Ep:23 Birthday tae²💔🥀

1.5K 67 4
                                    

រំលងទៅ3ថ្ងៃហើយដែលថេហ្យុងទៅលេងស្រុកកំណើតរបស់គេ ហើយក៏ជាថ្ងៃទី3ដែលលីកាចូលមករស់នៅក្នុងCondoជុងគុកផងដែរ។តាំងពីពេលដែលថេហ្យុងទៅស្រុកជុងគុកបាននាំលីកាមកនៅជាមួយ សម្លៀកបំពាក់ថេហ្យុងត្រូវបានលីកាយកចេញពីក្នុងទូហើយយកទៅតុករញេរញ៉ៃគ្មានសណ្តាប់ធ្នាប់អស់។

ប៉ុន្មានថ្ងៃមកនេះក្រុមហ៑ុនជុងគុកមិនសូវដំណើការល្អដូចពីមុនទេពោលគេម្ចាស់ភាគហ៑ុនខ្លះគេស្នើសុំដកភាគហ៑ុនរបស់គេដែលបានចូលហ៑ុនជាមួយជុងគុកចេញ ក្រោមហេតុផលថាជុងគុកមិដូចជាមើលការងារបានល្អការចំណាយថវិកាច្រើនតែទទួលបានផលតិច ត្រង់កត្តាបែបនេះហើយជំរុញឲ្យពួកគេមិនអាចបន្តនៅរកសុីជាមួយនាយទៀតទេ។បើរការនាំចេញនូវទូរសព្ទវិញពួកគេលែងយកទូរសព្ទពីក្រុមហ៑ុននាយទោក្រៅប្រទេសទៀតហើយ មានរបស់ខ្លះមិនមានគុណភាពល្អប្រើឆាប់ខូចអីបែបនឹង។កាចំណាយទៅលើក្រុមហ៑ុនត្រូវបានខូចខាតស្ទើទាំងស្រុង ថវិការនាយពេលនេះខាតខ្លាំងណាស់.....!!

<លោកប្រធានខាងក្រុមហ៑ុនបាត់លុយអស់20
មុឺនដុល្លា មិនដឹងថាបាត់ដោយរបៀបណាទេលោកប្រធាន>អ្នកចាត់ការទូទៅបាត់ចូលមកប្រាប់ដំណឹងដ៏គួឲ្យស្តាយមួយនេះទៅជុងគុកដែលនាយកំពុងតេពិនិត្យឯកសារ គ្រាន់តែលឺបែបនេះភ្លាមនាយងាកមកមើលអ្នកចាត់ការហើយនិយាយទាងឆ្ងល់÷

<វាបាត់ដោយរបៀបណា>ជុងគុកងើបឈរអស់កម្ពស់សួទៅអ្នកចំពោះមុខ តើលុយច្រើនទាំងនេះបាត់ទៅដោយរបៀបណាប្រសិនបើខាងអ្នកគ្រប់គ្រងចង់យកលុយទាំងនោះទៅចំណាយលើអ្វីមួយពួកគេត្រូវមកស្នើសុំនាយសិនមិនចឹង?

<ខាងពួកយើងក៏មិនដឹងដែរលោក ហើយខាងអ្នកបណ្តាក់ទុនជាមួយក្រុមហ៑ុនយើងពួកគេសុំដកភាគហ៑ុនខ្លះៗហើយទាន>អ្នកចាត់ការរៀបរាប់ប្រាប់ទាំងទាំងទឹកមុខពិបាកចិត្ត ហើយក៏ឆ្ងល់ថែមទៀតមានមូលហេតុស្អីខ្លះបានពួកគេសម្រេចចិត្តដកភាគហ៑ុនដូចច្នេះ

<20នាទីទៀតប្រាប់បុគ្គលិកនៅក្រុមហ៑ុនទាំងអស់ឲ្យចូលអង្គប្រជុំ យើងមានរឿងចង់និយាយជាមួយពួកគេ>ជុងគុក

<បាទលោកប្រធាន>អ្នកចាត់ការ

ចប់សម្តីអ្នកចាត់ការក៏បានចេញទៅប្រាប់បុគ្គលិកឲ្យត្រៀមខ្លួនសម្រាប់ការប្រជុំបន្តិចទៀតនេះ។ជុងគុកដាក់គូទអង្គុយធ្វើការវិញ។

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now