Ep:14 អូនដឹងមកពីណា?

1.2K 54 0
                                    

#Good morning 🌞

ក្រាក.....ក្រឹប

សម្លេងបើកទ្វារួចបិតវិញក្រោមស្នាដៃមាំរបស់រាងក្រាស់ចូលបន្ទប់កាលដែលមិនបានគេងនៅទីនេះមួយយប់ តែពេលនេះត្រឡប់មកវិញហើយ ត្រឡប់មកពីគេងជាមួយស្រីស្នេហ៍។រាងក្រាស់បោះជំហ៑ានជើងដំដៅទៅមើលគ្រែគេង ក៏ឃើញថាមានមនុស្សជាទីស្រឡាញ់កំពុងគេងផ្អៀងខ្លួនបែទៅជ្រុងម្ខាងយ៉ាងស្កប់ស្កល់ប្រៀបដូចជាពីយប់មិញអស់ងងុយណាស់អញ្ចឹងទើបថ្មើនេះមិនទាន់ក្រោយទៀត÷

<មិចក៏ភ្នែកអូនហើម>ជុងគុកចូលមកអង្គុយសម្លឹងមុខរាងតូចដែលគេងមិនដឹងអី សង្កេតឃើញភ្នែកដូចជាហើម ក្តីបារម្មណ៍ចំពោះគេក៏កើតមានឡើង។នេះថេយ៍យំមែនទេ? ហេតុអ្វីក៏ថេយ៍យំ? អ្នកណាធ្វើឲ្យគេយំ?

<ហុឹម...ជុង..>រាងតូចក្រហឹមបន្តិចស្របជាមួយសម្តីថ្នមៗសម្លឹងមុខសង្សារបណ្តូលចិត្តដែលអង្គុយចំពោះមុខគេ មិនដឹងថាត្រឡប់មកវិញតាំងពីណាទេ

<ហេតុអ្វីភ្នែកអូនហើម>ជុងគុកចោទសួពេលដែលរាងតូចងើបអង្គុយស្រួលបបួលនៅចំពោះមុខនាយ។ថេយ៍លើកដៃតូចៗជូតមុខនឹងភ្នែកកុំឲ្យជុងគុកដឹងថាគេយំ

<គឺ...គឺយប់មិញធូលីចូលភ្នែកអូន ទើបវាហើមអញ្ចឹង>ថេយ៍ជ្រើសរើសយកពាក្យកុហកមកដោះសារព្រោះមិនចង់ឲ្យនាយបារម្មណ៍ពីគេខ្លាំងជាងនេះ រិតតែមិនចង់ឲ្យនាយដឹងថាគេបានឃើញរូបភាពគួរឲ្យឈឺចាប់មួយសន្លឹកនោះ

<ថ្ងៃក្រោយកុំប្រហេសទៀត>ជុងគុកអង្អែលក្បាលថេយ៍ថ្នមៗស្របជាមួយសម្តីផ្អែមដែលបង្កប់នូវអត្ថន័យព្រួយបារម្មណ៍

<យប់មិញបងគេងជាមួយអ្នកណា>ថេយ៍...ជុងគុកកាលដែលសំនួនេះហើយនាយដកដៃចេញពីក្បាលថេយ៍រួចឆ្លើយសំនួ÷

<បងគេងនៅផ្ទះមិត្តភក្តិ បងក៏ប្រាប់អូនហើយតើថាបងទៅជួបមិត្ត>ជុងគុក

<អូនសុំសួបងមួយសំនួបាទេ>ថេយ៍

<អូនមានអ្វីមែនទេ>ជុំនួសដោយការយល់ព្រមនាយសួបកទៅរាងតូចវិញទាំងជ្រួញចញ្ចើមហាក់ប្បីដូចមិនចង់ផ្តល់ឪកាសឲ្យរាងតូចសួចឹង។

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now