🩸អ្នកបម្រើឈាម🩸

392 8 2
                                    

ក្នុងចក្រពភមួយដែលជាបីសាចជញ្ជក់ឈាមរស់នៅ និងនៅជិតនោះ ក៏មានចក្រពភ2ទៀត មួយជាចក្រភពនៃព្រះអទិទេព និងមួយទៀតជាចក្រភពបីសាចពស់ស្លាប តែត្រូវដួលរលំដោយសារចាញ់សង្គ្រាមនឹងចក្រភពព្រះអទិទេព ហើយក៏ចាប់បានថាមានទារកម្នាក់ដែលមានឈាមពាក់កណ្តាលជាបីសាចពស់ស្លាបនិងពាក់កណ្ដាលទៀត ជាទេវតា (បញ្ជាក់: ក្មេងស្រីហៅថា ទេពធីតា ក្មេងប្រុសហៅថាទេពបុត្រ ព្រះជាអ្នកដឹងនាំ ឯអទិទេពធំជាងគេ) ព្រះអទិទេពក៏បានដាក់ទារកនោះ ឲ្យនៅក្នុងទ្រុងមាសមួយអស់រយៈ13ឆ្នាំហើយ ទារកនោះក៏ធំធាត់ឡើង គេមានរូបសម្រស់ស្រស់ស្អាតតែគេតែងតែត្រូវពួកទេវតាផ្សេងទៀត ហៅគេថាបីសាច។
ឯស្ដេចបីសាចក៏បានទៅច្បាំងជាមួយព្រះអាទិទេព ដើម្បីយកក្មេងដែលមានឈាមកូនកាត់នោះ មកធ្វើជាកាដូរថ្ងៃខួបគ្រប់អាយុ5ឆ្នាំរបស់បុត្រទាំង3របស់ខ្លួន។

"ចេញមក"ស្ដេចបីសាចក៏បើកទ្រុងមាសនោះឲ្យកូនបីសាចនោះចេញមក

"ឯងឈ្មោះអី?"ស្ដេចបីសាច សួរទៅក្មេងនោះ ហើយដៃខាងក៏លើកក្មេងនោះ ឡើងលើ

"ថេ.. ថេយ៉ុង ហាលហ្គី"taehyung និយាយទាំងងើយមុខមើលទៅ ស្ដេចបីសាចធ្វើភ្នែកភ្លឺៗដាក់ទ្រង់

"ថេយ៉ុង ហាលហ្គី ឯងចង់ដឹងថាឪពុកម្តាយរបស់់ឯងជាអ្នកណាទេ?"ស្ដេចបីសាចក្រោយពីឮឈ្មោះរបស់taeហើយ ទ្រង់ក៏សួរឡើងបែបនេះ ធ្វើឲ្យtaeមានការងើងឆ្ងល់ជាខ្លាំង ព្រោះតាំងពីដើមមក គ្រប់គ្នាហៅគេថា ក្មេងគ្មានម៉ែឪ តែស្ដេចបីសាចក៏មកសួរបែបនេះទៅវិញ។

"បាទ ចង់"taehyung ក៏ងក់ក្បាលឆ្លើយ

"បាន ឆាប់មក តោងយើងឲ្យជាប់"ស្ដេចបីសាចក៏លើកtaeឲ្យអង្គុយនៅលើដៃទ្រង់ម្ខាង ហើយក៏បើកស្លាបហោះទៅ

"ទ្រង់ចេះហោះដែលហ៎"taehyung

"ហ៊ឹស យើងចេះច្រើនជាងនេះទៅទៀត"ស្ដេចបីសាចសើចដើម.កតិចៗ

"ហើយគ្រែង ទ្រង់និយាយថានិងប្រាប់ ខ្ញុំថាម្ដាយឪពុកខ្ញុំជាអ្នកណានោះ"taehyung ដៃម្ខាងអោបក៏ទ្រង់ជាប់ ឯមាត់នៅនិយាយ

" ថេយ៉ុង ម្ដាយរបស់ឯងឈ្មោះ ថេវី "ស្ដេចបីសាចក៏និយាយប្រាប់ឈ្មោះម្ដាយtaeទៅtae

🤡short novel 🤡Where stories live. Discover now