Ep:12 បងទៅណា?🥀

1.2K 43 0
                                    

#Jk Group

ថ្ងៃនេះជុងគុកមកក្រុមហ៑ុនលឿនជាងរាល់ថ្ងៃព្រោះតែមានការប្រជុំសំខាន់នៅម៉ោង8ព្រឹកនេះ ទើបនាយរហ័យមកលឿនជាងរាល់ដង។

<អរុណសួស្តីលោកប្រធាន>បុគ្គលិកគ្រាន់តែឃើញនាយដើចូលក្រុមហ៑ុនភ្លាមក៏និយាយអរុណស្តីទៅកាន់នាយព្រមទាំងអោនគោរពដូចរាល់ដងផងដែ

<ជួយឲ្យលេខាលីកាឡើងទៅជួបខ្ញុំបន្តិចផង>ជុងគុកបញ្ចប់ប្រយោគរួចដើរសំដៅទៅជណ្តើយន្តប្រអប់ទៅ officeនាយ។ចំណែកបុគ្គលិកផ្សេងទៀងក៏ធ្វើតាមបញ្ជានាយ

#office

លីកាក្រោយពីលឺបុគ្គលិកប្រាប់ឲ្យមកជួបជុងគុកហើយនាងសប្បាយចិត្តជាខ្លាំងទើបប្រញាប់ឡើងមក officeព្រមទាំងកាន់កែវកាហ្វេឲ្យនាយផងដែរ

<លោកប្រធាននេះកាហ្វេ>លីកាដាក់កែវកាហ្វេលើតុធ្វើការនាយរួចសម្លឹងមុខស្របនឹងប្រើសម្តីផ្អែមទៅកាន់នាយទៀតផង ជាហេតុធ្វើឲ្យប្រុសម្នាក់នេះលេចនៅស្នាមញញឹមស្រទន់ដាក់នាង ហើយចាប់ដៃនាងបន្តិចយកមកថើប ចំណែកលីកាក៏មិនហ៑ានប្រកែកអ្វីដែរព្រោះរំភើបឡើងញ័រហើយ

<លោកប្រធានតិចបុគ្គលិកមកឃើញ>នៅសុខៗនាយក៏ចាប់ដៃនាងបែបនេះធ្វើឲ្យនាងអៀនធ្វើអ្វីមិនត្រូវហើយ

<បងសុំទោសណាយប់នោះបងមិនបាននៅគេងជាមួយអូន>នាយប្តូរសព្វនាមជាមួយនាងភ្លាមៗព្រោះតែចង់លោមលួងនាងកាលដែលគេមិនបាមនៅគេងកំដរនាងពេញមួយយប់

<អូនដឹងថាអូនមិនសំខាន់ដូចថេហ្យុង>ជាងធ្វើជាងរងក់ដាក់នាយព្រមទាំងបេះដៃនាយចេញមិនឯងចាប់ហើយងាកមុខចេញទាំងមុខក្រមូវ ជុងគុកឃើញនាងដូចខឹងនឹងខ្លួនរួចចាប់ចង្កេះនាងឲ្យមកអង្គុយលើភ្លៅនាយ ដៃទាំងគូចាប់ចង្ការនាងឲ្យសម្លឹងមុខនាយចំៗ

<ស្តាប់បងណា បងពិតជាមានការរវល់ខ្លាំងពិតមែនព្រោះយប់នោះថេហ្យុងឈឺទើបមិនហ៑ានទុកគេចោលឲ្យនៅម្នាក់ឯង>ជុងគុកប្រើសម្តីស្រទន់ប្រាប់ហេតុផលទៅនាងព្រោះមិនចង់ឲ្យនាងមានកាអាក់អន់ស្រពន់ចិត្តទេ តែហេតុផលទាំងនេះមិនមែនជាការពិតឡើយ

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now