ភាគទី43:សូមចូលរួមសោកស្តាយ

1.3K 68 1
                                    

«រៀនទទួលយកការពិតអោយហើយទៅជុង»នាយតូចបានត្រឹមបង្ហូរទឹកភ្នែកមកម្តងទៀត មួយថ្ងៃនេះទឹកភ្នែកវាសឹងហូរអស់ពីខ្លួនទៅហើយ អោយគេធ្វើបែបណាទើបល្អទៅ គេដឹងច្បាស់ណាស់ថាគេសល់ពេលមិនបានប៉ុន្មានថ្ងៃទៀតនោះទេ ក្បាលរបស់គេឈឺស្ទើរតែផ្ទុះចេញមកក្រៅទៅហើយតែគេតែងតែញញឹមចេញមកព្រោះគេមានអ្នកចាំផ្តល់កម្លាំងចិត្តជានិច្ចនោះគឺ ចន ជុងគុក

«យើងទៅដើរលេងជាមួយគ្នាតើល្អទេ»ថេហ្យុងអង្អែលខ្នងជុងគុកមួយៗ គេសង្ឃឹមងានិងអាចបង្កើតការចងចាំល្អៗជាច្រើនទៀតមុនពេលដែលគេលាចាកលោកទៅ

«ហឹុម បងសន្យាថាបងនិងអូនអូនដើរលេងគ្រប់ទីកន្លែងតែអូនត្រូវសន្យាថានៅជាមួយបងអោយយូរណាដឹងទេ»ជុងគុក

«បាទបងសម្លាញ់ អូននិងខំប្រឹងរស់បន្តដើម្បីបង»រាងតូចញញឹមតោងករាងក្រាស់ដែលត្រកងរាងកាយរបស់ខ្លួន ងូតទឹកជុំគ្នានិងបានទៅដើរលេងស្រូបខ្យល់អាកាស

«អូនចង់ទៅណាដែរថេយ៍»ជុងគុកចោទសួរទាំងកំពុងបើកឡាននៅជិតថេហ្យុង

«ទៅសួនកំសាន្តឫមួយផ្សាររាត្រី  អត់ទេទៅសកលវិទ្យាល័យដែលអូននិងបងធ្លាប់រៀនទៅល្អទេ»

«អឹុម យល់ព្រម»ជុងគុកងក់ក្បាលតបទៅវិញ ឯកង់ឡានចេះតែវិលតាមម្ចាស់បញ្ជារតម្រង់ទៅHYP University  ដែលជាកន្លែងដែលពួកគេជួបគ្នាលើកដំបូង

«ដល់ហើយឆាប់ឡើងថេយ៍បងនិងជួយគ្រាអូន»ជុងគុកចតឡាននៅដើមឈើដែលមានម្លប់ត្រជាក់ មុននិងដឹកដៃរាងតូចចូលខ្លោងទ្វា

«ជុងគុកហា៎បងមើលកន្លែងនេះណា ត្រង់នេះហើយដែលអូនបានជួបមុខបង»ទោះយូរខែឆ្នាំយ៉ាងណាក៏នាយតូចចាំគ្រប់សកម្មភាពនិងទីកន្លែងដែលគេនៅជិតជុងគុក

«ហើយកន្លែងនោះហើយដែលអូនបន្លំថើបបងនោះអី»ជុងគុកចង្អុលទៅសួនច្បារ វាធ្លាប់ជាកន្លែងពិសេសសម្រាប់នាយដែលបានCrushមកថើបជាលើកដំបូង

«បងជុង អរអូនចាំបានថាកាលនិងបងតែងខ្លួនដូចឆ្កួតអញ្ចឹងមានតាំងពីពាក់សក់ហើយគូសមុខអោយមានមុននៅមានធ្មេញទៀតធំៗខ្លាំងណាស់»ថេហ្យុងថាហើយក៏រត់ទៅយ៉ាងលឿន គេដឹងមុនទៅហើយថាជុងគុកច្បាស់ជាដេញចាប់គេ[ថ្ងៃសម្រាកសាលាមិនរៀននោះទេ ហើយពួកគេទាំងពីរគឺសុទ្ធតែពាក់មួករាងៗខ្លួន ព្រោះថេហ្យុងចេះតែសុំពេក]

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now