Ep:16 មួយយប់ប៉ុន្មានដែរ?

1.2K 51 0
                                    

ចូលមកដល់ថ្ងៃត្រង់ ពេលនេះជុងគុកបានទៅលេងផ្ទះម៉ាក់នាយហើយរាងតូចនៅបន្ទប់តែម្នាក់ឯងទេ អង្គុយចុចទូរសព្ទសុខទូរសព្ទគេស្រាប់តែរោរ៍ ថេយ៍ឃើញលេខអ្នកណាហើយគេចុចទទួលមកផ្អឹប
ត្រជៀកនិយាយ÷

<កើតអីថ្ងៃនេះចេះCallមកយើង>ថេយ៍

«ពេលនេះទំនេដែរទេ?»ជីមីន

<យើងទំនេស្រាប់ហើយ ព្រោះជាថ្ងៃចុងសប្តាហ៍>ថេយ៍

«ចេញមកជួបយើងបន្តិចបានទេ»ជីមីន

<នៅកន្លែងណា?>ថេយ៍

«ហាងកាហ្វេ»ជីមីន

<អូខេបន្តិចទៀតយើងទៅដល់>

បញ្ចប់ប្រយោគប្រព័ន្ធខ្សែរទូរស័ព្ទអ្នកទាំងពីក៏បានកាត់ផ្តាច់គ្នាដោយជីមីនជាអ្នកចុចបិត។ថេយ៍ក៏ទៅប្តូសម្លៀកបំពាក់បានរួចរាល់ហើយទើបចេញទៅជួបមិត្ត។

#ហាងកាហ្វេ

ថេយ៍ចូលមកដល់ក្រឡែកឆ្វេងស្តាំមួយស្របក់ក៎ឃើញជីមីនអង្គុយស្រងូតសងាត់ម្នាក់ឯងប្រៀបដូចមនុស្សបែកបាក់ស្នេហាចឹងទាំដែលខ្លួនឯងមានប្តីរួចហើយ

<កើតអីហេតុអីធ្វើមុខបែនៅ>ថេយ៍គ្រាន់តែចូលមកអង្គុយភ្លាមក៏សួនាំមិត្តទាំងក្តីបារម្មណ៍ព្រោះមើលទៅមិនសូវស្រួលសោះ

<ខឹងប្តី>មួយម៉ាត់យ៉ាងខ្លីចេញពីមាត់សម្លាញ់ នេះឈ្លោះគ្នាជាមួយប្តីទៀតហើយមែនទេ? រាល់លើកឲ្យតែជីមីនណាត់ជួបសួលើកណាក៏ឈ្លោះជាមួយប្តីដែរ

<រឿងអីទៀតហើយ នេះឈ្លោះគ្នាមួយខែ30ថ្ងៃមែនទេ>ថេយ៍គេពិតជាហួសចិត្តខ្លាំងណាស់ឲ្យតែមុខក្រមូវដឹងតែឈ្លោះគ្នាហើយ មើលចមានប្តីហើយនៅអង្គុយពិបាកចិត្តរាល់ថ្ងៃទៀត ចុះបើគេរៀបការជាមួយជុងគុករួចហើយជុងគុកធ្វើដូចយ៉ុនហ្គី គេមិនស្លាប់ដោយសាគ្រាំចិត្តហើយទេស៎

<ប្រសិនជាឯងតើឯងខឹងទេ ប្រាប់យើងថាទៅផ្ទះម៉ាក់ក្មេកតែតាមពិតលួចទៅដើរលេងនៅក្លឹប បើតាមខឹងសិងតែចាប់បោកសក់ប្រច្រាស់ទិសទេអញ>ជីមីន

<បានហើយឈប់ខូចចិត្តខឹងប្តីទៀតទៅ មោះទៅ សបភីងជាមួយយើង>ដោយមិនចង់ឲ្យមិត្តគិតច្រើនគេក៏បបួលទៅដើរទិញសម្លៀកបំពាក់នឹងសម្ភារ:ផ្សេងៗកុំឲ្យគេពូកែខូចចិត្តពេកហើយនេះជាវិធីល្អដើម្បីឲ្យជីមីនសប្បាយចិត្តដែរ ព្រោះថេយ៍ដឹងថាជីមីនចូលចិត្តដើរសបភីងទិញសម្លៀកបំពាក់ថ្មីៗជាច្រើន...

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now