះគោទើបសួរ

"អត់ទេ សម្រាប់អូនលោកគ្រូពេទ្យថា អូនខ្សោយណាស់ "នាយហុចទឹកដោះគោអោយថេហ្យុងរួចទើបនិយាយ

"អរ...ចុះទឹកនេះ?"គេផឹកទឹកដោះគោហើយទើបសួរ

"បងអ្នកផឹក" ផឹកហើយជុងហ្គុកយកថាស់ទៅទុកនៅមុខបន្ទប់ចាំអោយអ្នកបម្រើមកយកទៅទើបនាយដើរមករកថេហ្យុងវិញ

MY wife don't cry 💔💦(Complete)Where stories live. Discover now