ភាគទី37:បងរៀបការជាមួយគេ

1K 66 1
                                    

«បងជុងគុកហា៎អូនដូចជាចង់បានឈុតដែលនៅខាងលើនោះ»ស្រីតូចAnnaចង្អុលទៅឈុតរៀបការដែលជាឈុតរបស់ថេហ្យុងគ្រោងពាក់នោះ ថេហ្យុងពេលនេះគេមិនចាប់អារម្មណ៍ពីអ្វីដែលAnnaនិយាយនោះទេតែគេចាប់អារម្មណ៍និងចិញ្ចៀនដែលនៅលើដៃនាងទៅវិញជាចិញ្ចៀនអ្វីទៅ

«អូនហៅឈ្មោះបង»

«ឈប់បិទមាត់របស់បងទៅ»Anna

«អេអ្នកនាងមិនអាចយកឈុតដែលនៅខាងលើនោះបានទេ»Teachaiស្ទុះមកការពារមុនថេហ្យុងទៅទៀត ព្រោះឃើញសមីខ្លួនកំពុងតែរកកលទឹកភ្នែកបាត់ទៅហើយ

«ទេអត់ទេខ្ញុំចង់បានអានិង ជុងគុកអូនចង់បានឈុតមួយនិង»ទោះជាឈុតមួយនោះវាមានលក្ខណៈដូចឈុតសម្រាប់បុរសបន្តិចតែវាមានលក្ខណៈស្រស់ឆើតឆាយសមជាមួយនារីជាង

«បានហើយអ្នកនាងអញ្ជើញទៅខាងលើចុះ ខ្ញុំនិងតម្រង់អោយអ្នកនាងមួយតួខ្លួន»ថេហ្យុងបែរទៅក្រោយឡើងទៅកាំជណ្តើរវិញ អោយគេរក្សាឈុតរៀបការនោះមកធ្វើអីទៀតបើកូនកម្លោះរបស់គេកំពុងតែជិតរៀបការជាមួយស្រីថ្មី

«បងថេយ៍»Teachaiស្ទុះទៅតាមថេហ្យុងយ៉ាងលឿន

«តិចFailទៅបងជុង»Anna

«មិនFailទេប្រហែលជាបន្តិចទៀតទេដឹង»ជុងគុកដឹកដៃAnnaឡើងលើក៏មិនភ្លេចទាញខោចុះបន្តិចព្រោះនាយនេះចូលចិត្តណាស់អាខោអាវរឹបៗបែបនេះ តែពីមុនក្រែងនាយចូលចិត្តស្លៀកខោអាវក្រណាត់ទេតើ

«បងថេយ៍ហេតុអីបង»

«បានហើយឈប់និយាយទៅបងមិនចង់ស្តាប់នោះទេ ឯងក៏ឃើញគេធ្វើដូចជាគ្មានរឿងអីកើតឡើងអញ្ចឹង»ថេហ្យុងបញ្ឈប់សម្តីTeachaiភ្លាមៗ ជុងគុកមើលទៅប្លែកខ្លាំងណាស់ ពេលនេះថេហ្យុងដូចជាលែងមាននៅក្នុងកែវភ្នែករបស់ជុងគុកទៀតហើយ

«គេមកហើយ»ថេហ្យុងប្រញាប់វាសទឹកភ្នែកចេញបន្តិចមុននិងសម្លឹងមើលគូរស្នេហ៍មួយគូរដែលកំពុងកាន់ដៃគ្នាឡើងមក

«អួយស្អាតខ្លាំងណាស់ បងជុងមើលចុះស្អាតទេ»Anna

«ស្អាតខ្លាំងណាស់»ជុងគុកយកដៃទៅញីសក់Annaលេងយ៉ាងសប្បាយចិត្ត ទិដ្ឋភាពទាំងអស់គឺថេហ្យុងឃើញហើយសឹងតែក្អួតឈាមចេញទៅក្រៅហើយ ទើបគេសម្រេចចិត្តប្រគល់កិច្ចការអោយTeachaiចំណែកខ្លួនឯងក៏រត់ទៅបន្ទប់ទឹកយ៉ាងលឿន

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now