@មួយសប្ដាហ៍ក្រោយសពរបស់លោកគីមពួកគេបានយកមកធ្វើ បុណ្យនៅប្រទេសកូរ៉េ បន្ទាប់មកថេយ៍ត្រូវបានជុងហ្គុកចាប់អោយទៅហាត់ក្បាច់ការពារខ្លួនជាមួយនាយ ព្រោះគ្រប់គ្នាបានដឹងទៅហើយថាថេហ្យុងជាទាយាទចុងក្រោយរបស់ត្រកូលម៉ាហ្វៀគីម អ្នកដែលអាចបើកប្រអប់គុជបាន បន្ទាប់ពីត្រកូលចន ទោះបីពេលនេះប្រអប់គុជស្ថិតនៅក្នុងដៃរបស់ជុងហ្គុកក៏ដោយតែយ៉ាងណាចេះការពារខ្លួនខ្លះក៏ល្អព្រោះនាយមិនអាចនៅមើលគេគ្រប់ជំហ៊ានទេ
"ថេយ៍ ហា! តោះដល់ម៉ោងហើយ" ជុងហ្គុកចេញពីធ្វើការចូលមកក្នុងផ្ទះហៅថេយ៍ព្រោះដលើម៉ោងទៅហាត់ហើយ តែអ្នកដែលអង្គុយលើសាឡុងនោះបែរពេបមាត់ ទឹកភ្នែករលីងរលោង ក្រវីក្បាល ក្រាងននៀលមិនព្រមទៅ គេមិនចង់ទៅកន្លែងហាត់និងទេ ទីនោះសុទ្ធតែប្រុសសាច់ធំៗគួរអោយខ្លាចណាស់
"ថេយ៍ បើអូនរវល់តែខ្លាចបែបនេះថ្ងៃណាចេះទៅ អូនពេលនេះមិនមែនត្រឹមប្រពន្ធម៉ាហ្វៀដូចមុនទេណា"
"អូនខ្លាច អូនមិនទៅទេ " ថេយ៍ក្រាញននៀលមិនព្រមទៅ គេខ្លាចពួកប្រុសៗអស់នោះមែនណា
"ចុះបើមានរឿងមែន អូនគិតយ៉ាងម៉េច អូនគិតថាមានតែមនុស្សមាឌតូចមកចាប់អូនទៅចឹងឬ"
"បងការពារអូនទៅ"
"បងតាមអូនគ្រប់ជំហា៊នមិនបានទេ"
"តែ...អូន-អូនខ្លាច" ថេយ៍នៅតែនិយាយពាក្យដដែល ធ្វើម៉េចបើគ្នាខ្សោយតាំងពីតូច
"ហ៊ើយ! ថេយ៍ និយាយមិនស្ដាប់គ្នាទេឬ បើអូនខ្លាចត្រូវតែជំនះអោយបានទើបមិនមានចំណុច ខ្សោយ" ដោយសារថេយ៍និយាយតែពាក្យនិងច្រើនដងពេកទើបនាយច្រឡំដំឡើងសំឡេងដាក់គេ បន្តិចព្រោះនាយស្អប់ពាក្យថាកំសាក ខ្លាចនេះខ្លាចនោះណាស់ ណាមួយនាយចង់អោយថេយ៍រឹងមាំផង
"ហ្អាៗ បងស្រែកអោយអូន បងឈប់ស្រលាញ់អូនហើយ បងថាអោយអូន" ថេយ៍គ្រាន់តែយំរំអួយ ល្បិចមិនចង់ទៅប៉ុណ្ណោះ ព្រោះ នាយអត់បានស្រែកសម្លុតផងគ្រាន់តែដំឡើងសំឡេងបន្តិចប៉ុណ្ណោះ(រាល់ដងស្រទន់ ផ្អែម)
"បង..បងសុំទោសមិញនិងបងច្រឡំមាត់ សុំទោសធ្វើអោយអូនភ័យហើយ" ទោះដឹងហើយថាគ្រាន់តែយំរំអួយក៏នាយនៅតែចូលទៅលួងដែរព្រោះនាយច្រឡំមែនទែន
YOU ARE READING
MY wife don't cry 💔💦(Complete)
Romanceបងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung