Part 10

3.7K 214 2
                                    


      តាមពិតថេយ៍ភ្ញាក់មកម្ដងហើយនៅម៉ោងប្រហែល5ល្ងាច ពេលឃើញខ្លួនឯងនៅមន្ទីរពេទ្យគេក៏ភ័យស្មានតែខ្លួនឯងកើតអីធ្ងន់ ពេលជុងប្រាប់ថាគេមិនអី គេក៏ស្ងប់ចិត្តគេងលក់ទៅវិញព្រោះនៅមិនទាន់មានកម្លាំង គេគេងធម្មតាមិនប្រើអុកស៊ីសែនទៀតទេ។ ម៉ោង7ជេយ៍ក៏មកដល់ហើយត្រូវជុងហ្គុកចាប់សួរប៉ុន្មានសំណួរក៏ទៅវិញ ដោយជុងហ្គុកប្រាប់ថាអោយអ្នកបម្រើនៅភូមិគ្រឹះគីម រៀបឥវ៉ាន់អោយថេយ៍ផង ពេលថេយ៍ចេញពីពេទ្យ និងនាំទៅភូមិគ្រឹះផ្ទាល់ខ្លួនរបស់នាយ ចូលដល់ ម៉ោង8ជុងហ្គុកក៏សម្រេចចិត្តដាស់ ព្រោះបើចាំភ្ញាក់ ខ្លួនឯងមិនដឹងស្មើណាទេ

"ជុប! ថេយ៍~ ថេយ៍ហា សឺត" គេថើបថ្ងាស់ថេយ៍ហើយ ទើបដាស់ដោយបន្ថែមមួយខ្សឺតនៅលើថ្ពាល់ ចង់យាយថាគេធ្វើតាមសៀវភៅប្រាប់ទេ ថា បើចង់ដាស់ប្រពន្ធអោយឆាប់ភ្ញាក់គឺត្រូវថើប

"ហឹម.... លោក" ថេយ៍បើកភ្នែកព្រិចៗ ព្រោះនៅមិនទាន់អស់ងងុយ

" សឺត..ក្រោកមកញ៉ាំបាយ" គេថើបត្របកភ្នែកតូចនោះមួយខ្សឺតទៀតមុននឹងហៅអោយញាំបាយ

" យ៉ាងម៉េចហើយនៅឈឺក្បាលទៀតទេ" ពេលភ្ញាក់លើកដំបូងគេប្រាប់ថាឈឺក្បាល់ទើបនាយសួរគេម្ដងទៀតក្រែងនៅឈឺ

"ម៉ោងប៉ុន្មានហើយ" គេក្រវីក្បាលហើយសួរម៉ោងពីនាយ

"ម៉ោង8ហើយ អូនឯងនេះគេងៗ បើបងមិនដាស់មិនខ្ចីក្រោកទេមើលទៅ" ថេយ៍មិនមាត់តែកំពុងមើលមុខនាយ

"មើលមុខបងធ្វើអី "គេយកដៃជូតមុខខ្លួនឯងស្មានតែប្រឡាក់ព្រោះថេយ៍ប្រើក្រសែភ្នែកចម្លែកមើលមកនាយ

"លោកនិយាយច្រើន" គេនិយាយតាមត្រង់

"ចឹង ស្រលាញ់អត់" គេក៏មិនស្មានខ្លួនឯងដែរថាហ៊ាននិយាយពាក្យនិងចេញមកនោះ គេគ្រាន់តែចង់និយាយច្រើន សួរនាំច្រើនអីបែបនិង

"អត់ទេ "បើស្រលាញ់អ្នកនិយាយច្រើនចឹងគេរៀបការជាមួយអ្នកបញ្ជូលសំឡេងហើយ

"ចឹង ស្រលាញ់អ្នកនិយាយតិច" គេមិនប្រកាន់ជាមួយចម្លើយថេយ៍ទេ គេយល់

"នោះក៏អត់ដែរ" អោយស្រលាញ់យ៉ាងម៉េច នៅជាមួយអផ្សុកស្លាប់មិនខាន

MY wife don't cry 💔💦(Complete)Where stories live. Discover now