Part 27

2.4K 173 3
                                    


"បងមានអិចង់និយាយជាមួយខ្ញុំហេស" ជុងហ្កុកដើរចូលមកសួនច្បារកន្លែងយ៉ុនគីឈរ មុននេះក្រោយពេលនិយាយគ្នានៅក្នុងមួយសន្ទុះយ៉ុនគីក៏ហៅគេមកក្រៅ

"រឿងនៅoffice"យ៉ុនគីមិនសប្បាតចិត្តទេ ទោះប្អូនគេខុសមែនតែមិនដល់ថ្នាក់ ច្រានអោយដួលដល់ទៅ2ដងចឹងដែរ

"នោះរឿងខ្ញុំខុស ខ្ញុំសុំទោស តែគេមកអោបខ្ញុំមុខថេយ៍ខ្ញុំក៏មិនដឹងធ្វើម៉េចដែរបើប្រាប់អោយលែងគេមិនលែងខ្លួនឯង" ជុងហ្គុកនិយាយពីដើមហេតុដែលគេធ្វើបែបនោះប្រាប់យ៉ុនគី គេដឹងថាគាត់ស្រលាញ់ប្អូន តែប្អូនគាត់ក៏ខុសដែរ

"គេមិនដឹងថាឯងរៀបការទេ"

"បងក៏ដឹងថាខ្ញុំមិនចូលចិត្តអោយនរណាមកប៉ះពាល់ខ្លួនខ្ញុំក្រៅពីថេហ្យុង"

"បងសុំចិត្តឯងចុះ លើកក្រោយគ្រាន់តែប្រាប់ទៅបានហើយ បើគេមិនស្ដាប់ទេចាំបងចាត់ករខ្លួនឯង"

"បាន ខ្ញុំមិនធ្វើអោយគេរបួសទៀតក៏បាន" គេស្រលាញ់គោរពយ៉ុនគីទើបគេព្រម

"បងនិងជីមីនមានរឿងអីមែនទេ ពេលមកដល់ខ្ញុំឃើញគាត់ដូចមិនសប្បាយចិត្តសោះ"

"គេឈ្លោះគ្នាជាមួយយ៉ុនគូ" យ៉ុនគីដកដង្ហើមធំមួយ ពីនាក់នេះជួបគ្នាលើកណាស់ក៏ឈ្លោះគ្នាដែរ បើម្នាក់ឆ្នាស់ប៉ះមិនបាន ម្នាក់ទៀតឆ្នើមពូកែរំអួយ ទម្រាំតែនាយបំបែបមកបាន ជីមីនចង់ខឹងដោយទាំងនាយទៀត

"ប្អូនបងចិញ្ចឹមទម្រើសពេកហើយ" នេះជាអ្វីដែលជុងហ្គុកស្អប់ នាយស្អប់មនុស្សតោងស្អិត ញិញ៉ក ពូកែរំអួយ ពូកែទូពិត ឆ្នាស់ប៉ះមិនបាន ហើយថែមទាំងឈ្លើយប្រហើនកោងកាចទៀត សំណាងហើយដែលថេយ៍មិនមែនមនុស្សបែបនោះ 

"គេរៀបបានហើយយើងចូលទៅវិញទៅ" យ៉ុនគីគ្មានពាក្យអី តបត បើវាជាការពិតមែន យ៉ុនគូជាព្រះអង្គម្ចាស់ត្រកូលមីនណា នរណាហ៊ានប៉ះ

"អូ! ជុងហ្គុកមកដល់ល្មម"ជីនរៀបចេញទៅហៅហើយតែឃើញនាយដើរចូលមកល្មម

"ថេយ៍! លាក់អីក្រោយខ្នង''នាយក្រឡេកឃើញថេយ៍ធ្វើឫពាសង្ស័ទើបសួរ

"អូន!..អូនមុតដៃ" ថេយ៍លើកម្រាមដៃចង្អុល បង្ហាញ ដោយទឹកមុខខ្លាចនាយស្ដីអោយ

MY wife don't cry 💔💦(Complete)Where stories live. Discover now