Part 55 : សូមទោសដែលមករំខាន!!

3.1K 196 11
                                    

ជិតបីម៉ោងកន្លងផុតទៅ រាងតូចក៏ត្រូវបាក់កម្លាំងក្រោកលែងរួច ព្រោះតែអស់ខ្យល់ពីខ្លួនទៅហើយ ដូច្នេះមានតែសម្រាកបន្តិចសិន ចំណែក Jungkook នាយមានការងារបន្តទៀតត្រូវធ្វើមិនបាននៅកំដរគេឡើយ ។ Tae ក៏មិនបានទាមទារអ្វី គេគេងសម្រាករួចនឹងត្រឡប់ទៅវិញដូចគ្នា មិនចង់រំខាននាយច្រើនជាងនេះនោះទេ ណាមួយ Areum កំពុងតែចាំផ្លូវគេស្រាប់ផង ។

# ភូមិគ្រឹះ Park

រសៀលរាងជ្រេ Tae ក៏បានមកទទួលកូនពី Jimin ដែលនាំនាងមកលេងតាំងពីព្រឹក មិនដឹងថាដើរដល់ណាខ្លះទេ បានជាពេលនេះបាក់បៀដេកស្អាតក្នុងបន្ទប់ Jimin ទៅហើយ ។

«យើស...យកកូនយើងមកសោយសុខតែម្ដងហើយណ៎»Tae ឡើងមកបន្ទប់មិត្តក៏ឃើញកូនស្រីដែលគេងលក់យ៉ាងសុខស្រួលដូចព្រះនាងតូចមិនខុស ។ រាងតូចចូលទៅជិតកូន អង្អែលក្បាលរបស់នាងថ្នមៗដោយក្ដីស្រឡាញ់ ។

«ហឹស...កូរយើងឡើងមួយថ្ងៃ ប៉ុន្តែក៏ស្រួលដែលនាងមិនចេះរករឿង»គេស្រឡាញ់ក្មេង បាន Areum ជាក្មេងស្ដាប់បង្គាប់បែបនេះទៀត គេខ្នាញ់ស្លាប់ហើយ ។ មើលតែរាល់ថ្ងៃនេះចុះ នាងច្រម៉ក់សឹងតែនៅក្បែរ Jimin ច្រើនជាង appa គេទៅទៀត ។

«អឹម...Jimin យើងមានរឿងចង់និយាយជាមួយឯង»Tae ងើបចេញពីគ្រែដើរមកក្បែរមិត្ត ជាមួយនឹងទឹកមុខបែបមិនស្រស់អាចអោយ Jimin យល់យ៉ាងច្បាស់ថាគេកំពុងតែស្មុគស្មាញមិនខាន ។

«ទៅនិយាយគ្នានៅខាងក្រៅទៅ»Jimin ដើរចេញទៅវេរ៉ងដាខាងមុខ ខ្លាចថានឹងរំខានក្មេងដែលកំពុងតែគេង ។

«ឯងមានរឿងអីហេស៎»Jimin
«យើងមិនដឹងថាយើងគិតខុសឬត្រូវនោះទេឯង ដែលសម្រេចចិត្តធ្វើបែបនេះ មានអារម្មណ៍ថាមិនស្រួលទាល់តែសោះ»Tae
«វាយ៉ាងម៉េចទៅវិញ ឯងបកស្រាយអោយងាយស្ដាប់បន្តិចទៅមើល៎»និយាយគ្មានដំណើរដើមទងបែបនេះ គេម្ដេចនឹងយល់ទៅ ។

«គឺ...»Tae សម្លឹងមុខមិត្តបន្តិចទើបរៀបរាប់រឿងរ៉ាវកាលពីថ្ងៃដែលគេបានជួបនឹង Haneul ព្រមទាំងគោលបំណងរបស់ខ្លួន ដើម្បីបកស្បែកមុខរបស់នាងអោយទៅ Jimin ជួយគិតថាគេធ្វើត្រូវឬយ៉ាងណា ព្រោះថាគេមិនជ្រះស្រឡះក្នុងចិត្តទាល់តែសោះ ។

My wife , My omega (ចប់✓)Where stories live. Discover now