part4 ប្រពន្ធក្មេង!( ចប់)

564 39 0
                                    

អាកាសធាតុនាពេលយប់នេះត្រជាក់ស្រេប ខ្យល់បក់មកវូវត្រសៀកប៉ះប្រាណបុរសមាឌមាំសុទ្ធតែសាច់ដុំ ដែលកំពុងតែឈរអោបដៃក្បែរមាត់បង្អួច សម្លឹងមើលមេឃនាពេលរាត្រីមានដួងតារារាប់ពាន់លានដួងកំពុងតែបង្អួតសម្រស់ បញ្ចេញចន្លឺចិញ្ចែងចិញ្ចាញពេញផ្ទៃលំហ។

ជុងហ្គុកចេះតែសម្លឹងមើលទៅខាងក្រៅជារឿយៗ ទន្ទឹងរងចាំថេយ៉ុងចេញមកពីបន្ទប់ទឹកវិញ យូរទៅកាន់តែយូរទៅ គ្រាន់តែចូលទៅងូតទឹកសោះមើលតែចូលទៅគេងទៅហើយនៀក៎។ ប្រុសមាឌមាំហាប់ណែដោយសាច់ដុំ រុំតែកន្សែងមួយកំណាត់ក្រោមក៏ដើរទៅគោះទ្វារបន្ទប់ទឹក ស្រួលមិនស្រួលថេយ៉ុងអាចនឹងគេងលក់បាត់ផងក៏មិនដឹង តាំងតែពីចូលទៅដល់ឥឡូវជិតមួយម៉ោងហើយ។

" ជក៎! ចំមែនហើយ!" កំពុងតែគេងត្រាំទឹកក្តៅឧណ្ឌៗធ្មិចភ្នែកយកកម្លាំងតែបន្តិចសោះ លោកប្តីកំពូលតាមដាននោះមកទ្វាររំខានអារម្មណ៍ល្អៗអស់ អាសូរនាយថាមិនទាន់បានងូតទឹកមិនថាទេ តែនេះជុងហ្គុកងូតមុនខ្លួនរួចហើយ អាចគេងបានគេមិនបានឲ្យចាំទេ។ មិនយូរប៉ុន្មានថេយ៉ុងក៏ស្រវេស្រវាងើបពីអាង ទាញអាឃ្លុំមកពាក់ មុននឹងបើកទ្វារបន្ទប់ទឹកចេញទៅ។ ពេលចេញមកក៏ឃើញថាលោកប្តីកំពុងតែឈរច្រត់ចង្កេះ សម្លឹងមើលមកខ្លួនលើក្រោមដូចមនុស្សមិនដែលបានឃើញ កាន់តែធ្វើឲ្យថេយ៉ុងខ្នាញ់ជាងនេះទៀតនោះគឺជុងហ្គុកងូតទឹករួចយូកមកហើយតែ នាយមិនព្រមស្លៀកពាក់ឲ្យបានសមសួនសោះ ចេះមកឈររុំតែក្រម៉ាពោះគោប្រលែងខ្លួនមួយល្វែងលើឲ្យល្ហហ្ហេវ បញ្ចេញសាច់ដុំក្បាលពោះ ដើមទ្រូងបង្អួតភ្នែកខ្លួនទៅកើត។

" បងស្មានតែអូនគេងលក់ក្នុងបន្ទប់ទឹកបាត់ហើយទេតើ!" ថេយ៉ុងសម្លក់ជុងហ្គុកឡើងថ្លែរខណះដែលជុងហ្គុកបែរជាសើចឡើងរហឹស គេមិនចង់ចេញមកវិញគឺមកពីមូលហេតុនេះហើយ។ មួយរយៈក្រោយមកនេះឲ្យតែជួបមុខប្តីក៏ចេះតែមួម៉ៅ តែមិនបានជួបទៀតក៏កាន់តែមួម៉ៅលើសដើម។

" កុំមកនិយាយជាមួយអូន! " មានដឹងទេថាគេខឹងចិត្តប៉ុណ្ណា ខំធ្វើកាចធ្វើឆ្នាស់ប៉ុន្នឹងហើយជុងហ្គុកនៅមិនយកភ្នែកមើល មិនត្រឹមតែប៉ុណ្ណោះនៅមកហ៊ានសើចចំអកឲ្យខ្លួនទៀត ចំជាឆ្កួតមែន គឺឆ្កួតមែនទែនហើយមិនដែលជួបមិនដែលប្រទះទេលោកអើយ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now