Ep:31 ប្រហែលជានៅខឹងបងខ្លាំងហើយ

1.5K 63 4
                                    

បន្ទាប់ពីជុងគុកហៅអង្គុយកំដ៎ផឹកហើយអ៑ុនវូមិនប្រកែកទេនាយក៏អង្គុយទល់មុខជុងគុករួចកេះស្រាមួយកបលើកមកផឹកធ្វើមិនដឹង÷

<ឯងកើតអីបានជាមកអង្គុយផឹកទីនេះ...មិនទៅមើលថេយ៍នៅមន្ទីពេទ្យទេយ៉ាងមិចនុង>អ៑ុនវូផឹកបានបន្តិចហើយទើបសួទៅមិត្តដែលអង្គុយនៅចំពោះមុខ ជុងគុកមិនទាន់តបភ្លាមៗគេគិតតែអង្គុយផឹកទាំងមុខស្រពោនដូចផ្ការដែលងាប់គ្មានទឹកអញ្ចឹង...

<គេទៅចោលយើងហើយ...គេស្អប់យើង គេមិនចង់ជួបមុខយើងទេ គេធុញនឹងយើង>ជុងគុករៀបរាប់ទាំងខូចចិត្ត អំឡុងពេលនេះគ្មានអ្វីឆ្ងាញ់ជាងស្រាទេ ផឹកស្រាក្លែមអារម្មណ៍ខូចចិត្ត

<បើដឹងមានស្នេហាវេទនាអញ្ចឹងខំមានរកងាប់អី..មិនចេះនៅSingleដូចយើងសោះ>នាយនេះនិយាយគ្មានខ្វល់អីទេអាងតែខ្លួនឯងគ្មានសង្សារដើហើយ៉ាងមិចក៏បាន ឃើញទេថាមនុស្សមានស្នេហាវាទេវនាយ៉ាងណា អញ្ចឹងហើយមិនយកល្អជាង(វាគ្រាន់តែទ្រឹស្តីអ្នកSingleតែប៉ុនណ្ណោះ)

<ឯងមិនដែលមានឯងមិនយល់ពីវាទេ>ស្រាអ្នកដៀលអ៑ុនវូទេមិនមែនជាជុងគុកឡើយសូមកុំយល់ច្រឡំអី

<តោះទៅក្លឹប  មកអីទីនេះមិនសប្បាយសោះ នៅក្លឹបមានស្រីស្អាតច្រើនណាស់>អុ៑នវូ

<យើងមិនទៅទេ ថេយ៍មិនចង់ឲ្យយើងទៅទីនោះទៀតឡើយ...>ជុងគុក

<ពីមុនមិនគិតអញ្ចឹងផង មកគិតអីពេលនេះវាហួសពេលហើយ>មិត្តម្នាក់នេះមិនមែនមកផឹកលួងទេតែមកផឹកដៀលថែម តែក៏ត្រូវម្យា៉ងដែរបើពីមុននាយចេះគិតបែបនឹងប្រហែលជាពេលនេះកំពុងគេងអោបមនុស្សជាទីស្រឡាញ់ហើយក៏មិនដឹង វាផ្ទុយស្រឡះហើយពេលនេះបានត្រឹមស្តាយក្រោយតែប៉ុនណ្ណុះ។

<ឈប់គិតច្រើនហើយស្វែងរកសំណោះស្រាយជាថ្មី..ឯងរវល់តែខូចចិត្តនឹងបានអីមកវិញ តិចគេមានថ្មីចោលបាត់អាងយំស្តាយក្រោយមួយកម្រិតទៀត>អ៑ុនវូ

<តើឲ្យយើងធ្វើបែបណា? យើងគិតមិនចេញទេ>ជុងគុក   អាចថានាយល្ងង់ក៏ថាបានព្រោះតែពេលនេះគេគិតមិនឃើញឡើយ អង្គុយនឹកតែមនុស្សម្នាក់ដែលនៅឆ្ងាយ

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now