ភាគទី6:ថេហ្យុងគឺអស្ចារ្យ

1.9K 144 2
                                    

ក្រោយចេញពីមន្ទីរពេទ្យថេហ្យុងក៏ស្មគ្រ័ចិត្តទៅសម្រាកនៅផ្ទះនាយមួយយប់ដើម្បីមើលថែជុងគុកអោយបានល្អ ព្រោះថាគេនេះជាដើមហេតុដែលធ្វើអោយនាយមកឈឺខ្លួនបែបនេះ

+ផ្ទះជួលរបស់ជុងគុក

«អង្គុយនៅទីនេះហើយចាំយើងទៅធ្វីអីអោយឯងញាំុ»ថេហ្យុងជួយគ្រាជុងគុកយឺតៗមុននិងអោយគេសម្រាកនៅលើពូក

«ចេះធ្វើម្ហូបដែរ»ជុងគុក

«កុំចង់មើលងាវ»ថេហ្យុង

«ទីនេះគ្មានងាវទេ អួយ»មិនទាន់និយាយចប់ផងថេហ្យុងក៏ដាក់នាយមួយដៃគ្មានគិតអ្នកជម្ងឺស្អីទេ

«ឈប់និយាយជាមួយហើយ ឆើស»ថេហ្យុងតបទៅនាយវិញតែប៉ុណ្ណឹងក៏ដើរសម្តៅទីផ្ទះបាយយ៉ាងលឿនអស់ស្ទះ

«ជុងគុកមិចទូរទឹកកកគ្មានស្អីចឹង ក្រោយពីអាមួយនេះ»ក្រោយដើរចូលផ្ទះបាយមួយសន្ទុះគេខំរុករករបស់របរពេញទូរទឹកកកតែគ្មានស្អីសោះក្រៅពីទឹកដោះគោចេក Banana milkយើងនិង

«សាករកមើលទៅនៅក្នុងធុងដាក់អីវ៉ាន់ទៅមានច្រើនណាស់»ក្រោយឮសម្លេងថេហ្យុងស្រែក ជុងគុកក៏តបទៅវិញទាំងដៃកំពុងមើលរូបថតប្រុសស្អាតថេហ្យុង

«ងាប់ហើយ មីខៀវ មីMama មីកូរ៉េ មីលឿង ត្រីខ ពងទា ស្លាប់ហើយច្រើនរបស់គេមេននេះ»ថេហ្យុងបើកធុងអាហារទាំងស្លុតចិត្តពិតជាមានច្រើនមុខដូចនាយនិយាយមិនខុស ដោយខ្ជិលទិញអីនៅខាងក្រៅក៏ដកយកមីពីកញ្ចប់យកមកស្រុះហើយលាយគ្រឿងថែមថយតាមចិត្តគេ

«គួរតែចៀនពងថែមពីរទៀតទៅល្អទេ ហឹុមរបៀបចៀនពងទាអោយឆ្ងាញ់ជាងគេនៅលើលោក»ក្រោយស្រុះមីរួចថេហ្យុងក៏ទាញទូរសព្ទខ្វាចចូលYoutubeវាយរបៀបចៀនពងតែថាវាគ្មានឡូតចេញអោយសោះ

«មិចមិនចេញ ចាំមើលយើងធ្វើចុះហឹុះ»ដោយក្តៅចិត្តនិងទូរសព្ទថេហ្យុងដកពងទាពីរដាក់ចូលខ្ទះលឺផុសនិយាយអោយចំគ្មានគោះស្អីទេ ហើយថែមអំបិលពីរស្លាបព្រានិងស្ករបីវែកមុននិងលើកពងទាដែលឆ្អិនដាក់ចានអង្គុយរើសកម្ទេចសំបងពងទា

«ថេហ្យុងគឺអស្ចារ្យចឹងមិនភ្លក់ក៏ដឹងថាឆ្ងាញ់ដែរ»ថេហ្យុងងាកមើលពងទាដែលខ្លោចមួយចំហៀងតែគេផ្កាប់ទៅក្រោមហើយអាស្អាតដាក់ឡើងលើ ហើយក៏ងាកទៅកាន់មីដែលស្រុះហើយសាបសិបនាទីរីកពេញចាននោះមកអោយជុងគុក

🥀សង្សារក្លែងក្លាយ🔞(Done✅)Hikayelerin yaşadığı yer. Şimdi keşfedin