ភាគទី21:ខ្ញុំសុខចិត្តបរិច្ចាគកែវភ្នែកខ្ញុំ

1.5K 112 1
                                    

«ពុទ្ធោកូនប៉ា/បងជុង/ហឹុកជុងគុក»ម្នាក់ៗក្រោយស្តាប់ឮពាក្យនេះចេញពីមាត់គ្រូពេទ្យសុទ្ធតែទន់ជង្គង់និយាយអ្វីលែងចេញក្រៅពីយំ

«តើកូនខ្ញុំពិតជាមិនអាចមើលឃើញមួយជីវិតមែនទេលោកគ្រូពេទ្យ»លោកJeonតាំងអារម្មណ៍ក្រោកឈរសួរទាំងខ្សឹកខ្សួល

«ត្រូបហើយ វិធីមានតែម្យ៉ាងគត់គឺត្រូវមានអ្នកហ៊ានលះបង់កែវភ្នែកអោយគាត់ តែដូចយើងដឹងស្រាប់ហើយគ្មានអ្នកណាទៅបរិច្ចាគងាយៗនោះទេ»លោកគ្រូពេទ្យនិយាយទាំងក្រវីក្បាល តើអ្នកណាទៅហ៊ានលះបង់កែវភ្នែកអោយនោះ ពិភពលោកស្រស់ស្អាតណាស់អ្នកណាក៏ចង់ឃើញវាដែរ

«ខ្ញុំលោកគ្រូពេទ្យខ្ញុំហ៊ានលះបង់ វះកាត់ទៅ»លោកJeonនិយាយទាំងមិនខ្លាច គាត់អាយុច្រើនហើយមិនទាមទារអ្វីនោះទេ

«សូមទោសលោកJeonលោកអាយុច្រើនហើយ បើធ្វើការវះកាត់វាអាចនិងគ្រោះថ្នាក់ដល់អាយុជីវិតថែមទាំងមិនសង្ឃឹមថាវះកាត់ជោគជ័យឫអត់ទេ»Doctor

«ទុកអោយខ្ញុំ ខ្ញុំសុខចិត្តបរិច្ចាគជូនជុងគុក»ថេហ្យុងស្ទុះទៅមុខនិយាយដោយមិនស្ទាក់ស្ទើ

«ចេញទៅយើងមិនអោយកែវភ្នែករបស់ឯងទៅនៅជាប់ភ្នែករបស់កូនយើងនោះទេ»លោកJeonស្រែកកំហកយ៉ាងខ្លាំង

«Hanaក្មួយតើក្មួយអាចបរិច្ចាគបានទេទុកថាអ៊ំសុំ»លោកJeonសួរទៅកាន់Hanaដែលឈរស្ងៀមជិតនោះ

«លោកអ៊ំ ខ្ញុំថានែក»ឃើញទេស្រីស្អាតឯណាទៅហ៊ានស្មោះស្មគ្រ័ប្រគល់កែវភ្នែកដ៏មានតម្លៃរបស់ខ្លួនទៅអោយគូរដណ្តឹងដែលមិនទាន់រៀបការជាមួយគ្នា

ព្រូស សម្លេងនេះបានធ្វើអោយលោកJeonងាកទៅយ៉ាងលឿន

«ខ្ញុំសុំអង្វរលោកJeonខ្ញុំពិតជាចង់អោយភ្នែកទាំងគូររបស់ខ្ញុំអោយទៅជុងគុកណាស់ទុកថាខ្ញុំសងនៅរាល់ទង្វើដែលខ្ញុំធ្លាប់ធ្វើលើកូនអ៊ំចុះ»ថេហ្យុងលុតជង្គង់លោកដៃដប់សុំអង្វរលោកJeonដែលធ្វើអោយគ្រូពេទ្យនៅជិតនោះទ្រាំមើលមិនបាន

«លោកអាចសម្រេចចិត្តបាន»លោកគ្រូពេទ្យថាហើយក៏ដើរចេញទៅបាត់

«ឯងចង់ខ្លាំងណាស់មែនទេ»លោកJeonសួរហើយក៏នាំថេហ្យុងនិងHanaទៅពិភាក្សាព្រោះឃើញថេហ្យុងងក់ក្បាលជាចម្លើយ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now