Part 26

2.5K 161 4
                                    


     បន្ទាប់ពីញ៉ាំបាយហើយ ជុងហ្គុកត្រូវនាំថេយ៍ទៅកន្លែងដែលនាយសន្យាយប់មិញ ប៉ុន្តែនាយសុំថេយ៍ពិនិត្យឯកសារសំខាន់ពីរបីជាមុនសិន ថេយ៍ក៏ព្រមចាំ

"ជុងហ្គុក ហា~ ត្រូវការកាហ្វេទេអូនយកអោយ" ថេយ៍អង្គុយយូរអផ្សុកទើបចង់ចេញក្រៅ

"ចាំបងអោយលេខាយកអោយក៏បានដែរ"

"មិនអីទេ អូនចង់ញ៉ាំសូកូឡាដែរ "ថេយ៍ដើរ ចេញទៅទោះនាយហៅឃាត់ក៏មិនស្ដាប់ បន្តិចក្រោយមកក៏ចូលមកវិញ

ក្រាក

"ថេយ៍ អូនមកវិញ-ឯង" ជុងហ្គុកងើបមុខឡើងចង់សួរថេហ្យុង ហេតុអីមកវិញលឿនម្លេះតែអ្នកចូលមកមិនមែនប្រពន្ធគេទេ ជាមនុស្សដែលគេមិនចូលចិត្ត

"បងជុង អូននឹកបងណាស់ "នាយម្នាក់នោះរត់ចូលមកអោបជុងហ្គុករកតែនាយឃាត់មិនទាន់

"លែង ព្រុស!"ជុងហ្គុកនិយាយមួយម៉ាត់មិនព្រមលែងនាយក៏ច្រានគេម្នាក់នោះអោយដួលទៅដី

"អូយ! ជុងបងហេតុអីធ្វើបែបនេះដាក់អូន"គេងើបមកស្រែកសួរនាយហេតុអីធ្វើបែបនិងដាក់គេ

"ហេតុអីធ្វើមិនបាន"

"ក្រែងអូនជាគូដណ្ដឹងបងមិនចឹង"ម្នាក់នេះគឺមីន យ៉ុនគូ ជាផ្សំផ្គុំរបស់ជុងហ្គុកតាំងពីតូច ប៉ុន្តែជុងហ្គុកស្អប់គេម្នាក់នេះណាស់ ស្អប់តាំងពីដឹងថាគេជាគូអនាគតដែលលោកតារបស់នាយបានរៀបចំអោយ ម្លេះ កន្លងមកនាយតែងបដិសេធរហូត ហើយគេម្នាក់នេះហើយ ដែលនាយស្រែកថាមិនរៀនការជាមួយកាលពីភាគ4នោះ

"គូដណ្ដឹង?"ថេហ្យុងទើបតែចូលមកផ្ទួនពាក្យគូដណ្ដឹង មិញនេះគេស្ដាប់ច្រឡំទេដឹង ប្ដីគេគូដណ្តឹងរបស់អ្នកណា

"ថេយ៍ ស្ដាប់បងសិន មិនមែនដូចដែលអូនស្ដាប់ឮទេ" ជុងហ្គុកស្ទុះចេញពីកៅអីធ្វើការចាប់ដៃថេយ៍ឃាត់កុំអោយគេរត់ចេញ

"ចឹងបងបកស្រាយមកគេម្នាក់នេះជានរណា" ថេយ៍មិនរត់ចេញទេ គេចង្អុលទៅយ៉ុនគូម្នាក់នោះ ហើយទាមទារកចម្លើយ

"ឯងជានរណា មានសិទ្ធិអីហៅបងជុងថាបង" គេចូលមកទាញថេយ៍ចេញពីជុងហ្គុក ព្រោះច្រណែននឹងកាយវិការថ្នាក់ថ្នមមួយនោះ តែ...
ព្រុស ជុងហ្គុករុញគេដួលទៅដីម្ដងទៀត

MY wife don't cry 💔💦(Complete)Where stories live. Discover now