Part 38 : ស្វាគមន៍មកកាន់កូរ៉េខាងត្បូងម្ដងទៀត

2.8K 186 7
                                    

     រសជាតិអាហារដែលខានទទួលទានមកជាយូរ ធ្វើឱ្យនាយសង្ហាអង្គុយញុាំមិនដកមាត់ ម្យ៉ាងក៏ឃ្លានព្រោះនាយមិនសូវបានញុាំអាហារទៀងទាត់ឡើយ ។ Mrs Jeon សម្លឹងមើលទៅកូនទាំងស្នាមញញឹម គាត់មិនអាចជួយអ្វីគេបាននោះទេ ក៏មានតែជូនពរអោយសម្រេចតាមបំណង សង្ឃឹមថាថ្ងៃណាមួយគ្រួសាររបស់កូននឹងត្រឡប់មកជួបជុំគ្នាវិញ ។
     ដល់ម៉ោងការងារ Jungkook ក៏ចាប់ផ្ដើមរវល់សាជាថ្មីម្ដងទៀត ទាស់ត្រង់ថាព្រឹកនេះរៀងស្រណុកចិត្តជាងរាល់ដង ព្រោះតែគ្មានមេរំខានមករញ៉េរញ៉ៃនាយ ។

# ថ្ងៃត្រង់

«Jungkook ទៅណា!!»Yoongi ដែលដើរកាត់នៅជាន់ខាងក្រោម ក៏ឃើញថាអ្នកជាប្អូនកំពុងតែតម្រង់ទៅរកទ្វារ ដូចជាចង់ចេញទៅក្រៅ កុំប្រាប់ណាថាចេះទៅរកបាយថ្ងៃអោយសោះ ព្រោះធម្មតាគេសរុបជាមួយអាហារពេលល្ងាចតែម្ដង ។

«គឺខ្ញុំទៅយករបាយការណ៍នៅឯផ្ទះណា hyung »Jungkook ប្ដូរទិសដៅមករក Yoongi វិញ ស្របពេលដែលគេក៏ដើរមករកនាយដូចគ្នា ។

«បងស្មានថាឯងទៅរកបាយថ្ងៃតើ»Yoongi ស្រដីបែបចម្អន់ទៅបុរសដែលប្រឹងធ្វើការរកលុយទៅដណ្ដឹងប្រពន្ធ ។

«ប្រហែលជាសរុបពេលល្ងាចហើយ ព្រោះបន្តិចទៀតខ្ញុំត្រូវមានអ្នកជំងឺដើម្បីពិគ្រោះជាមួយ»Jungkook

«កុំខំប្រឹងពេកអី ឯងស្រកសាច់ណាស់ ប្រយ័ត្នតែ Tae មកវិញគេមើលលែងស្គាល់»Yoongi

«ហឹស...មិនដឹងថាបានជួបឬអត់ផង hyung »Jungkook សើចចម្អកអោយខ្លួនឯង បើសូម្បីតែអាស័យដ្ឋានរបស់គេ នាយមិនដឹងថានៅឯណាផងគិតឬ ថា Tae នឹងមកអោយគេឃើញមុខនោះ ។

«អា៎...គូព្រេងវាមិនព្រាត់ទេ!! ប៉ុន្តែនិយាយអញ្ជឹង រឿងមន្ទីរពេទ្យដល់ណាហើយ»Yoongi

«ខ្ញុំគិតរួចហើយថានឹងស្នើរសុំគេបើកជាគ្លីនីកមួយសិន ព្រោះសមត្ថភាពរបស់ខ្ញុំមិនទាន់ដល់ ណាមួយតាមច្បាប់ទាល់តែវេជ្ជបណ្ឌិតនោះចូលនិវត្តន៍ប្រាំឆ្នាំទើបគេអនុញ្ញាតឱ្យបើកគ្លីនិក ខ្ញុំមិនដឹងថាស្នើសុំបានឬអត់នោះទេ»នាយទើបនឹងបញ្ចប់ជំនាញ មិនទាន់ចាត់ទុកថាមានបទពិសោធន៍គ្រប់គ្រាន់នៅឡើយ វារៀងពិបាកបន្តិចក្នុងការទទួលសិទ្ធិពីក្រសួងសុខាភិបាលត្រឹមត្រូវ កត្តាដែលសំខាន់ជាងគេគឺលុយ ។

My wife , My omega (ចប់✓)Where stories live. Discover now